អកអំបុក
អត្ថន័យ
-
1
នាម
ឈ្មោះពិធីមួយប្រភេទមានការសម្រក់ទៀនលើស្លឹកចេកស្រស់ផ្សងមើលទឹកភ្លៀងក្នុងឆ្នាំភ្នែកបន្ទាប់ឆ្នាំនោះ, បន្ទាប់ពីសម្រក់ទៀនមកនាំគ្នាអកអំបុក, ធ្វើក្នុងវេលាយប់នៃថ្ងៃ១៥កើតខែកត្តិក ( ហៅពិធីសំពះព្រះខែក៏បាន )។ចំណែកខាងព្រះរាជពិធីធ្វើក្នុងវេលាយប់នោះដែរ, រួមជាមួយគ្នានឹងព្រះរាជពិធីចុះផែ, ក្នុងវេលារសៀលដល់ល្ងាចមានប្រណាំងទូក, វេលាយប់មានបណ្ដែតប្រទីបជ្វាលា, អុជពន្លឺរំសេវផ្សេងៗមានកាំជ្រួចជាដើម ...។ហៅដោយរួបរួមថាព្រះរាជពិធីចុះផែកំណត់៣ថ្ងៃគឺថ្ងៃ១៤, ១៥, កើតនិងថ្ងៃ១រោចខែកត្តិក
ឧទាហរណ៍ (ព.កា.) ថាថ្ងៃអកអំបុកពួកខ្មែរអ្នកស្រុកតែងធ្វើពិធីហៅអកអំបុកសូមសុខសួស្ដីតាមប្រពៃណីបុរាណព្រេងព្រឹទ្ធ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)