វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 268 / 1268
-
ត្រឡាន់ គុណកិរិយាគុណនាម
និយាយឡុលៗមិនច្បាស់ដែលបណ្ដាលមកពីអណ្ដាតធំជាដើម, ដែលទាក់ទងនឹងការនិយាយបែបនេះ
-
ត្រឡាយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យត្រឡុង
-
ត្រឡាំង នាម
( ម . ព . ត្រលាំង )។
-
ត្រឡិន គុណនាមគុណកិរិយា
( ម . ព . ត្រលិន )។
-
ត្រឡុង គុណនាមគុណកិរិយានាម
ដែលភ្លឺមូល, មិនបែក, មិនព្រាចរស្មី
-
ត្រឡុច គុណនាម
( ម . ព . ត្រលុច )។
-
ត្រឡុំ គុណនាម
ដែលមូលណាស់, មូលឥតខ្ចោះ
-
ត្រឡែងកែង នាមគុណនាម
ដែលមានមុខ៤; ដែលមានផ្នែកបែកជា៤ ( ឈ្មោះប្រាសាទ, វិហារ, ផ្លូវ )
-
ត្រឡោក នាម
រលាដូងដែលគេយកមករំលីងធ្វើជាប្រដាប់សម្រាប់ដាក់ទឹកប្រើប្រាស់។រលាក្បាលមនុស្សចួនណាគេហៅថាត្រឡោកដែរ។
-
ត្រអក នាម
ឈ្មោះរោគមានកណ្ដាប់មានទឹករងៃច្រើនកើតនៅកជើង
-
ត្រអាល កិរិយាសព្ទ
រីករាយសប្បាយតាមចិត្តឥតនឹកព្រួយឥតកំដឹង
-
ត្រអៀន គុណនាមគុណកិរិយា
ដែលបញ្ចេញសំឡេងតឹងវែងកំពុងដេកលក់
-
ត្រអេក ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យត្រអាលថាត្រអេកត្រអាលគឺរីករាយសប្បាយតាមតែតម្រេក
-
ត្រឱ នាម
( ម . ព . តាឱ )។
-
ត្រឱន នាម
ឈ្មោះត្រីរំអិលពួកត្រីកែសឬពួកត្រីកំផ្លៀវតែមានសណ្ឋានតូចខ្លីជាងត្រីកែស, ធំទ្រើសជាងត្រីកំផ្លៀវ
-
ត្រា កិរិយាសព្ទគុណកិរិយានាម
ប្រដាប់មានស្នាមចម្លាក់ជាគ្រឿងសម្គាល់សម្រាប់បោះលើសំបុត្រ, ចុតហ្មាយ, ដីកា, បញ្ជី, សំបុត្រសន្យាផ្សេងៗតាមមុខងារ, មុខក្រសួង
-
ត្រាក់ នាម
( ម . ព . ត្រៈ )។
-
ត្រាក់ទ័រ នាម
គ្រឿងចក្រប្រដាប់ដោយម៉ាស៊ីនសម្រាប់ប្រើការឈូសចូកដី, គាស់រំលីងដើមឈើជាដើម
-
ត្រាក់ៗ គុណកិរិយា
ស្ទើររត់ស្ទើរដើរ
-
ត្រាង នាម
ឈ្មោះជ្រៃមានស្លឹកធំៗទ្រវែងស្រួច
-
ត្រាច នាម
ឈ្មោះឈើធំពួកឈើទាលសម្រាប់យកជ័រទឹកខ្លឹមប្រើការជាប់ធន់ជាងឈើទាល
-
ត្រាច់ កិរិយាសព្ទនាម
ដើរ, ចរ; អន្ទោល
-
ត្រាច់រង្គាត់
ត្រាច់ទៅមកសុសសព្វ
-
ត្រាជូ នាម
ឈ្មោះជញ្ជីងមួយប្រភេទមានសង្រែក២មានធរណីកណ្ដាល
-
ត្រាញ់ នាម
វាលតូចមានស្មៅទាបៗ
-
ត្រាណ នាម
ការគ្រប់គ្រង, រក្សា; ទីពំនាក់។
-
ត្រាណត្រើយ នាមគុណនាម
ទីពំនាក់ទុកស្មើត្រើយ ( ច្រើនតែប្រើក្នុងកាព្យ )
-
ត្រាតែ ធ.
លុះតែ, ទាល់តែ, ដរាបតែ
-
ត្រាន នាម
( ម . ព . ត្រាណ )។
-
ត្រាប់ កិរិយាសព្ទ
យកតម្រាប់គឺធ្វើតាមគេ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។