វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 109 / 1268
-
គេហាភិបាល នាម
អភិបាលនៃគេហដ្ឋាន, អ្នកត្រួតត្រាផ្ទះសំបែង, អ្នកថែរក្សាផ្ទះ។
-
គេហ៍ សព្វនាម
ពាក្យសម្រាប់ប្ដីប្រពន្ធហៅគ្នាទៅវិញទៅមកដោយស្មោះស្មើ, ជាពាក្យរាបសារបស់ប្រជាជន, មានសេចក្ដីថា " អ្នកផ្ទះ "
-
គេឯង សព្វនាម
ទាំងគេផងទាំងខ្លួនឯងផង
-
គែ នាម
អវយវៈរបស់សត្វស្លាបដែលសម្រាប់ដាក់អាហារថ្មីនៅផ្ទាប់នឹងគល់កសណ្ឋានជាថង់
-
គែន នាម
ឈ្មោះគ្រឿងភ្លេងលាវមួយបែបសម្រាប់ផ្លុំ, ធ្វើដោយពក ( ឫស្សីពក ) តូចៗឬដោយឫស្សីភ្នំ២យ៉ាង, មួយយ៉ាងហៅម៉ៃហៀ, មួយយ៉ាងទៀតហៅម៉ៃឃុយខែន; គេយកកំណាត់ឫស្សីនោះមកតម្រៀបជា២ជួរចងផ្អោបគ្នាក្នុង១ជួរចំនួន៥កំណាត់ក៏មាន, ៦កំណាត់ក៏មាន, ៨កំណាត់ក៏មាន, មានអណ្ដាតសម្រាប់ផ្លុំឮសូររំពងស្រួយ
-
គែប នាម
ប្រដាប់សម្រាប់ដាក់ចង្កាសេះ។
-
គែម នាម
រឹម, ហាម
-
គែល នាម
ដូចគ្នានឹងគិល ( ពាក្យអាសគ្រាម )។
-
គែលលក នាម
ឈ្មោះស្មៅមួយប្រភេទដើមតូចៗស្លឹកវែងៗ
-
គែហ៊ៅ នាម
ឈ្មោះទូកមួយប្រភេទ។
-
គៃ កិរិយាសព្ទ
ក្រលៀសលៃបំបាត់យកខ្លះដោយបន្លំ
-
គៃបន្លំ កិរិយាសព្ទ
បំបាត់ដោយបន្លំ, ប្រវ័ញ្ច
-
គោ នាម
សត្វពាហនៈសម្រាប់ប្រើទឹមដឹកអូសជាសត្វមានប្រយោជន៍យ៉ាងសំខាន់របស់មនុស្ស។
-
គោក គុណនាមនាម
ដែលទីទៃពីមានទឹកគឺដែលគ្មានទឹក
-
គោខ្មែរ នាម
( ម . ព . គោព្រៃ )។
-
គោឃាតកម្ម នាម
អំពើពិឃាតគោ, ការសម្លាប់គោ។
-
គោឃាតកៈ នាម
អ្នកសម្លាប់សត្វគោ ( ច្រើនប្រើក្នុងធម្មនិទាន )
-
គោឃាតក៍ នាម
អ្នកពិឃាតគោ, អ្នកសម្លាប់គោយកសាច់លក់។
-
គោឃាតដ្ឋាន នាម
ទី, កន្លែងដែលគេពិឃាតគោ ( គួរកុំហៅផ្សារកាប់គោឬទីកាប់គោព្រោះជាពាក្យស្ដែងណាស់ )។
-
គោឃាតស្ថាន នាម
ដូចគ្នានឹងគោឃាតដ្ឋាន។
-
គោង គុណនាម
ដែលពើងមិនរាបស្មើ
-
គោងៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យវារឱ្យវិសេសឡើង
-
គោចរ នាម
វិស័យ, ដំណើរនៃឥន្ទ្រិយគឺរូប, សំឡេង, ក្លិន, រស, សម្ផស្ស។
-
គោឆ្កួត នាម
ជំងឺឆ្លងកើតចំពោះគោដែលគេរកឃើញដំបូងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៨៦។ភ្នាក់ងារបង្កជំងឺនៅមិនទាន់ស្គាល់ច្បាស់តែគេដឹងថាស្ថិតក្នុងប្រព័ន្ធសរសៃប្រសាទនិងភ្នែក
-
គោឆ្មាត់ នាម
មេគោសម្រាប់រឺតទឹកដោះ
-
គោដើរខ្ទែង គុណកិរិយា
ដើរយ៉ាងលឿន។
-
គោណវីថិ នាម
( ម . ព . គោវីថិ )។
-
គោត នាម
មេហ្វូង, ស្ដជាមេហ្វូង ( ដំរី )
-
គោតម នាម
ព្រះនាមនៃព្រះសក្យមុនីសម្មាសម្ពុទ្ធព្រោះព្រះអង្គជាគោតមគោត្ត ( ពូជវង្សនៃព្រះអាទិត្យដ៏ប្រសើរ )។នាមរបស់អ្នកប្រាជ្ញច្រើនរូបពីក្នុងសម័យបុរាណក្នុងមជ្ឈិមប្រទេស។នាមត្រកូលរបស់ជនពួកខ្លះក្នុងប្រទេសឥណ្ឌាសព្វថ្ងៃនេះដែលជាប់តមកពីក្នុងសម័យបុរាណ។
-
គោតមគោត្ត នាម
វង្ស, ត្រកូលនៃព្រះអាទិត្យដ៏ប្រសើរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។