វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 111 / 1268
-
គោរមនាម នាម
ពាក្យសរសើរបន្ថែមទៅលើនាមដែលតែងតាំងឡើងឬពាក្យសរសើរនាមឱ្យឧត្តមឡើង
-
គោរម្យ៍ គុណនាមនាម
( ម . ព . គោរម )។
-
គោរម្យ៍ងារ នាម
( ម . ព . គោរមងារ )។
-
គោរស នាម
រសកើតអំពីគោគឺរសនៃទឹកដោះគោ; ក្នុងសម័យពីដើមសំដៅយកតែ៥យ៉ាងគឺទឹកដោះស្រស់, ទឹកដោះថ្លា, ទឹកដោះខាប់, ទឹកដោះជូរ, ទឹកដោះជូរឡើងពពុះទាំង៥នេះហៅថាបញ្ចគោរស។
-
គោរាត នាម
ឈ្មោះសត្វវារិជជាតិពួកក្អាត់តែមានសំឡេងឮធំស្អារំពងខ្ទ័រត្រចៀកយំតែក្នុងវេលាយប់។
-
គោរួស នាម
គោដែលរហ័សស្រណុកប្រើ។
-
គោល នាម
ដុំថ្ម, ដុំដែក, ដុំឬកំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋទោះមានចារឹកអក្សរក្ដីមិនមានអក្សរក្ដីដែលគេជីកដាំឬបោះទុកជាគ្រឿងសំគាល់ឱ្យដឹងព្រំប្រទល់ជាដើម
-
គោលការណ៍ នាម
ទ្រឹស្ដីដែលចេញប្រើជាគោលសម្រាប់អនុវត្តកិច្ចការឱ្យត្រូវតាមបែបផែន។
-
គោលចារឹក នាម
បង្គោលសសរដែលបោះឬដាំទុកជាគ្រឿងសម្គាល់ព្រំដីឬព្រំប្រទល់ប្រទេស។ឬគោលគំនិតសំខាន់សម្រាប់យកជាហ្លាក់ឋាន។
-
គោលជំហរ នាម
សភាពនៃការយល់ព្រមឬការមិនយល់ព្រមខាងគំនិតការពេញចិត្តឬការមិនពេញចិត្តដែលទាក់ទងនឹងវេទនារម្មណ៍និងអារម្មណ៍ហើយដែលផ្ទុយទៅនឹងជំនឿ។ជំនឿទាក់ទងនឹងហេតុការណ៍និងការគិតចំណែកឯគោលជំហរវិញទាក់ទងនឹងការវាយតម្លៃនិងការឆ្លើយតបខាងវេទនារម្មណ៍
-
គោលដៅ នាម
អ្វីៗដែលគេត្រូវធ្វើឱ្យបានសម្រេចនៅក្នុងគោលនយោបាយផែនការយុទ្ធសាស្ត្រឬបេសកកម្មណាមួយ
-
គោលនយោបាយ នាម
បណ្ដុំគំនិតយុទ្ធសាស្ត្រវិធានឬបន្ទាត់នយោបាយដែលបង្កើតឡើងដោយអង្គភាពគណបក្សឬរដ្ឋាភិបាលនៃប្រទេសណាមួយដើម្បីអនុវត្ត
-
គោលបំណង នាម
បំណងដ៏សំខាន់, សេចក្ដីប៉ងចង់បានអ្វីមួយ, សេចក្ដីប្រាថ្នា។
-
គោលរបប នាម
កញ្ចប់របបដែលផ្ដល់ឱ្យយោធិនបម្រុងដើម្បីបំពេញការងារ។
-
គោលិកាក្រហម នាម
ធាតុផ្សំម៉្យាងនៃឈាមមានពណ៌ក្រហមក្រមៅដែលមានមុខងារដឹកនាំអុកស៊ីសែនពីសួតទៅកោសិការួចផ្ទុកកាបូនឌីអុកស៊ីដពីកោសិកាមកសួតវិញ
-
គោលិកាស នាម
ធាតុផ្សំម៉្យាងនៃឈាមដែលមានមុខងារសម្លាប់មេរោគ
-
គោលឿនសឹកក នាម
( ព . ទ . បុ .) ចេះច្រើននឿយច្រើន ...។
-
គោលោត គុណនាម
( ព . ប្រ .) ឆោត; ឡើងបញ្ជោរ
-
គោល្បាយ នាម
( ម . ព . គោព្រៃ )។
-
គោវត្ត នាម
វត្តរបស់គោ, ការប្រព្រឹត្តដូចជាគោ ( សេចក្ដីប្រតិបត្តិរបស់ជនពួកខ្លះនៅប្រទេសឥណ្ឌាសម័យបុរាណ )។
-
គោវីថិ នាម
ផ្លូវគោ។
-
គោសៀម នាម
( ម . ព . គោព្រៃ )។
-
គោស្ពឹក
គោមិនរួសវាយមិនសូវឈឺ។
-
គោហៀ នាម
ផ្កាភ្លើងធ្វើពីម្សេវសម្រាប់អុជបូជាក្នុងការធ្វើបុណ្យ ( ពួកកាំជ្រួចរន្ទា )។
-
គោហ្ម នាម
( ម . ព . គោម៉ )។
-
គោឡើងភ្នំ នាម
ឈ្មោះម្ហូបមួយបែបដោយយកបន្ទះសាច់គោនិងបន្លែអាំងលើខ្ទះក្ដៅមានបាតពើងកំពុងកណ្ដាលដូចភ្នំមានប្រហោងរាងទ្រវែងតូចៗបរិភោគដោយជ្រលក់នឹងទឹកតៅហ៊ូឬទឹកម្រេច។ខ្លះហៅថាគោឡើងភ្នំភ្លើង។
-
គោះ កិរិយាសព្ទ
វាយបន្ថើរៗ
-
គោះត្រឡោក នាម
ឈ្មោះរបាំប្រជាប្រិយមួយប្រភេទដែលបុរសនិងស្រ្តីជាគូៗរេរាំរំពើតរំពើនទាំងដៃកាន់ត្រឡោកគោះឆ្លងឆ្លើយគ្នាតាមសំឡេងចម្រៀងនិងចង្វាក់ភ្លេង។
-
គោះពព្លាក់ នាម
ឈ្មោះល្បែងក្មេងលេងអង្គុយពែនភ្នែនយកដៃទះភ្លៅគោះចង្កា
-
គោះលុយ កិរិយាសព្ទ
( សំនួន .) ប្រើវិធីផ្សេងៗដើម្បីទារយកកម្រៃក្រៅជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។