វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 112 / 1268
-
គោះអង្រែ នាម
( ម . ព . លោតអង្រែ )។
-
គំ កិរិយាសព្ទ
ចាក់ទឹកត្រាំឱ្យរបើកបាយក្ដាំងដែលជាប់នៅនឹងបាតឆ្នាំង
-
គំនក់ នាម
ការគក់
-
គំនង នាម
ការគង
-
គំនង់ នាម
ការគង់, ការសល់នៅ
-
គំនន់ នាម
ការគន់មើល
-
គំនប់ នាម
ការគប់, ការវាយ
-
គំនម នាម
ជនគម ( ព . ទ្រ .)
-
គំនរ នាម
អ្វីៗដែលប្រគរលើគ្នាឬដែលគេដាក់គរលើគ្នា
-
គំនាក់ នាម
ជនគាក់ ( ព . ទ្រ .)
-
គំនាត នាម
សម្លៀកដែលគេគាត
-
គំនាប នាម
ប្រដាប់សម្រាប់គាប, ឃ្នាប
-
គំនាប់ កិរិយាសព្ទ
គោរពឱ្យមានសេចក្ដីគាប់ចិត្ត, ឱ្យមានការគួរគាប់
-
គំនាល់ នាម
ទីគាល់, ទីសម្រាប់គាល់ ( រ . ស .)
-
គំនាស់ នាម
ការគាស់; ស្នាមឬកន្លែងដែលគាស់។
-
គំនាំងបេះដូង នាម
( វេជ្ជ .) វិបតិ្តនៃចង្វាក់បេះដូងរហូតដល់គាំងដោយសារដាច់រលករំញោចបញ្ជាសាច់ដុំបេះដូងបណ្ដាលមកពីការប្រើប្រាស់ឱសថខុសសារធាតុពុល ...។
-
គំនាំងសន្លាក់ នាម
( វេជ្ជ .) អាការៈគាំងសន្លាក់ពុំអាចធ្វើចលនាសកម្មឬអកម្មបានបង្កដោយសាច់ដុំឬពួរសាច់ដុំនៃសន្លាក់នោះក្រិនរឹងឬដោយមូលហេតុរលាករលួយសន្លាក់។
-
គំនិត នាម
ការគិត, យោបល់
-
គំនិតងាស់ នាម
ទញ់គំនិតគិតឃើញខ្លះទេខ្លះ។
-
គំនិតទន់ល្វែត នាម
គំនិតមិនរឹងប៉ឹង។
-
គំនិតព្រៃផ្សៃ នាម
( ព . ប្រ .) គំនិតព្រៃៗខុសផ្លូវខុសទំនង។
-
គំនិតរាក់ នាម
គំនិតសើៗមុជមិនជ្រៅទៅមិនឆ្ងាយ។
-
គំនិតរឹល នាម
( ព . ប្រ .) គំនិតឬចិត្តដែលស្រុញទញ់ទាល់ឥតលូសលាស់ចម្រើន។
-
គំនិតសុកមម៉ុក នាម
( ព . ប្រ .) គំនិតសាញប្រដាញ, គំនិតសុញសាញ។
-
គំនិតសុខុម នាម
គំនិតល្អិត; គំនិតជិតដិត។
-
គំនិតស៊ីគ្នា នាម
គំនិតត្រូវគ្នា។
-
គំនិតឡាក នាម
( ម . ព . ឡាកគំនិត )។
-
គំនិតអាប់ នាម
( ម . ព . អាប់គំនិត )។
-
គំនុំ នាម
ការគុំ, ចំណងចិត្តគុំ
-
គំនូរ នាម
រូបភាព, ក្បាច់រចនា, ក្បូរក្បាច់រំលេច ... ដែលកើតមានឡើងដោយគូរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។