វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 722 / 1268
-
លលកខ្មោច នាម
ឈ្មោះបក្សីមួយប្រភេទមាត្រធំវែងឆ្លឹមបន្តិចជាងលលកទ្រាំងសម្បុរខៀវស្រអាប់ហើរលឿនភ្លែត, ជាសត្វរកស៊ីយប់ច្រើនជាងថ្ងៃ; គេច្រើននិយាយថាកាលបើវាហើរប៉ះត្រូវខ្លួនមនុស្សឬគោ, ក្របី, សេះលុះយូរបន្តិចទៅតែងតែបណ្ដាលឱ្យកើតជារោគស្រយង់ក្លាយទៅជាស្វិតដៃឬស្វិតជើងហៅថារោគលលកប្រះ។
-
លលកទ្រាំង នាម
ឈ្មោះបក្សីមួយប្រភេទរូបរាងស្រដៀងនឹងលលកតែតូចខ្លីជាង, យំឮសូរញាប់រន្ថាន់។
-
លលកទ្រោល នាម
លលកឈ្មោលក្លារងាវខ្ទរ។
-
លលកបរ នាម
លលកឈ្មោលដើរដំណើរក្រទាពង់កធ្វើងីកងាកៗបញ្ចេញសូរសព្ទរនញាប់រន្ថាន់កៀងញីឬអួតជល់គ្នា។
-
លលកបូល នាម
លលកបញ្ចេញសំឡេងឯកសព្ទផ្ទួនពីរៗស្រាលៗរង្វើលៗ។
-
លលកប្រះ នាម
ឈ្មោះរោគស្រយង់ស្វិតដៃឬស្វិតជើងកើតអំពីលលកខ្មោចហើរប៉ះត្រូវ។
-
លលកស នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ
-
លលក់ កិរិយាសព្ទ
ឱ្យរបស់ទៅអ្នកទិញដោយយកថ្លៃ។ទិញខ្លះលក់ខ្លះនិងដូរខ្លះ។
-
លលា គុណនាមនាម
ឆ្កួតទឹកមាត់, ល្មេញល្មើ, ពភ្លីពភ្លើ
-
លលាដ នាម
ថ្ងាស។
-
លលាដបដ្ដ នាម
ក្បាំងមុខ; របៃមុខ។
-
លលាដប័ដ្ដ នាម
( ម . ព . លលាដបដ្ដ )។
-
លលាដ៍ នាម
( ម . ព . លលាដ )។
-
លលាតែ គុណនាម
ល្មេញល្មើខ្លាំង
-
លលាម គុណកិរិយាគុណនាម
ល្អរុងរឿងដោយអំណាច; ដែលគឃ្លើនអង់អាចឥតក្រែង
-
លលិត គុណនាម
ដែលគួរស្រឡាញ់, គួរចាប់ចិត្ត; ល្មមល្មៃ។
-
លលិតវិស្ដារ នាម
ឈ្មោះគម្ពីរមួយខាងសំស្ក្រឹត ...។
-
លលីមលលាម គុណកិរិយាគុណនាម
លលាមក្រៃពេក, ពភ្លីមពភ្លាម
-
លលឹម គុណនាម
ពភ្លឹម, ពព្រឹម
-
លលួង កិរិយាសព្ទ
លួងរឿយៗ, លួងទទូចដោយឧបាយ, លួងទទូចឱ្យសុខចិត្ត
-
លលើកាប់ក្រោម គុណកិរិយាគុណនាម
( ព . ប្រ .) ដែលនិយាយលូកលរាវរកផ្លូវរកទំនងហាក់ដូចគេលើកគ្រឿងសស្ត្រាជន្លខាងលើឱ្យភ័ន្តហើយលូកកាប់ខាងក្រោម
-
លលេ គុណកិរិយាគុណនាម
( ម . ព . រលេ )។
-
លលេង កិរិយាសព្ទ
ល្បងលេង, ជន្លលេង
-
លលែងៗ គុណកិរិយា
លហើយលែងៗហើយលរឿយៗ។
-
លលៃ គុណនាមនាម
ឈ្មោះប្រាសាទបុរាណមួយតូចនៅខាងជើងប្រាសាទបាគោក្នុងស្រុកសូទ្រនិគមខែត្រសៀមរាប
-
លវោ នាម
ឈ្មោះរាជធានីចាស់មួយរបស់ប្រទេសសៀមមាននិយាយចេញឈ្មោះក្នុងព្រះរាជពង្សាវតារខ្មែរថានគរលវោ; ពួកជនចាស់ៗច្រើនហៅនគរស្រីលវោ; លុះមកខាងក្រោយសៀមប្រែឈ្មោះហៅលពបុរីវិញ។
-
លស់ កិរិយាសព្ទ
ធ្វើឱ្យរលស់គឺបន្ថយចំនួនឬធ្វើឱ្យតិចចុះមិនឱ្យនៅតាមចំនួនដើម
-
លស់ចោល កិរិយាសព្ទ
រំលងចោលខ្លះ។
-
លស់ព្រលឹង កិរិយាសព្ទ
ភ័ន្តថយស្មារតីព្រោះភ្ញាក់ភ័យតក់ស្លុតរន្ធត់ខ្លាំង
-
លស់លា កិរិយាសព្ទ
បន្ថយទោសចេញខ្លះ, លើកកំហុសចោលខ្លះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។