វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1051 / 1268
-
ឡៅ កិរិយាសព្ទគុណកិរិយានាម
ចិតវៀលជុំវិញយកសំបកក្រៅចេញទុកឱ្យនៅសំបកខាងក្នុងជមរំលីងឱ្យស្អាត
-
ឡៅតឿ នាម
( ម . ព . ឡៅតេង )។
-
ឡៅតេង នាម
ថ្នាក់ខាងលើ, ជាន់ខាងលើ ( នៃគ្រឹហា )
-
ឡះ គុណកិរិយាគុណនាម
រហើតរហាំង, សស្លើតសស្លក់; តះចុះតះឡើង
-
ឡះចុះឡះឡើង
( ព . ប្រ .) ដើរឬរត់តះចុះតះឡើង។
-
ឡះៗ
( ព . ប្រ .) ខំដើរតះៗទៅមក។
-
ឡៈ នាម
( ម . ព . បេយ្យាលៈ )។
-
អ នាមឧទានសព្ទ
តួអក្សរទី៨ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាអមានអក្ខរសូរអន្តរជាតិ [ʔ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅចន្លោះខ្សែសំឡេងនិងជាសូរស្ទះអឃោសៈ។
-
អក កិរិយាសព្ទនាម
( ម . ព . អករ៍ )។
-
អកកំបោរ នាម
( ម . ព . អក )។
-
អកតញ្ញុតា នាម
ភាវៈ, ភាពឬដំណើរជាអ្នកមិនដឹងឧបការគុណដែលគេធ្វើហើយ ( ចំពោះខ្លួន )។ ( ព . ផ្ទ .) កតញ្ញុតា។
-
អកតញ្ញូ នាម
អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ ( ចំពោះខ្លួន )។
-
អកតវេទិតា នាម
ភាវៈនៃបុគ្គលអ្នកមិនតបគុណឬមិនគិតនឹងតបឧបការគុណគេ។
-
អកតវេទិនី នាម
( ម . ព . អកតវេទី )។
-
អកតវេទី នាម
អ្នកដែលមិនតបឬមិនគិតនឹងតបឧបការគុណគេ។
-
អកនិដ្ឋ នាម
ឈ្មោះឋានសុទ្ធាវាសជាន់ទី៥
-
អកនិដ្ឋព្រហ្ម
ព្រហ្មក្នុងឋានអកនិដ្ឋ។
-
អកនិដ្ឋភព
ភពឬឋានអកនិដ្ឋ។
-
អកនិដ្ឋា នាម
( ម . ព . អកនិដ្ឋ )។
-
អកប្បិយ គុណនាម
ដែលមិនគួរ, មិនត្រូវទំនង, មិនសមដល់ការ; ដែលមានបញ្ញត្តិហាម
-
អកប្បិយបរិក្ខារ
បរិក្ខារដែលមិនគួរប្រើប្រាស់; បរិក្ខារដែលមានពុទ្ធប្បញ្ញត្តិហាមមិនឱ្យបព្វជិតពុទ្ធសាសនិកប្រើប្រាស់។
-
អកប្បិយភណ្ឌ
របស់ជាអកប្បិយៈ។
-
អកប្បិយភោជន
ភោជនដែលមិនគួរបរិភោគ។
-
អកប្បិយមំសំ
( ម . ព . អកប្បិយមំសៈ )។
-
អកប្បិយមំសៈ
សាច់ដែលមិនគួរបរិភោគ ( យ៉ាងដូចសាច់ដំរី, សេះ, ពស់, ខ្លាជាដើមដែលព្រះសព្វញ្ញុពុទ្ធទ្រង់ហាមមិនឱ្យបព្វជិតឆាន់ )។
-
អកប្បិយវត្ថុ
វត្ថុជាអកប្បិយៈគឺអ្វីៗដែលមានបញ្ញត្តិហាមមិនឱ្យប្រើប្រាស់ឬមិនឱ្យបរិភោគ។
-
អកប្បិយវោហារ
សម្ដីដែលមិនគួរនិយាយ; សម្ដីដែលសមណៈមិនត្រូវនិយាយ។
-
អកប្បិយៈ គុណនាម
( ម . ព . អកប្បិយ )។
-
អកម្ម គុណនាមនាម
ដែលរងអំពើតែមិនមានតបត។
-
អកម្មកិរិយា នាម
កិរិយាសព្ទដែលមិនត្រូវការកម្មបទដូចជាដេក, ដួល, ឈរ, អង្គុយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។