វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 266 / 1268
-
ត្របោម កិរិយាសព្ទ
អង្គុយបញ្ឈរជង្គង់រួមក្បាលជង្គង់ជិតគ្នាយកដៃទាំង២គងលើជង្គង់ឬឱបរួបក្បាលជង្គង់ទាំងពីរ
-
ត្របះ កិរិយាសព្ទ
កឹះឱ្យបះឡើង, ឱ្យងើបឡើង ( ព . អា .)។សង្កួតនឹងបាតដៃឱ្យមុត
-
ត្រប៉ក់ គុណនាម
ដែលហើមឡើងកន្ទួលពកតូចៗ
-
ត្រប៉ិល គុណនាម
( ម . ព . កញ្ឆិល )។
-
ត្រប៉ែ នាម
ឈ្មោះបង្អែមមួយប្រភេទច្រើនធ្វើដោយបាយដំណើបពូតជាដុំៗមានដំបែជាមេ
-
ត្រប់ នាម
ឈ្មោះដំណាំមានផ្លែបរិភោគជាបន្លែឬអន្លក់, ត្រប់មានច្រើនប្រភេទគឺត្រប់ក្រាមរមាស, ត្រប់វែង, ត្រប់សំបកស្រួយ, ត្រប់ពុតលំញងជាដើម; ជាបន្លែមានប្រយោជន៍យ៉ាងសំខាន់ដល់ការចិញ្ចឹមជីវិតរបស់មនុស្ស។
-
ត្រប់ទុំ នាម
ឈ្មោះឈើធំមួយប្រភេទសាច់រឹងសម្បុរស្រដៀងនឹងអង្កោល
-
ត្រពង នាម
( ម . ព . ទ្រពង១)។
-
ត្រពាំង នាម
ថ្លុកធំកើតពីមនុស្សជីកសម្រាប់ឱ្យដក់ទឹកឬកើតដោយសារកម្លាំងទឹកហូរច្រោះក៏មាន។
-
ត្រពាំងពាយ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេអ្នកច្រៀងចាប់ផ្ដើមរាយទំនុករាល់សង្កាត់ថាត្រពាំងពាយអើយ ( អ្ហើយ ) ..., ទើបគេរាយទំនុកតៗទៅទៀតតាមយោបល់របស់គេ; ត្រពាំងពាយនេះជាបទភ្លេងរាយរងរបស់ខ្មែរពុំមែនជាបទភ្លេងធំទេ។
-
ត្រពីង គុណនាម
ដែលកំប៉ោង, ដែលរីកប៉ោងឡើង
-
ត្រពឹន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យត្រពោក
-
ត្រពោក នាម
ថ្ពាល់គូទ ( ព . បុ .)
-
ត្រមក់ គុណនាម
( ម . ព . ត្រប៉ក់ )។
-
ត្រមង់ គុណនាមគុណកិរិយា
រលីង; ឯកឯង
-
ត្រមង់ត្រមោច គុណកិរិយា
( ម . ព . ត្រមោច )។
-
ត្រមាំង នាម
( ម . ព . ត្រចៀកដំរី )។
-
ត្រមុល គុណនាម
ដែលមូលខ្លី
-
ត្រមៀច គុណនាម
ដែលមានរូបរាងពៀចឬទ្រនាប់
-
ត្រមែង គុណនាម
ដែលមានពកជាខ្នែង
-
ត្រមោង គុណនាម
ដែលមានពកពយជាដុំ
-
ត្រមោងចិត្ត គុណនាម
អន់ចិត្តហាក់ដូចជាមានពកត្រមោងមិនរលាយរសាយចេញ។
-
ត្រមោច គុណនាមគុណកិរិយា
ឯកឯងនៅក្នុងទីស្ងាត់
-
ត្រមោល គុណនាម
ទោល, តែឯង, មូល
-
ត្រយង នាម
ឈ្មោះបក្សីមួយប្រភេទពួកកុក, មានសម្បុរខ្មៅប្រផេះចំពុះខុបស្រួច, ស្រែកយំថ្ងូរមានសូរសព្ទតូចគ្រលួចស្រួយស្រួចគួរឱ្យស្រណោះស្រងេះស្រងោច។
-
ត្រយង់ គុណនាម
ល្អប៉ប្រៃ, ស្រស់បំព្រង
-
ត្រយូង នាម
ខ្ពរផ្កាចេកឬចុងខ្ពរផ្កាចេកដែលរសករាយចេញស្និតអស់ហើយ
-
ត្រយូងចេក នាម
ចុងកំភួនជើង ( ហៅដូច្នេះព្រោះមានសណ្ឋានដូចត្រយូងចេក )។
-
ត្រលប់ កិរិយាសព្ទ
វិលវិញ; ប្រែលើជាក្រោមឬក្រោមជាលើ។
-
ត្រលាត់ នាម
ឈ្មោះឈើធំមួយប្រភេទគ្រាប់ក្នុងផ្ទៃមានជាតិប្រេងដូចចំបក់ប៉ុន្តែមានសាច់តូចតិចជាងចំបក់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។