ដោះ
កិរិយាសព្ទនាម
អត្ថន័យ (3)
-
1
នាម
អវយវៈរបស់មនុស្សឬសត្វឋិតនៅត្រង់ដើមទ្រូង; បើជាស្រីឬញីសម្រាប់ឱ្យកូនបៅ។
-
2
កិរិយាសព្ទ
ស្រាយ, កែស្រាយ, ធ្វើឱ្យរបូតពីចំពាក់គ្នា, បើកលែង, គេចចេញ, គេចកែ
ឧទាហរណ៍ ដោះប្រស្នា, ដោះចំណង, ដោះបំណុល, ដោះមនុស្សទោស, ដោះខ្លួនចេញ, និយាយដោះ។ល។
-
3
កិរិយាសព្ទ
ដួសចេញពីឆ្នាំង ( និយាយចំពោះបាយ )
ឧទាហរណ៍ ដោះបាយដាក់ស្មុគ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)