លាយ
កិរិយាសព្ទនាម
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ដាក់ច្រឡុងជាមួយគ្នាឬធ្វើឱ្យច្រឡូកជាមួយគ្នា
ឧទាហរណ៍ លាយថ្នាំ, លាយទឹកគ្រឿង។
-
2
នាម
នេសាទុបករណ៍ធ្វើដោយបន្ទោះឫស្សីក្រងរាងតូចវែងមាត់រីកកំពាងឥតប្រឹសឥតសន្ទះចងក្របួចគូទ
ឧទាហរណ៍ លាយមាន២ប្រភេទគឺលាយក្រងនិងលាយរូត។
-
3
នាម
ស្នាម, គំនូសឆ្នូត, អញ្ចាញ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)