វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 269 / 1268
-
ត្រាប្រណី កិរិយាសព្ទ
( ម . ព . ប្រណី )។
-
ត្រាយ កិរិយាសព្ទ
ធ្វើឱ្យមានជាតម្រាយ, កាត់ព្រៃឱ្យមានជាផ្លូវ, ជាជ្រលង
-
ត្រាវ នាម
ឈ្មោះប្រទាលមួយប្រភេទសន្តានក្ដាតមានធាងមានមើមបរិភោគបាន, រមាស់បរិភោគពុំកើតក៏មាន
-
ត្រាស់ កិរិយាសព្ទ
បានលុះអរហត្តផលកម្ចាត់នូវអាសវក្កិលេសចេញអស់ចាកសន្តានបានឡើងជាព្រះសព្វញ្ញុពុទ្ធបានដឹងនូវញេយ្យធម៌សព្វគ្រប់
-
ត្រាំ កិរិយាសព្ទនាម
រយៈផ្លូវល្មមឱ្យសត្វពាហនៈត្រាំទឹក, ផឹកទឹកបានគឺដំណាក់ពីមួយទៅមួយដែលមានចម្ងាយផ្លូវដល់មកត្រង់នោះត្រូវតែដាក់រទេះ, បញ្ឈប់ដំរីបង្អង់សម្រាកសិនដើម្បីកុំឱ្យហួសកម្លាំងសត្វពាហនៈដូចជាត្រាំចាស់ពីដើមដែលមានឈ្មោះជាប់មកដល់សព្វថ្ងៃនេះថាត្រាំខ្នារ, ត្រាំត្បាល់, ត្រាំកក់, ត្រាំសសរជាដើម។
-
ត្រាំកក់ នាម
ឈ្មោះស្រុកមួយក្នុងខែត្រតាកែវ
-
ត្រាំត្រែង កិរិយាសព្ទ
ដំអក់រង់នៅមានអាការហាក់ដូចជាក្របីត្រាំដំអក់នៅក្នុងត្រែងក្នុងខ្នាច។
-
ត្រិបិដក នាម
( ម . ព . ត្រៃបិដក )។
-
ត្រិយង្ស គុណនាម
ដែលមានជ្រុង៣
-
ត្រិល គុណកិរិយា
ដែលប្រព្រឹត្តទៅបានដោយឥតមានទើសទាក់, ដែលចេះតែជាប់តហូរហែដូចជារអិលឥតទើសទាក់នឹងអ្វី, រ៉ិល, ច្រិល
-
ត្រិះរិះ កិរិយាសព្ទ
រិះរក, គិតពិចារណាដោយល្អិតល្អន់។
-
ត្រី គុណនាមនាម
សត្វវារិជជាត ( សត្វទឹក ) ក្នុងពួកសត្វមានទ្រនុងខ្នងដកដង្ហើមដោយសារស្រកី, ខ្លះមានស្រកាខ្លះឥតស្រកាមានឈ្មោះផ្សេងៗច្រើនជាអនេក។
-
ត្រីកូដ គុណនាម
ដែលមានកំពូល៣
-
ត្រីកោណ គុណនាម
ដែលមានជ្រុង៣, មានមុំ៣ឬមានងៀង៣
-
ត្រីកោណកែង នាម
ត្រីកោណដែលមានមុំមួយមានរង្វាស់ស្មើនឹង៩០ដឺក្រេ។
-
ត្រីកោណមាត្រ នាម
ផ្នែកមួយនៃគណិតវិទ្យាដែលសិក្សាអំពីទំនាក់ទំនងរវាងជ្រុងនិងមុំរបស់ត្រីកោណ។
-
ត្រីកោណសមបាត នាម
ត្រីកោណដែលមានជ្រុងពីរស្មើគ្នានិងមានមុំពីរស្មើគ្នា។
-
ត្រីកោណសម័ង្ស នាម
ត្រីកោណដែលជ្រុងទាំងបីមានប្រវែងស្មើគ្នា។ត្រីកោណដែលមុំក្នុងនីមួយៗស្មើនឹង៦០ដឺក្រេ។
-
ត្រីកោណសាមញ្ញ នាម
ត្រីកោណដែលជ្រុងទាំងបីរបស់វាមានប្រវែងមិនស្មើគ្នាហើយមុំក្នុងទាំងបីរបស់វាក៏មានទំហំខុសគ្នាដែរ។
-
ត្រីគុណ គុណនាម
ដែលមានចំណែក៣, ដែលចម្រើនកើនឡើងដោយចំណែក៣, ជា៣ចំណែកឬ៣ភាគ
-
ត្រីងៀតឆ្លៀតពង
( ព . ទ . បុ .) ឆ្លៀតពេល, ឆក់ឱកាសដើម្បីប្រព្រឺត្តនូវអំពើខុសឆ្គងណាមួយ
-
ត្រីងៀតអង្គរ នាម
ត្រីងៀតឬងៀតប្រាដែលនាំមកពីទន្លេសាបប៉ែកខាងខែត្រសៀមរាប។
-
ត្រីចក្រយាន នាម
ឈ្មោះយានតូចមានកង់៣មួយប្រភេទ។
-
ត្រីចក្រយានយន្ត នាម
យានមួយប្រភេទមានកង់បីសម្រាប់ដឹកទំនិញឬសម្ភារៈផ្សេងៗដោយប្រើកម្លាំងម៉ាស៊ីន។
-
ត្រីចង្វាជ្រើមពព្រើម
ត្រីចង្វាច្រើនដែលជ្រើមក្នុងទឹកមើលទៅឃើញ។
-
ត្រីទស គុណនាម
ដប់បី (១៣); ឬ១០បីដង (៣ x ១០ = ៣០)។
-
ត្រីធា នាម
ភាគបី, ខ្ទង់ឬចំណែកបី។
-
ត្រីនេត្រ គុណនាមនាម
ដែលមានភ្នែក៣, គឺមំសចក្ខុភ្នែកសាច់គឺភ្នែកមែនទែន, បញ្ញាចក្ខុភ្នែកគឺប្រាជ្ញា ( ប្រាជ្ញាទុកដូចជាភ្នែក ), ធម្មចក្ខុភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង៣នេះហៅថាត្រីនេត្រ។
-
ត្រីបញ្ឆោត នាម
ត្រីរំអិលដែលស៊ីសំគេបញ្ឆោតចាប់បានមក។
-
ត្រីបថ នាម
ទីប្រជុំនៃផ្លូវបែក៣, ផ្លូវបែក៣, ផ្លូវត្រឡែងកែង៣។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។