ត្រា
កិរិយាសព្ទគុណកិរិយានាម
អត្ថន័យ (3)
-
1
នាម
ប្រដាប់មានស្នាមចម្លាក់ជាគ្រឿងសម្គាល់សម្រាប់បោះលើសំបុត្រ, ចុតហ្មាយ, ដីកា, បញ្ជី, សំបុត្រសន្យាផ្សេងៗតាមមុខងារ, មុខក្រសួង
ឧទាហរណ៍ បោះត្រា។
-
2
កិរិយាសព្ទ
កត់សេចក្ដីអ្វីៗទុកជាចំណាំដោយឡែក
ឧទាហរណ៍ ត្រាសេចក្ដីនេះទុកជាសម្គាល់, ត្រូវកត់ត្រាទុកជាសម្គាល់។
-
3
គុណកិរិយា
ដេរដាស, ជុំជិត
ឧទាហរណ៍ អណ្ដែតត្រា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)