វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 235 / 1268
-
ដោនស្ទ្រីម នាម
សកម្មភាពទាក់ទងនឹងខ្សែចង្វាក់ផលិតកម្មដែលមានការធ្វើប្រព្រឹត្តកម្មការដឹកជញ្ជូនសន្និធិនិងពាណិជ្ជកម្មប្រេងនិងផលិតផលប្រេងកាត។
-
ដោប គុណនាម
ដែលនៅមិនទាន់បើកមិនទាន់រីក, ដែលនៅក្ដោប
-
ដោម គុណនាម
ខ្ពស់, ខ្ពស់ស្រោង, ខ្ពស់ត្រដួចត្រដឹម, ( ច្រើនប្រើក្នុងតែពាក្យកាព្យ )
-
ដោមដុង គុណនាម
( ម . ព . ដោម )។
-
ដោយ កិរិយាសព្ទធ.
ព្រមតាម, ប្រតិបត្តិតាម
-
ដោយចួន គុណកិរិយា
មួយដងមួយកាល។
-
ដោយឈ្មោល កិរិយាសព្ទ
ព្រមរួមភេទនឹងសត្វឈ្មោលនៅក្នុងរយៈពេលបង្កកំណើត ( និយាយចំពោះសត្វញី )។
-
ដោយនូវ ធ.
តាម, តាមដោយ
-
ដោយមុខ គុណកិរិយា
ដោយឡែក, ដោយបែប, ដោយយ៉ាង
-
ដោយសារ កិរិយាសព្ទ
អាស្រ័យផង
-
ដោយសារសម្ភារ ឈ.
ដោយសារអំណាចឬសេចក្ដីទំនុកបម្រុង
-
ដោយស្ថាន គុណកិរិយា
ដោយកន្លែង, ដោយឡែក
-
ដោយហេតុ ឈ.
ព្រោះហេតុ, អាស្រ័យហេតុ
-
ដោយហោចទៅ គុណកិរិយា
( សំនួន .) ( ម . ព . ហោចទៅ )។
-
ដោយឡែក គុណកិរិយា
អ្វីដែលផ្សេងពីគ្នា, ដែលនៅដាច់ពីគេជនជាតិខ្មែរលើរស់នៅដោយឡែកពីសង្គមខ្មែរជឿនលឿន។
-
ដោយអន្លើ គុណកិរិយា
ដោយកន្លែង; ដោយប៉ែក, ដោយឡែក
-
ដោយអំណាច គុណកិរិយា
ដោយសារ, ដោយកម្លាំង
-
ដោរ គុណកិរិយាគុណនាម
ដែលឡើងកន្ទួលធំខ្លោតដោយពិសអ្វីរោលជាដើម
-
ដោល កិរិយាសព្ទ
រុញច្រានដោយថ្នោល
-
ដោះ កិរិយាសព្ទនាម
អវយវៈរបស់មនុស្សឬសត្វឋិតនៅត្រង់ដើមទ្រូង; បើជាស្រីឬញីសម្រាប់ឱ្យកូនបៅ។
-
ដោះខ្លួន កិរិយាសព្ទ
រំលៀកខ្លួនចេញគេចវេះយករួចខ្លួន
-
ដោះខ្វាក់ នាម
ដោះមនុស្សប្រុសដែលទ្រុឌត្រង់កណ្ដាល។
-
ដោះគន់ នាម
ឈ្មោះវល្លិមួយប្រភេទមានផ្កាក្រអូបឆ្ងិត ( គួរហៅពិដោរគន្ធឬវល្លិសុគន្ធ, ផ្កាសុគន្ធសមណាស់ )។
-
ដោះញ នាម
( ម . ព . ញ២)។
-
ដោះដៃ កិរិយាសព្ទ
ដោះគេចចេញ, ដោះចេញឈប់លែងតយុទ្ធឬលែងសេពគប់
-
ដោះទាល់ កិរិយាសព្ទ
ធ្វើអ្វីមួយឱ្យតែបានដើម្បីយករួចខ្លួនមួយពេលៗ
-
ដោះទុក្ខសត្វ កិរិយាសព្ទ
( ព . គ .) ជុះ, នោម
-
ដោះបន្ទុក កិរិយាសព្ទ
ផ្ដល់ភស្ដុតាងសាក្សីនិងទឡ្ហីករណ៍ដើម្បីឱ្យតុលាការបន្ធូរបន្ថយឬទម្លាក់បទចោទប្រកាន់ទាំងស្រុង
-
ដោះលែង កិរិយាសព្ទ
ផ្ដល់សេរីភាពឡើងវិញ
-
ដោះសណ្ដាយ នាម
ដោះដែលធំទ្រវែង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។