វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 718 / 1268
-
លក្ខណការណ៍ នាម
( ម . ព . លក្ខណហេតុ )។
-
លក្ខណញ្ញូ នាម
អ្នកស្គាល់លក្ខណៈ; ហោរ។
-
លក្ខណប្បញ្ញត្តិ នាម
បញ្ញត្តិតាមលក្ខណៈច្បាប់។
-
លក្ខណមន្ត នាម
មន្តឬចំណេះសម្រាប់ទាយលក្ខណៈខ្លួនប្រាណ។
-
លក្ខណវិជ្ជា នាម
( ម . ព . លក្ខណមន្ត )។
-
លក្ខណវិទ នាម
( ម . ព . លក្ខណវិទូ )។
-
លក្ខណវិទូ នាម
( ម . ព . លក្ខណញ្ញូ )។
-
លក្ខណវិនយប្បញ្ញត្តិ នាម
ការបញ្ញត្តិវិន័យ, បែបបទនៃការបញ្ញត្តិរបស់វិន័យ។
-
លក្ខណវិបត្តិ នាម
វិបត្តិលក្ខណៈ, ការខូចលក្ខណៈ, ទាស់លក្ខណៈ។
-
លក្ខណសញ្ញា នាម
ផ្លាកសញ្ញាសម្គាល់សក្ដិយសតួនាទី
-
លក្ខណសម្បត្តិ នាម
ការគ្រប់ព្រមដោយលក្ខណៈ។
-
លក្ខណហេតុ នាម
ហេតុឬការណ៍ដែលប្រកបដោយលក្ខណៈ, ដែលត្រូវលក្ខណៈ។
-
លក្ខណា នាម
លក្ខណៈ
-
លក្ខណាការ នាម
អាការនៃលក្ខណៈ។
-
លក្ខណៈ នាម
( ម . ព . លក្ខណាការ )។
-
លក្ខណ៍ នាម
លក្ខណៈ។
-
លក្ខន្តិក នាម
កំណត់ដែលដាច់ស្រេច។
-
លក្ខន្តិកប្បញ្ញត្តិ នាម
បញ្ញត្តិរបស់ច្បាប់លក្ខន្តិកៈឬបញ្ញត្តិក្នុងច្បាប់លក្ខន្តិកៈ។
-
លក្ខន្តិកសញ្ញា នាម
សញ្ញាតាមរបៀបច្បាប់លក្ខន្តិកៈឬសញ្ញារបស់ច្បាប់លក្ខន្តិកៈ។
-
លក្ខន្តិកៈ នាម
( ម . ព . លក្ខន្តិក )។
-
លក្ខមូល នាម
តម្លៃមួយសែន ( ហៅអនេកត្ថសំខ្យាប្រើជាន .)។
-
លក្ស នាម
( ម . ព . លក្ខ )។
-
លក្សណ៍ នាម
( ម . ព . លក្ខណ៍ )។
-
លក្ស្មណៈ នាម
នាមព្រះអនុជរបស់ព្រះរាមជាព្រះរាជបុត្រនៃព្រះបាទទសរថនិងនាងសុមិត្រាទេវី
-
លក្ស្មី នាម
សិរី, ស្រីសួស្ដី; លំអ; លាភ; សេចក្ដីសុខ; សេចក្ដីចម្រើន; ទ្រព្យ, សម្បត្តិ; បុណ្យ, បុណ្យភ័ព្វ; លក្ខណៈល្អ។
-
លក្ស្មីបតី នាម
ប្ដីនៃនាងលក្ស្មី ( វិស្ណុ )។
-
លក្ស្មីបុស្ប នាម
ផ្ការបស់លក្ស្មី ( ត្បូងទទឹម )។
-
លក្ស្មីវ័ត គុណនាមនាម
ដែលមានស្រីសួស្ដី; អ្នកមានបុណ្យ, មានសម្បត្តិ។
-
លគុឌ នាម
ដំបង
-
លឃុ គុណនាម
រហ័ស, ឆាប់, រួសរាន់; ស្រាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។