អក
អត្ថន័យ (4)
-
1
នាម
( ម . ព . អករ៍ )។
-
2
កិរិយាសព្ទ
ចាប់ចំណីអាហារក្រៀម, ផង់ឬភេសជ្ជៈស្ងួតផង់ជាដើមពេញទូកដៃហាមាត់ធំងើយពម
ឧទាហរណ៍ អកប្រអួល, អកអំបុក, អកថ្នាំផង់។
-
3
នាម
អជ្ឈុបាតកសត្តមួយប្រភេទសម្បុរខ្លួនខ្មៅស្រអាប់មាឌធំកន្តុលបន្តិចជាងកុកខ្មៅ, ឆាបចាប់មច្ឆជាតិជាចំណី; កាលណាព្រាត់គូឬព្រាត់កូនស្រែកយំគ្រលួចសង្រេងសង្រៃហើរឆ្វៀលឆ្វាត់ខ្ពស់ៗទាបៗប្រះប្រាណគួរឱ្យស្រងេះស្រងោចអាណោចអាធម្ម ( ហៅអកតាមសូរវាយំ )
ឧទាហរណ៍ គេតែងនិយាយប្រៀបថាកើតទុក្ខធំយំបោកខ្លួនឬយំប្រះប្រាណដូចជាអក (ព.កា.) សត្វអកជាសត្វមានចិត្តស្មោះអាឡោះអាល័យហួសទំនងនៅពេលដែលព្រាត់បាត់គូគ្រងទោះព្រាត់រំលងកាលយូរថ្ងៃ។ស្រែកយំរង្គំមិនសូវស្រាកក្រៀមក្រំលំបាកពន់ពេកក្រៃជួនកាលបោកខ្លួនឱ្យក្សិណក្ស័យសង្រេងសង្រៃដល់ស្គាំងស្គម។មនុស្សខ្លះកើតទុក្ខដូចជាអកច្រើនខកខូចចិត្តដល់ខ្លួនទ្រមទោះគេពន្យល់ក៏ពុំព្រមរញមត្រាតែមានជំងឺ។
-
4
នាម
ប្រដាប់ធ្វើដោយលោហជាតិផ្សេងៗឬធ្វើដោយប្រាក់, មាសជាដើមមានរាងច្រឡោឬមានសណ្ឋានដូចបំពង់តូចមានមេមានគម្របសម្រាប់ដាក់កំបោរបៀកម្លូ
ឧទាហរណ៍ កំបោរកន្លះអក, អកកំបោរលង់ហិន, អកកំបោរប្រាក់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)