វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 232 / 1268
-
ដេញថ្លៃ កិរិយាសព្ទ
តដំឡើងថ្លៃប្រជែងគ្នាដើម្បីឱ្យបានមកខ្លួន។
-
ដេញធ្នាក់ កិរិយាសព្ទ
ចូលមកតយុទ្ធនឹងធ្នាក់ ( បក្សី )។
-
ដេញបញ្ឆេះ កិរិយាសព្ទ
ដេញជាប់ប្រកិតសម្រុកចូលហាក់ដូចជាអណ្ដាតភ្លើងឆាបឆេះ។
-
ដេញប៉ផាប់ចាប់ពភីង កិរិយាសព្ទ
( ព . ទ . បុ .) មានអត្ថន័យថាគេដេញចាប់ចោរបានគេប្ដឹងតុលាការថាគាត់នេះប្រាកដជាចោរពិតៗខ្ញុំបាទបានដេញប៉ផាប់ចាប់ពភីងគឺបានដេញប្រកិតត្រាតែចាប់បានក៏បោលផ្ដួលឮសូរភីងៗច្រើនដង។
-
ដេញប្រយោគ កិរិយាសព្ទ
ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់, ប្រឡងឱ្យឃើញកម្លាំងចំណេះវិជ្ជាដើម្បីឱ្យបានទទួលសញ្ញាបត្រឬទទួលមុខការអ្វីមួយ។
-
ដេញពុត កិរិយាសព្ទ
សង្កេតរកពុត, ពិនិត្យរកឱ្យឃើញពុត។
-
ដេញមុខការ កិរិយាសព្ទ
តថ្លៃ, ដេញថ្លៃដណ្ដើមយកមុខការ ( ហៅត្រឹមតែដេញក៏បាន )។
-
ដេប៉ាតឺម៉ង់ នាម
អង្គភាពអប់រំមួយនៅក្នុងមហាវិទ្យាល័យដែលផ្ដោតទៅលើការបណ្ដុះបណ្ដាលមុខវិជ្ជាជំនាញមួយ
-
ដេប៉ូ នាម
ឃ្លាំងឬកន្លែងដែលគេស្តុកសម្ភារៈទំនិញផ្សេងៗ, ឃ្លាំងលក់ចែកចាយទំនិញ
-
ដេផ្លាទ័រ នាម
( ម . ព . អប្បផរណាករ )។
-
ដេម៉ារ័រ នាម
ផ្នែកមួយនៃប្រព័ន្ធភ្លើងយានយន្តមានមុខងារបញ្ជូនចរន្តអគ្គិសនីសម្រាប់បញ្ឆេះម៉ាស៊ីន។
-
ដេរ កិរិយាសព្ទ
ភ្ជាប់អ្វីៗដោយម្ជុលនិងចេស
-
ដេរដាស គុណកិរិយាគុណនាម
ដែលដាសពាស, ពាសពេញ, ត្រៀបត្រា
-
ដេរប៉ាក់ កិរិយាសព្ទ
ភ្ជាប់អ្វីៗដោយម្ជុលនិងចេសហើយជុលភ្ជាប់រំលេចជាក្បាច់រចនាឬជារូបអ្វីៗនៅផ្ទៃសំពត់អាវខោឬកន្សែងដោយឌិនជាដើម
-
ដេស៊ីដ្រូសែនកម្ម នាម
( គីមី .) ប្រតិកម្មគីមីដែលផ្ដាច់អាតូមអ៊ីដ្រូហ្សែនពីម៉ូលេគុល។
-
ដេស៊ីបែល នាម
ខ្នាតរង្វាស់អាំងតង់ស៊ីតេសូរសំឡេងមាននិមិត្តសញ្ញា dB។
-
ដេស៊ីម៉ែត្រ នាម
ប្រវែងដប់សង់ទីម៉ែត្រសរសេរកាត់ជាដ . ម .
-
ដេស៊ីលាន គុណនាម
ចំនួន១០០០ដេស៊ីលាន១ម៉ឺននហុតតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ៣៣)។
-
ដេឡេ នាម
កាលបរិច្ឆេទដែលអ្នកផលិតកំណត់ទុកជាមុនថាចំណីអាហារឱសថជាដើមអាចប្រើប្រាស់បានត្រឹមតែកាលកំណត់នេះបើហួសពីនេះអាចបណ្ដាលឱ្យខូចគុណភាព
-
ដែក នាម
លោហជាតិមួយពួកកើតពីជាតិថ្មមានព័ណ៌ក្រមៅជាធាតុរឹងជាងពួកលោហជាតិទាំងពួង, មានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង។
-
ដែកកណ្ដារ នាម
ដែកស្រួចសម្រាប់ក្ដារឬខៃទម្លុះសាច់ឈើ។
-
ដែកកិប នាម
( ម . ព . ប្រដាប់កិប )។
-
ដែកកេះ នាម
ឧបករណ៍ម្យ៉ាងមានទំហំតូចសម្រាប់បង្កើតភ្លើងមានក្បាលសម្រាប់កេះ១មានបំពង់ដាក់ថ្មមានប្រឆេះដែលផ្សើមដោយប្រេងកាតឬប្រេងសាំង។ដែកកេះក្នុងសម័យទំនើបប្រើហ្គាសនិងគ្មានប្រឆេះ
-
ដែកកែង នាម
( ម . ព . ដែកវ៉េ )។
-
ដែកខួង នាម
ដែកស្វានមានស្ពឺមួលមានដងកាន់មួលសម្រាប់បន្ស៉ីឲ្យមុតជ្រៅឬឲ្យធ្លុះ។
-
ដែកខៃ នាម
ដែកសម្រាប់ខៃទម្លុះ។
-
ដែកគាស់ នាម
ដែកមានសណ្ឋានឆែកជាចម្ពាមខាងចុងសម្រាប់គាស់ដកដែកគោល។
-
ដែកគូស នាម
( ម . ព . ឈើគូស )។
-
ដែកគោល នាម
ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាលខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ។
-
ដែកគោលថែប នាម
( ម . ព . ដែកគោលបេតុង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។