វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 711 / 1268
-
រំងាប់ កិរិយាសព្ទ
( ម . ព . រម្ងាប់ )។
-
រំងាស់ កិរិយាសព្ទ
( ម . ព . រម្ងាស់ )។
-
រំងើក គុណនាម
( ម . ព . រម្ងើក )។
-
រំចាក នាម
ឈ្មោះប្រទាលធំឬរុក្ខជាតិមួយប្រភេទស្លឹកស្រដៀងនឹងរំចេកតែវែងៗជាងច្រើនដុះនៅទីវាលដីល្បាយខ្សាច់ទឹកលិចក៏មិនងាប់, ស្លឹកប្រើការត្បាញសម្ពៀត, ការុង, កន្ទេលជាដើមបាន
-
រំចីដៃ នាម
( ព . បុ .) ថ្នាំងដៃ
-
រំចេក នាម
ឈ្មោះប្រទាលធំឬរុក្ខជាតិមួយប្រភេទស្លឹកវែងៗមានបន្លានៅហាមទាំងពីរខាងដើមមានសាច់សាញជាសរសៃៗមានឫសដុះសំយុងដូចជាពួរផ្កាចេញជាខ្ពមានដុំលំអងធំៗក្នុងស្រទាប់ក្លិនក្រអូបឆ្អិតស្លឹកប្រើការត្បាញកន្ទេល, សម្ពៀតជាដើមបាន
-
រំជា កិរិយាសព្ទ
និយាយរំជែជន្លជន្លេញបង្កាច់ផ្សែផ្សំប្រមែប្រមុំហេតុទំនងឱ្យកើតឡើងជាសេចក្ដីចំពោះលើរូបមនុស្សដែលនៅៗមុខដើម្បីសើចលេងសប្បាយ
-
រំជីក នាម
ឈ្មោះឈើធំមួយប្រភេទសាច់ស្និទ្ធសម្បុរលឿងខ្ចី
-
រំជីរំជា កិរិយាសព្ទ
និយាយរំជាលេងខ្ជីខ្ជាតាមតែរួចពីមាត់
-
រំជួល កិរិយាសព្ទនាម
ជ្រួល, កក្រើកជ្រួលឡើង, យោលខ្ជោលៗឡើង
-
រំជើប ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរំជួលថា
-
រំជើបរំជួល
រំជួលខ្លាំង, ជ្រួលច្របល់សព្វទីកន្លែង។
-
រំជេញ កិរិយាសព្ទ
និយាយច្រំដែលឬថានាយថាអាយនាំឱ្យជ្រេញចិត្ត
-
រំជែ កិរិយាសព្ទ
និយាយចំអែចំអន់ថានាយថាអាយជែពព្រែចំពោះរឿងមនុស្សដែលនៅៗមុខដើម្បីសើចលេងសប្បាយ
-
រំជែក នាម
ឈ្មោះវល្លិមួយប្រភេទប្រើជាថ្នាំ។
-
រំជែរំជេញ
រំជែឱ្យទាល់តែជ្រេញចិត្ត។
-
រំជំរំជែង កិរិយាសព្ទ
កក្រើករំពើកបោកបាចខ្លាំងឬយោគយោលខ្ជោលៗបោកបាចខ្លាំង ( ចំពោះតែរលកធំៗ)
-
រំញោច នាម
ការភ្ញោចដោយកត្តាមេកានិកកត្តារូប ( ពន្លឺ, កម្ដៅចរន្តអគ្គិសនី ...) ឬកត្តាគីមី។
-
រំញ័រ នាម
ដំណើរញ័រ, ចលនាញ័រខ្លីៗជាប់ៗគ្នា
-
រំដាក គុណនាម
ដែលរយាកខ្លាំង, ដែលមានកន្សោមដោះយាររយាក
-
រំដួល នាម
ឈ្មោះឈើមួយប្រភេទទ្រង់ទ្រាយផ្កាស្ទើរចាប់ច្រឡំគ្នានឹងផ្កាក្រវាន់តែច្រើនទ្រើសជាងក្លិនក្រអូបខុសគ្នាពីផ្កាក្រវាន់ក្រអូបក្នុងវេលាល្ងាចផ្សាយក្លិនឆ្ងាយដូចគ្នា, ផ្លែជាចង្កោមទុំឡើងសម្បុរក្រមៅបរិភោគបាន
-
រំដេក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរំដាកថារំដេករំដាកដែលរំដាកក្រៃពេក
-
រំដេង នាម
ឈ្មោះប្រទាលពួកក្រកោ, មាន២ប្រភេទគឺរំដេងសម្លប្រើមើមជាគ្រឿងសម្លឬប្រើជាថ្នាំគេដាំជារបរមួយប្រភេទ ( ហៅត្រឹមតែរំដេងទទេក៏បាន ); រំដេងខ្មៅមានមើមស្វាយក្រមៅប្រើជាថ្នាំ។
-
រំដេញ នាម
ឈ្មោះឈើរនាម, មាន២ប្រភេទគឺរំដេញក្អែកផ្លែសម្បុរពភ្លក់បន្តិច; រំដេញភ្លុកផ្លែសម្បុរស្ទើរលឿងរាងទ្រវែងទ្រើសជាងផ្លែរំដេញក្អែកវេលាទុំបរិភោគក៏បាន។
-
រំដេញមាស នាម
ឈ្មោះឈើមួយប្រភេទពួកញព្រៃឫសមានសម្បុរលឿងចាស់ប្រើជាថ្នាំ។
-
រំដោះ កិរិយាសព្ទ
( ម . ព . រម្ដោះ )។
-
រំទំ គុណនាម
( ម . ព . រមទម )។
-
រំបល់ នាម
អាសន្នរោគគ្រប់យ៉ាង
-
រំបល់រំលេះ នាម
ជេរយឹតយោងរករំបល់រំលេះ។
-
រំប៉ើក គុណកិរិយា
ដែលប៉ើកៗរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។