វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 113 / 1268
-
គំនូរជីវចល នាម
គំនូរដែលគេច្នៃឱ្យមានចលនា
-
គំនូរឧស្សាហកម្ម នាម
គំនូរបែបជាប្លង់ស្ថាបត្យកម្មឬគ្រឿងយន្ត : ពីសម័យមុនគេគូរលើផ្ទាំងក្រដាសធំៗប៉ុន្តែសព្វថ្ងៃគេច្រើនគូរដោយប្រើកម្មវិធីកុំព្យូទ័រ
-
គំនូស នាម
ស្នាមគូស
-
គំនូសតាង នាម
( ប . ព .) គំនូសដែលបង្កើតដោយដំណើរការមួយដូចជាការគូសការបោះពុម្ព។
-
គំនួប នាម
ការគួប, អ្វីៗដែលគួបគ្នា
-
គំនួរ នាម
ការសំដែងសេចក្ដីគួរសម
-
គំនោះ នាម
ការគោះ, សូរដែលគោះ
-
គំរង់ នាម
សំអុយ, អ្វីៗដែលស្អុយ, អសោចិ៍, គួរខ្ពើមដែលជាសាកជាសព
-
គំរល នាមគុណនាម
របស់ដែលធ្វើមិនទាន់ស្រេចមិនទាន់ស្អាត, មិនទាន់សម្រាំង, ដែលមានរាងរល, ដែលកន្ទ្រល
-
គំរាម កិរិយាសព្ទ
កំហែង
-
គំរាមកំហែង កិរិយាសព្ទ
សម្លុតបំភ័យជនណាម្នាក់ដោយកម្លាំងឥទ្ធិពលអាវុធពាក្យសម្ដីព្រមានឬកលឧបាយជាដើម
-
គំរឹល គុណនាមនាម
ដែលរឹល : កាំបិតគំរឹលកាំបិតដែលមានមុខរឹលកាប់មិនមុត
-
គំរូ នាម
បែប, សំណាក, តួយ៉ាង, ផែនទី
-
គំរូតាង នាម
( ស្ថិតិ .) សំណុំរងឬផ្នែកមួយនៃស្ថិតិសាកលដែលយកមកសិក្សា។
-
គំរើយ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យគំរោះថាគំរោះគំរើយឬគំរោះគំរើលគឺគំរោះខ្លាំង, គំរោះឥតយល់មុខ។
-
គំរើល ប.
( ម . ព . គំរើយ )។
-
គំរេច គុណនាមនាម
ដែលរេច, របស់រេច
-
គំរោះ គុណកិរិយាគុណនាម
អសុរោះ; ទ្រគោះឥតគួរឥតសម, បោះបោក, កញ្ជ្រោលបោកបាច
-
គំហក កិរិយាសព្ទ
ស្រែកសង្ឃកដាក់
-
គំហកកំហែង កិរិយាសព្ទ
ស្រែកសង្ឃកគំរាមស្រែកសម្លុត
-
គំហាត់ នាម
ការឃាត់, សំដីឃាត់
-
គំហឹន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យគំហក
-
គំហុក កិរិយាសព្ទ
សង្ខុញ, បញ្ជ្រុល, ជម្រុល, បង្ខំ
-
គំហើញ នាម
ការឃើញ, អ្វីដែលគេឃើញ, អ្វីដែលគេរកឃើញ។
-
គំហែត នាម
ភាពឃែត
-
គះ កិរិយាសព្ទ
ទាត់ផាត់ចេញទៅខាងដោយដៃឬដោយជើង
-
គះគា កិរិយាសព្ទ
ការពារ, រារាំងដោយដៃឬដោយកំណាត់ឈើ, ដំបងជាដើម
-
គ័ភ៌ នាម
( ម . ព . គភ៌ )។
-
គ្នា សព្វនាម
អញ, គេ, វា, គាត់
-
គ្នាន់ កិរិយាសព្ទគុណនាមប.
មានថ្នាំងថ្នាក់បន្តិច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។