វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 721 / 1268
-
លន្លាម គុណនាម
ដែលធំល្ហល្ហេវមើលទៅឃើញល្ហាច
-
លន្លឹម គុណនាម
ឆ្ងាយឬខ្ពស់មើលទៅឃើញលឹមៗ, សន្លឹម
-
លន្លោច គុណនាម
ដែលនឹកសង្វេគស្រងោចចិត្តឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត
-
លប កិរិយាសព្ទនាម
ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើមឬខ្ពស់ម្ខាងឬក៏ខ្ពស់ទាំងពីរខាងសម្រាប់ដាក់ផ្ដេកក៏មានដាក់បញ្ឈរក៏មានឱ្យមច្ឆជាតិចូលតាមប្រឹស
-
លបលាក់ កិរិយាសព្ទ
លាក់ខ្លួនឬលាក់អ្វីៗបំបាំងមិនឱ្យគេឃើញ។
-
លប់ នាម
ប្រដាប់មានសណ្ឋានជាទ្រុងរុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្នាក់មានប៉ែកសំណាញ់មានគន្លឹះថ្លោះបានសម្រាប់ឱ្យជាប់បក្សីព្រៃដែលដេញធ្នាក់
-
លបៗ គុណកិរិយា
សន្សឹមៗមិនឱ្យឮសូរ
-
លពបុរី នាម
( ម . ព . លវោ )។
-
លម នាម
ប្រដាប់ធ្វើដោយសំពត់ឬដោយស្បែកសម្លាប់មានស្រទាប់ដោយឡែកពីគ្នាសម្រាប់ប្រើការដាក់ប្រាក់ជាដើម
-
លម៉ើ នាម
ឈ្មោះឈើមួយប្រភេទសន្តានត្នោតតែមានស្លឹកនិងបន្លាផ្សេងគ្នាអំពីត្នោតផ្លែតូចៗមានរសផ្អែមប្រើធ្វើជាបង្អែម
-
លម្បដ នាម
អ្នកធ្ងន់ក្នុងកាម, អ្នកងប់ចិត្តទៅរកកាម
-
លម្ហ នាម
ទីដែលវាលល្ហ
-
លម្ហាច នាម
ទីវាលដែលមានទឹកល្ហាចវាលមានទឹកប៉ាចល្ហាច
-
លម្ហើយ កិរិយាសព្ទនាម
ធ្វើឱ្យល្ហើយ, ហាលខ្យល់ឱ្យល្ហើយ
-
លម្ហែ កិរិយាសព្ទ
ធ្វើឱ្យល្ហែ, ឱ្យទំនេរមានកាលកំណត់
-
លម្អ នាម
សេចក្ដីល្អ, ភាវៈល្អគឺបែបភាព, បែបបទ, លំនាំ, សណ្ឋាន, ទ្រង់, កិរិយា ... ដែលល្អ
-
លម្អក់ កិរិយាសព្ទ
ធ្វើឱ្យល្អក់
-
លម្អក់ព័ណ៌ កិរិយាសព្ទ
ធ្វើពណ៌ឱ្យល្អក់គឺសម្ដែងអាការកិរិយាពុំសមគួរនៅមុខអ្នកដទៃ
-
លម្អង នាម
ផង់ល្អិត, ធូលីល្អិតផង់
-
លម្អងចេក នាម
នំម្យ៉ាងធ្វើពីម្សៅអង្ករដំណើបស្ងួតដែលកិនរួចសង្កត់ច្របាច់ច្រោះទឹកចេញហាលថ្ងៃឱ្យស្ងួតល្អរួចរែងរោយដាក់ចម្អិនលើខ្ទះក្ដៅសង្កត់វែកឱ្យមានរាងសំប៉ែតដាក់ស្នូលដូងផ្អែមរួចខ្ចប់ប្រឡាក់នឹងម្សៅលាជម៉ដ្ឋ។
-
លម្អដី នាម
សកម្មភាពកែលម្អគុណភាពដីដាំដុះឱ្យមានជីជាតិ។
-
លម្អន់ កិរិយាសព្ទ
( ព . ប្រ .) ធ្វើឱ្យខ្ទេចខ្ទី; ឱ្យវិនាសអន្តរាយមិនឱ្យលូតលាស់ចម្រើនតទៅទៀត។
-
លម្អាន នាម
លំនាំ, ទំនង, គន្លង, គំរូ, ទំនៀម, ស្នាម
-
លម្អិត កិរិយាសព្ទនាម
ធ្វើឱ្យល្អិត
-
លម្អៀង កិរិយាសព្ទ
ធ្វើឱ្យល្អៀង, ឱ្យផ្អៀងទៅរកម្ខាងជាងម្ខាង ( ចំពោះតែផ្លូវចិត្ត )
-
លយ កិរិយាសព្ទ
បណ្ដែត
-
លយកែវ នាម
ឈ្មោះទឹកធ្វើដោយដាក់ចំណិតសាច់ផ្លែឈើមានរសជូរឬកំពឹសក្រូចពោធិ៍សាត់ជាដើមបណ្ដែតក្នុងទឹកលាយស្ករនិងអំបិលខ្លះមានរសផ្អែមលាយជូរប្រៃបន្តិចៗ ( បើធ្វើកំពឹសក្រូចខ្មែរហៅកំពឹសក្រូចបណ្ដែត )។
-
លយឆាយ កិរិយាសព្ទគុណកិរិយា
លយជាយគឺស្លៀកសំពត់សម្លុយក្បិន
-
លយៈ នាម
ឈ្មោះមាត្រារាប់វេលាចំនួន១០ខណៈគឺ១០០ការផ្ទាត់ម្រាមដៃបន្តគ្នាមិនដាច់; តាមលទ្ធិបុរាណប្រាប់បែបឱ្យរាប់ថា
-
លលក នាម
ឈ្មោះបក្សីមួយប្រភេទពួកទទា, ឈ្មោលចេះរងាវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។