វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 265 / 1268
-
ត្រដេវវិច នាម
ឈ្មោះសត្វស្លាបដោយសន្មតតាមសូរដែលវាយំ, ច្រើននៅអាស្រ័យតែនឹងទីវាលទំនាបដេកតែនៅលើផែនដី, តាមពាក្យបោរាណាចារ្យថាវាដេកផ្ងារយកជើងច្រោងឡើងលើព្រោះខ្លាចក្រែងមេឃរលំសង្កត់, ជាបក្សីចេះថែរក្សាស៊ុតរបស់វាដោយប្រយ័ត្នជាបំផុត។
-
ត្រដេវវ៉ិច នាម
( ម . ព . ត្រដេវវិច )។
-
ត្រដែ ប.
( ម . ព . ត្រដេ )។
-
ត្រដែត គុណនាមគុណកិរិយា
ដែលសាត់អណ្ដែតខ្ពស់ឡើងៗហើយកាន់តែឆ្ងាយទៅៗ
-
ត្រដែតត្រដឹង គុណនាមគុណកិរិយា
ខ្ពង់ខ្ពស់មហិមា, ខ្ពស់សន្លឹមសន្លោច។មើលទៅឃើញខ្ពស់ស្ដឹង។
-
ត្រដែតត្រដឹម គុណនាមគុណកិរិយា
ខ្ពស់អណ្ដែតឡើងនិងខ្ពស់ត្រដួចដូចសន្លឹមឡើង។
-
ត្រដោក នាម
ប្រដាប់ធ្វើដោយឈើមានមេមានគ្រាប់មានសំឡេងលាន់ឮសម្រាប់ចងព្យួរនៅកគោ, ក្របី, ដំរី, សេះ។ឈើឬឫស្សីដែលគេលកចោះជាប្រហោងតែម្ខាងសម្រាប់វាយចាំយាមល្បាតជាដើម
-
ត្រដោកក្ដារ នាម
ប្រដាប់ធ្វើដោយឈើឬឫស្សីសម្រាប់ប្រហកច្រកក្ដារមូរត្បាញ។
-
ត្រដោកជើងចែវ នាម
ឈើរណបអបនៅគែមទូកត្រង់ខាងក្បាលឬខាងកន្សៃសម្រាប់ប្រហកជើងចែវ។
-
ត្រដោម គុណនាមគុណកិរិយា
ដែលខ្ពស់ជាដុំត្រសុំទៅឯអាកាសឬដែលសាត់អណ្ដែតកណ្ដាលអាកាសជាដុំមូលគ្នា
-
ត្រដោះ កិរិយាសព្ទ
ស្រាយ, រុះសូត្រឬអំបោះដែលចំពាក់ចាក់ស្រេះឱ្យមានរបៀបស្រួលល្អឡើងវិញ
-
ត្រណក នាម
( ម . ព . និស្សារណ៍ )។
-
ត្រណម នាម
ដំណើរឬអំពើដែលតម
-
ត្រណាក់ចិត្ត នាម
សេចក្ដីអាក់អន់ចិត្ត, សេចក្ដីថ្នាំងថ្នាក់ ( ច្រើនប្រើតែក្នុងកាព្យ )។
-
ត្រណាត់ត្រណែង គុណកិរិយា
យ៉ាងកញ្ឆក់កញ្ឆែងយ៉ាងរាត់រាយ
-
ត្រណោត នាម
វល្លិ, ចម្រៀកផ្ដៅ, ដើមរពាក់ឬខ្សែជាដើមសម្រាប់ដោតអ្វីៗដែលគួរដោតបាន
-
ត្រតៗ គុណកិរិយា
ដែលរត់តិចៗមិនមាំមួនហើយធូរទន់ផតៗ
-
ត្រថុក នាម
ឈ្មោះប្រទាលមួយប្រភេទឬឈ្មោះឈើមួយប្រភេទដើមស្រដៀងនឹងស្លាព្រៃតែតូចជាងស្លាព្រៃហៅត្រថុកភ្នំ។
-
ត្រថុកទេស នាម
( ម . ព . ទំពាំងបារាំង )។
-
ត្រថឿង នាម
ឈ្មោះស្មៅពួកធ្មៃ, ពួកក្រចៅសម្បកសម្រាប់វេញខ្សែ។
-
ត្របក នាម
ស្រទាប់
-
ត្របកឈូក នាម
ឈ្មោះក្បាច់រចនាមួយប្រភេទមានទ្រង់សណ្ឋានជារូបត្របកផ្កាឈូក
-
ត្របាក់ កិរិយាសព្ទ
ខាំ, លេបស៊ីដោយរហ័ស ( ពាក្យសម្រាប់ប្រើចំពោះតែខាងសត្វតិរច្ឆាន )
-
ត្របាញ់ កិរិយាសព្ទ
វេញឬត្រកួញឱ្យខ្មាញ់, មូរបង្វិលយ៉ាងញាប់ឱ្យចូលណែនខ្មាញ់ជាធ្លុងមួយ
-
ត្របាំងបះ គុណនាម
ដែលបះងើយងើបជាងគេមានលំនាំ, ទំនងមិនស្មើគ្នា
-
ត្របែក នាម
ឈ្មោះឈើពួកមួយផ្លែមានរសជូរផ្អែមប្រើជាចំណី, ជាដំណាំឬដុះឯងតាមព្រៃក្បែរភូមិ។
-
ត្របែកជូរ នាម
ឈ្មោះឈើព្រៃរនាមមួយប្រភេទស្លឹកតូចជាងត្របែកព្រៃតែផ្កាមានសណ្ឋានដូចត្របែកព្រៃដែរ។
-
ត្របែកព្រៃ នាម
ឈ្មោះឈើមួយប្រភេទមានផ្កាសម្បុរស្រគាំលាយស្វាយនិងក្រហមដើមចាប់ច្រឡំគ្នានឹងស្រឡៅប៉ុន្តែតូចៗជាងស្រឡៅដើមច្រើនតែវៀច។
-
ត្របែង កិរិយាសព្ទ
ចងហើយរឹតដោយមេកំព្រាឬកូនកំព្រា
-
ត្របែងដៃ នាម
តម្រុយធ្វើដោយប្រទាសមានដងខ្ពស់ដាក់ឱ្យមើលឃើញពីចម្ងាយសម្រាប់សម្គាល់ឱ្យដឹងទីគយល្បាត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។