វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1053 / 1268
-
អកិរិយវាទិនី នាម
( ម . ព . អកិរិយវាទី )។
-
អកិរិយវាទី នាម
អ្នកប្រកាន់និយាយបដិសេធបុណ្យបាបថាធ្វើទៅឥតអំពើ, អ្នកប្រកាន់មិនជឿបុណ្យបាប។
-
អកីរី នាម
( វេជ្ជ .) វិរូបភាពគ្មានប្រអប់ដៃម្ខាងឬទាំងសងខាងពីកំណើត។
-
អកីរ៉ូប៉ូឌី នាម
( វេជ្ជ .) វិរូបភាពគ្មានប្រអប់ដៃនិងប្រអប់ជើងម្ខាងឬទាំងសងខាងពីកំណើត។
-
អកុសល នាម
សេចក្ដីអាក្រក់, បាប, អពមង្គល
-
អកុសលកម្ម
កម្មអាក្រក់។
-
អកុសលកម្មបថ
គន្លងនៃអំពើអាក្រក់ ( ផ្លូវបាប, ផ្លូវទុច្ចរិតមាន១០យ៉ាងគឺកាយទុច្ចរិត៣, វិចីទុច្ចរិត៤, មនោទុច្ចរិត៣)។
-
អកុសលកិរិយា
កិរិយាអាក្រក់។
-
អកុសលចរិយា
ចរិយាអាក្រក់។
-
អកុសលចិត្ត
ចិត្តជាអកុសល, ចិត្តបាប។
-
អកុសលចេតនា
ការតាំងចិត្តជាបាប, គំនិតបាប; គំនិតអាក្រក់។
-
អកុសលចេតសិក
ចេតសិកជាអកុសលគឺអារម្មណ៍ដែលកើតរលត់ព្រមជាមួយនឹងចិត្តជាអកុសល ( ក្នុងព្រះអភិធម្មថាមាន១៤យ៉ាង )។
-
អកុសលធម៌ នាម
ធម៌ជាអកុសល។
-
អកុសលធាតុ
ធាតុជាអកុសលគឺនុយបាបឬចំណីបាប។
-
អកុសលមូល នាម
ឫសគល់ឬទីតាំងនៃអកុសលមាន៣យ៉ាងគឺលោភៈ, ទោសៈ, មោហៈឫសអកុសល
-
អកុសលលាភ
ការបានបាប។
-
អកុសលវិតក្ក
ការត្រិះរិះទៅរកអំពើអាក្រក់, តម្រិះអាក្រក់។
-
អកុសលវិបាក
ស្នាមគំនូសចិត្តជាអកុសល, គំនូសបាប; ផលបាប។
-
អកូរី នាម
( វេជ្ជ .) វិរូបភាពគ្មានរន្ធប្រស្រីភ្នែកពីកំណើត។
-
អកូលី នាម
( វេជ្ជ .) អាការៈមិនប្រក្រតីរបស់ថ្លើមដែលគ្មានការបញ្ចេញទឹកប្រមាត់។
-
អកូលួរី នាម
( វេជ្ជ .) អាការៈមិនប្រក្រតីដោយគ្មានទឹកប្រមាត់ក្នុងទឹកមូត្រ។
-
អកេលី នាម
( វេជ្ជ .) វិរូបភាពគ្មានបបូរមាត់មួយផ្នែកឬទាំងមូលពីកំណើត។
-
អក្ក នាម
ព្រះអាទិត្យ។
-
អក្កពន្ធុ
សុរិយគោត្រឬសុរិយពន្ធុ។
-
អក្កមណ្ឌល
សុរិយមណ្ឌល។
-
អក្កមាលា
សុរិយមាលា។
-
អក្ករង្សី
រស្មីព្រះអាទិត្យ។
-
អក្កោសន នាម
ការជេរ, ពាក្យជេរ, ជំនេរ ( ប្រើជាអក្កោសនាក៏បាន )។
-
អក្កោសនការណ៍
ហេតុឬដំណើរនៃការជេរ។
-
អក្កោសនភាព
ភាវៈជេរ, ដំណើរជេរគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។