វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1052 / 1268
-
អកម្មធាតុ នាម
មូលឬឫសដើមនៃកិរិយាសព្ទដែលមិនមានកម្ម ( ព . វ .)។
-
អកម្មភាព នាម
ភាពមិនមានអំពើឬចលនា។
-
អកម្មិក គុណនាម
ដែលមិនមានអំពើឬចលនា។
-
អកម្មិកភាព នាម
ជនដែលនៅស្ងៀមឥតកាន់ការណាមួយ។
-
អកយំ នាម
ឈ្មោះបទភ្លេងមួយប្រភេទមានលំនាំបទអណ្ដឺតអណ្ដកគន្លាក់គន្លើនគ្រលួចស្រដៀងនឹងសូរសព្ទអកយំ
-
អករណីយ គុណនាម
ដែលមិនគួរធ្វើ, ដែលមិនគប្បីឬមិនត្រូវធ្វើ
-
អករណីយកម្ម
អំពើឬការដែលមិនគួរធ្វើ។
-
អករណីយកិច្ច
កិច្ចដែលមិនគួរធ្វើ; កិច្ចដែលសមណៈមិនត្រូវធ្វើដោយដាច់ខាត។
-
អករ៍ នាម
អ្នកមិនធ្វើការអ្វី។
-
អកអំបុក នាម
ឈ្មោះពិធីមួយប្រភេទមានការសម្រក់ទៀនលើស្លឹកចេកស្រស់ផ្សងមើលទឹកភ្លៀងក្នុងឆ្នាំភ្នែកបន្ទាប់ឆ្នាំនោះ, បន្ទាប់ពីសម្រក់ទៀនមកនាំគ្នាអកអំបុក, ធ្វើក្នុងវេលាយប់នៃថ្ងៃ១៥កើតខែកត្តិក ( ហៅពិធីសំពះព្រះខែក៏បាន )។ចំណែកខាងព្រះរាជពិធីធ្វើក្នុងវេលាយប់នោះដែរ, រួមជាមួយគ្នានឹងព្រះរាជពិធីចុះផែ, ក្នុងវេលារសៀលដល់ល្ងាចមានប្រណាំងទូក, វេលាយប់មានបណ្ដែតប្រទីបជ្វាលា, អុជពន្លឺរំសេវផ្សេងៗមានកាំជ្រួចជាដើម ...។ហៅដោយរួបរួមថាព្រះរាជពិធីចុះផែកំណត់៣ថ្ងៃគឺថ្ងៃ១៤, ១៥, កើតនិងថ្ងៃ១រោចខែកត្តិក
-
អកាឌីយ៉ាក់ នាម
( វេជ្ជ .) វិរូបភាពគ្មានបេះដូងពីកំណើត។
-
អកាល គុណនាមនាម
កាលមិនគួរ, កាលខុសប្រក្រតី; ដែលខុសកាល, ដែលពុំជួកាល
-
អកាលការិនី
( ម . ព . អកាលការី )។
-
អកាលការី
អ្នកធ្វើការខុសកាល។
-
អកាលចារិនី
( ម . ព . អកាលចារី )។
-
អកាលចារី
អ្នកទៅមកខុសកាល, អ្នកត្រាច់ខុសកាលវេលា។
-
អកាលជាត
អ្វីៗដែលកើតឬដែលមានខុសកាល។
-
អកាលញ្ញុតា
ភាវៈនៃអ្នកមិនស្គាល់កាល, ការមិនស្គាល់កាល។
-
អកាលញ្ញូ
អ្នកមិនស្គាល់កាលចូលចេញជាដើម។
-
អកាលបុច្ឆា
ការសួរខុសកាល។
-
អកាលបុស្ប
ផ្កាឈើខុសកាលឬខុសរដូវតាមទម្លាប់។
-
អកាលផល
ផ្លែឈើខុសកាលឬខុសរដូវ។
-
អកាលភូត
( ម . ព . អកាលជាត )។
-
អកាលមរណៈ
មរណៈក្នុងកាលមិនសមគួរ, សេចក្ដីស្លាប់មិនត្រូវតាមកាលធម្មតាគឺស្លាប់ដោយអំណាចឧបច្ឆេទកកម្មចូលមកផ្ដាច់ផ្ដិលជីវិត។
-
អកាលមេឃ
មេឃដែលបង្អុរភ្លៀងខុសកាល, ភ្លៀងពុំជួកាល។
-
អកាលវាទិនី
( ម . ព . អកាលវាទី )។
-
អកាលវាទី
អ្នកនិយាយស្ដីខុសកាលគឺកាលដែលមិនគួរនិយាយស្ដីក៏និយាយស្ដីដែរ។
-
អកាលសន្ទនា
សន្ទនាខុសកាល, ការនិយាយប្រាស្រ័យខុសកាល។
-
អកាល់គុយលី នាម
( វេជ្ជ .) អសមត្ថភាពរបស់បុគ្គលក្នុងការគិតលេខដូចជាបូកដកគុណចែកជាដើម។
-
អកិរិយវាទ នាម
ការពោលពាក្យថាបុណ្យបាបដែលធ្វើមិនមែនហៅថាធ្វើទេគឺថាធ្វើបុណ្យធ្វើបាបមិនមែនបានបុណ្យបានបាបទេ, សម្ដីបដិសេធបុណ្យបាបថាធ្វើទៅឥតអំពើ; អ្នកមិនជឿបុណ្យបាប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។