វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 725 / 1268
-
លាភ នាម
ការបាន, ដំណើរប្រទះលើការបាន, អ្វីៗដែលគួរបាន; ចំណេញ
-
លាភការ នាម
រង្វាន់ឬប្រាក់ឧបត្ថម្ភឬក៏ប្រាក់ជាសគុណបន្ថែមទៅលើប្រាក់បៀវត្សមូលដ្ឋាននិងប្រាក់បន្ទាប់បន្សំដទៃទៀតចំពោះការងារអ្វីមួយ។
-
លាភគិទ្ធ គុណនាម
ដែលជាប់ជំពាក់ដោយលាភ, ដែលញ៉ាមព្រោះធ្លាប់តែបាន; សេចក្ដីជាប់ចិត្តក្នុងលាភ។
-
លាភតណ្ហា នាម
ចំណង់ឬសេចក្ដីស្លន់ស្លោទៅរកលាភ។
-
លាភន្តរាយ នាម
សេចក្ដីអន្តរាយលាភ។
-
លាភវិនាស នាម
ការខូចលាភ, ដំណើរខាតខានបាន។
-
លាភវុឌ្ឍិ នាម
ការចម្រើនលាភ។
-
លាភសក្ការៈ នាម
លាភនិងសក្ការៈ។
-
លាភសន្តោស នាម
សេចក្ដីត្រេកអរចំពោះតែត្រឹមលាភរបស់ខ្លួនគឺបានប៉ុន្មានយកប៉ុណ្ណោះមិនរវះរវាមហួសពីការបាន។
-
លាភសម្បទា នាម
( ម . ព . លាភសម្ប័ទ )។
-
លាភសម្ប័ទ នាម
សេចក្ដីសមប្រកបដោយការបាន។
-
លាភាលាភ នាម
ការបាននិងការខានបានឬការខាតបង់។
-
លាភូបនិសា នាម
បដិបទាឬប្រតិប័ទអាស្រ័យលាភគឺប្រតិប័ទអែបសម្រួលឱ្យកើតលាភ។
-
លាភោបនិស័ទ នាម
( ម . ព . លាភូបនិសា )។
-
លាភៈ នាម
( ម . ព . មិត្តលាភ )។
-
លាម កិរិយាសព្ទនាម
បន្លាយឱ្យវែងចេញទៅ, បន្តខ្សែវែងពីខ្សែខ្លីចេញទៅ
-
លាមក គុណនាម
អាក្រក់, ពុំប្រសើរ, ថោកទាប, ថយថោក
-
លាមកកម្ម នាម
អំពើអាក្រក់។
-
លាមកធម៌ នាម
ធម៌លាមកគឺសភាវៈដែលនាំចិត្តឱ្យហ៊ានធ្វើអំពើអាក្រក់។
-
លាមកភណ្ឌ នាម
របស់ថោកទាប។
-
លាមកភាព នាម
ភាពថោកទាប។
-
លាមកសត្ត នាម
( ម . ព . ឱមសត្ត )។
-
លាមកសត្វ នាម
( ម . ព . ឱមសត្ត )។
-
លាយ កិរិយាសព្ទនាម
ដាក់ច្រឡុងជាមួយគ្នាឬធ្វើឱ្យច្រឡូកជាមួយគ្នា
-
លាយក្រង នាម
លាយដែលក្រងបន្ទោះឫស្សីឲ្យមានប្រហោងល្មមត្រីល្អិតៗចេញរួច។
-
លាយដៃ នាម
អញ្ចាញដៃ, ថ្នាំងដៃ។
-
លាយទែង នាម
ដង្កៀបដែកតូចស្រួចស្តើងសម្រាប់ចាប់ថ្កៀបរបស់ល្អិតមានកម្ទេចមាសជាដើម។
-
លាយនកម្ម នាម
ការច្រូត, ការច្រូតកាត់
-
លាយរូត នាម
លាយដែលក្រងបន្ទោះឫស្សីលើកមួយសង្កត់មួយមានប្រហោងបន្តិចៗត្រីល្អិតៗចេញពុំរួច។
-
លាយលក្ខណ៍ នាម
ស្នាមលក្ខណៈនៅបាតដៃបាតជើង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។