វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 236 / 1268
-
ដោះសា កិរិយាសព្ទ
រ៉ាយរ៉ាប់, រៀបរាប់, បូរបាច់, សាដំណើរ, សាទុក្ខ, សាទោស
-
ដោះស្រាយ កិរិយាសព្ទ
គណនាពន្យល់
-
ដោះអំពើ កិរិយាសព្ទ
ព្យាបាលអ្នកដែលត្រូវអំពើគេដោយប្រើមន្តអាគម។
-
ដៅ កិរិយាសព្ទ
ចុចឱ្យដិតជាសម្គាល់, ធ្វើឱ្យមានគ្រឿងសម្គាល់, គូសចំណាំ
-
ដំ កិរិយាសព្ទ
វាយឱ្យពៀច, ឱ្យទក់ដោយញញួរឬអន្លូងជាដើម
-
ដំកង់ គុណកិរិយាគុណនាម
ដែលមានវង់មូល, អង្គុយជុំគ្នាជាវង់មូល
-
ដំកន្លែង កិរិយាសព្ទ
( ព . ប្រ .) គឺវាតទីធ្វើកន្លែងនៅ។
-
ដំងើច កិរិយាសព្ទ
ដំអក់ក្រឆ្លើយ, ដំអក់ក្រទៅ, ក្រមក
-
ដំណក នាម
ការដកអ្វីៗ
-
ដំណកឃ្លា នាម
គម្លាតលំហទទេចន្លោះមួយឯកតារវាងធាតុពីរដែលមានដូចជាពាក្យឃ្លាល្បះ ...
-
ដំណកដាំ នាម
ការដកអំប៊្រីយ៉ុងឬសរីរាង្គពីភាវៈរស់មួយទៅដាក់នឹងភាវៈរស់មួយទៀតដូចជាការយកអំប៊្រីយ៉ុងពីសត្វញីមួយទៅដាក់ក្នុងប្រដាប់បន្តពូជសត្វញីមួយទៀត។
-
ដំណក់ នាម
ការដក់, ដំណើរដែលដក់នៅ
-
ដំណង នាម
ការដង
-
ដំណល់ នាម
ការដល់, ដំណើរមកដល់
-
ដំណាក់ នាម
ទីដែលដាក់, ដែលឈប់, ទីសម្រាប់ស្នាក់; លំនៅក្សត្រ
-
ដំណាក់កាល នាម
ពេលវេលាជាដំណាក់ៗឬជាថ្នាក់ៗដំណើរវិវត្តនៃព្រឹត្តិការណ៍ជាបន្តបន្ទាប់។
-
ដំណាក់ផែ នាម
( ម . ព . ព្រះដំណាក់ផែក្នុងផែ២)។
-
ដំណាច់ នាម
ការដាច់, ដំណើរដាច់, អ្វីៗដែលដាច់
-
ដំណាច់ខែ នាម
ថ្ងៃចុងក្រោយនៃខែ, ដាច់ខែ
-
ដំណាប់ នាម
រណ្ដៅ, រន្ធដែលកើតពីដាប់
-
ដំណាល គុណនាម
ដែលស្មើអាយុគ្នា, ស្មើឆ្នាំគ្នា, ស្មើកាលគ្នា
-
ដំណាល់ នាម
ការដាល់គ្នា
-
ដំណាស់ នាម
ការដាស់
-
ដំណាំ នាម
សរពើពីជគាមឬភូតគាមដែលគេដាំ
-
ដំណិត នាម
ការដិត, ស្នាមដែលដិតជាប់
-
ដំណឹង នាម
សេចក្ដីដែលឱ្យដឹង, សេចក្ដីដែលដឹង, ការដឹង
-
ដំណឹងសាយភាយ នាម
ដំណឹងដែលសាយរាយពេញពាស។។
-
ដំណុត នាម
ការដុត
-
ដំណុស នាម
ការដុសឱ្យជ្រះ, ឱ្យរលីង, ឱ្យស្អាត; កន្លែងដែលគេដុសជម្រះ
-
ដំណុះ នាម
ការដុះ, ដំណើរដុះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។