វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 709 / 1268
-
រោទនកាល នាម
ពេលយំ, ពេលដែលអត់ទ្រាំខានយំពុំបាន។
-
រោទនភាព នាម
ភាវៈយំ, ដំណើរយំ។
-
រោទនវេលា នាម
( ម . ព . រោទនកាល )។
-
រោទនសព្ទ នាម
សូរយំ។
-
រោទនាការ នាម
អាការយំ។
-
រោទ៍ កិរិយាសព្ទ
យំឮសូររំពង, ស្រែកយំខ្លាំង, យំពេញសំឡេង
-
រោទ៍ស្គរ កិរិយាសព្ទ
ទូងស្គរកម្ទរញាប់រន្ថាន់។
-
រោធន នាម
ការបិទ, បិទបាំង, រាំង, ខ្ទប់, ចុក, ភ្ជិត; ការឃុំខាំង, ដំណើរជាប់ទោស, ត្រូវទោស។
-
រោធនកម្ម នាម
អំពើឃុំខាំង, ការដាក់ទោស, ដាក់គុក។
-
រោធនការណ៍ នាម
ហេតុឬដំណើរដែលជាប់ឃុំ, ដែលជាប់ទោស។
-
រោធនដ្ឋាន នាម
ទីសម្រាប់ឃុំខាំង, គុក; កំពែង។
-
រោធនទណ្ឌ នាម
អាជ្ញាឃុំខាំង, ទោសគុក, ទោសច្រវាក់, ទោសខ្នោះ, ទោសឃ្នាង។
-
រោធនស្ថាន នាម
( ម . ព . រោធនដ្ឋាន )។
-
រោបក នាម
អ្នកដាំដំណាំ។
-
រោបការិនី នាម
( ម . ព . រោបកនិងរោបការី )។
-
រោបការី នាម
( ម . ព . រោបក )។
-
រោបណស្ថាន នាម
( ម . ព . រោបនដ្ឋាន )។
-
រោបន នាម
ការបណ្ដុះ, ការដាំ។
-
រោបនកម្ម នាម
ការឬរបរដាំដំណាំ។
-
រោបនកិច្ច នាម
ដំណើររវល់ដោយការដាំដំណាំ។
-
រោបនដ្ឋាន នាម
ទីដាំដំណាំ, ចម្ការដំណាំ។
-
រោបនមូល នាម
ថ្លៃដំណាំ, ប្រាក់ដែលបានអំពីការដាំដំណាំ។
-
រោបនាធិបតី នាម
អ្នកត្រួតត្រាលើការដាំដំណាំ, អធិបតីឬចាងហ្វាងក្រសួងត្រួតច្បារដំណាំ។
-
រោបិកា នាម
( ម . ព . រោបការិនី )។
-
រោបិការោបការិនី នាម
( ម . ព . រោបក )។
-
រោប័ន នាម
( ម . ព . រោបន )។
-
រោម កិរិយាសព្ទនាម
ចោមជិតជុំវិញ
-
រោមកូប នាម
រណ្ដៅរោម។
-
រោមមាលី នាម
( ម . ព . រោមរាជី )។
-
រោមម័យ នាម
ដែលធ្វើដោយរោមសត្វ ( មានរោមចៀមជាដើម )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។