គោល
អត្ថន័យ (3)
-
1
នាម
ដុំថ្ម, ដុំដែក, ដុំឬកំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋទោះមានចារឹកអក្សរក្ដីមិនមានអក្សរក្ដីដែលគេជីកដាំឬបោះទុកជាគ្រឿងសំគាល់ឱ្យដឹងព្រំប្រទល់ជាដើម
ឧទាហរណ៍ បោះគោល, គោលវត្ត, គោលចម្ការ, គោលខេត្ត, គោលព្រំប្រទល់ដែន។
-
2
នាម
រូបពាក្យ, រូបសេចក្ដី; ច្បាប់, មាត្រា, មាតិកា; ភ័ស្ដុតាង, សំអាង, សាក្សី
ឧទាហរណ៍ គោលពាក្យ, គោលសេចក្ដី, និយាយឱ្យមានគោល។
-
3
នាម
ឈ្មោះកូនចត្រង្គមួយបែប។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)