វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 234 / 1268
-
ដៃគូ នាម
បុគ្គលឬអង្គការណាមួយដែលអ្នកណាម្នាក់ចូលរួមជាមួយជិតស្និទ្ធក្នុងការបំពេញកិច្ចការណាមួយ។
-
ដៃច្រើន គុណនាមគុណកិរិយា
( សំនួន .) ដែលប្រើប្រាស់ច្រើនគ្នាឬប្រើប្រាស់រួមគ្នា
-
ដៃឆៅ គុណនាម
( ព . ប្រ .) ដែលចិត្តដាច់ឥតប្រណីជាពិសេសក្នុងការប្រើអំពើហិង្សាផ្សេងៗ
-
ដៃឆ្នេរ នាម
ឆកតូចដែលលយចូលក្នុងច្រាំងសមុទ្រនិងមានជម្រៅល្មម។
-
ដៃឆ្វេង នាម
មនុស្សជំនិតលំដាប់ទីពីររបស់មេកោយណាម្នាក់
-
ដៃជើង នាម
បក្សពួកក្រោមបង្គាប់, សេនា, បរិវារ
-
ដៃដល់ គុណនាម
( សំនួន .) ដែលប្រព្រឹត្តអ្វីមួយដោយខ្លួនឯងផ្ទាល់
-
ដៃដែក គុណនាម
( សំនួន .) ដែលមានកម្លាំងដៃខ្លាំងក្លា
-
ដៃតោង នាម
សរីរាង្គនៃរុក្ខជាតិវារមានសណ្ឋានតូចឆ្មារមូលវែងនិងទន់សម្រាប់តោងឡើងលើ
-
ដៃត្រង់ គុណនាម
( សំនួន .) ដែលមានភាពប៉ិនប្រសប់ខាងបាញ់គប់ចោលជាដើម
-
ដៃទូលាយ គុណនាមគុណកិរិយា
( សំនួន .) ដែលហ៊ានចំណាយច្រើន, ដែលមិនសូវសន្សំសំចៃ
-
ដៃទំពក់ នាម
សរីរាង្គនៃរុក្ខជាតិវារមានសណ្ឋានសំប៉ែតនិងរឹងសម្រាប់ចាប់តោងឡើងលើ
-
ដៃទ្វារ នាម
ផ្នែកនៃទ្វារសម្រាប់ចាប់កាន់ដើម្បីបើកបិទ
-
ដៃធំ គុណនាមគុណកិរិយា
( ម . ព . ដៃទូលាយ )។
-
ដៃព្រះនារាយណ៍ គុណនាម
( សំនួន .) ដែលមានការងារច្រើន, ដែលទទួលរ៉ាប់រងកិច្ចការច្រើនមុខក្នុងពេលតែមួយ
-
ដៃភ្លើងជើងមាន់ គុណនាម
( សំនួន .) ដែលតែងតែធ្វើឱ្យខូចរបស់ប្រើប្រាស់ផ្សេងៗ, ដែលមិនចេះថែទាំរបស់ប្រើប្រាស់ផ្សេងៗ, ដែលពូកែខាងបង្ហិនបង្ហោច, ចង្រៃ
-
ដៃមឹក គុណនាម
( សំនួន .) ដែលរពឹសដៃដែលចូលចិត្តកេះនាយកេះអាយឬលូកនាយលូកអាយ
-
ដៃរគៀម នាម
កែវស្លកើតពីជ័រឈើដែលស្រក់ទៅក្នុងដី, ឬខ្សាច់ឆ្នេរសមុទ្រ
-
ដៃរណែង នាម
បន្ទះឫស្សីឬឈើមានជ្រុង៤ជាគ្រឿងផ្ទះគេរាយភ្ជាប់ពីលើបង្កង់សម្រាប់ទទួលតម្ពក់ក្បឿង
-
ដៃរវៃ នាម
ប្រដាប់ធ្វើពីដែកសម្រាប់បង្វិលបញ្ឆេះម៉ាស៊ីន។
-
ដៃរហាត់ នាម
ឈ្មោះឈើមួយប្រភេទច្រើនដុះក្បែរដងស្ទឹង, មានផ្លែល្អិតៗពួកក្មេងច្រើនប្រើបរិភោគជាអាហារ។
-
ដៃស្ដាំ នាម
( សំនួន .) មនុស្សជំនិតទីមួយ, មនុស្សដែលជាទីទុកចិត្តបំផុតរបស់អ្នកណាម្នាក់
-
ដៃស្នា នាម
បង់បាញ់; ផ្នែកមួយនៃគ្រឿងសំណង់មានតួនាទីសម្រាប់ទ្រចុងផ្ទោងសំយាបដំបូល
-
ដៃស្បូន នាម
សរីរាង្គមានរាងជាបំពង់ដែលលាតសន្ធឹងចាប់ពីតួស្បូនផ្នែកខាងឆ្វេងនិងខាងស្តាំ។
-
ដៃស្វា នាម
ឈើមានសណ្ឋានទាំងខាងចុងទាំងខាងដើមស្រដៀងនឹងចង្កេះស្លឹកសីមាសម្រាប់ចាប់ទាមឈើដែលបែកដែលប្រេះកុំឱ្យបែកដាច់ពីគ្នា
-
ដៃអរូប នាម
គោលការណ៍សេដ្ឋកិច្ចទីផ្សារដែលដំណើរការដោយតួអង្គឬភ្នាក់ងារជាច្រើនរួមមានអ្នកទិញអ្នកលក់អ្នកផលិត ... ដោយសេរីនៅក្នុងទីផ្សារប្រកួតប្រជែងដោយផ្អែកលើអត្ថប្រយោជន៍ផ្ទាល់ខ្លួននិងពុំមានអន្តរាគមន៍របស់រដ្ឋ
-
ដៃឯក គុណនាម
ដែលឆ្នើមជាងគេដែលល្អប្រសើរដាច់គេ
-
ដោក នាម
ជាលរាងធំត្បាញជិតមាំសម្រាប់ដាក់ស្រូវ
-
ដោច ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យដាច់
-
ដោត កិរិយាសព្ទ
ចាក់ដោយដែកឬដោយឈើ, ឫស្សីស្រួចជាដើមឱ្យធ្លុះឱ្យជាប់នៅអ្វីៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។