វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 716 / 1268
-
រ៉ាវតាវ គុណនាម
ដែលខ្ពស់ស្រាវរតាវឬដែលមានដៃជើងវែងៗស្រាវរតាវ
-
រ៉ាវប្រតាវ គុណនាម
( ម . ព . រ៉ាវតាវ )។
-
រ៉ាំ គុណកិរិយា
ញយ, ញឹកញយ, រឿយ
-
រ៉ាំងណុក នាម
សំបុកសត្វត្រចៀកកាំដែលប្រឡាក់កំហាកវា, សម្រាប់ប្រើជាថ្នាំត្រជាក់ឬប្រើជាអាហារសម្រាប់មនុស្សឈឺធ្ងន់ជួយឱ្យមានកម្លាំង។
-
រ៉ាំរ៉ៃ គុណកិរិយាគុណនាម
តត្រំតត្រើយ, ត្រាំត្រែង, យូរ
-
រ៉ិល គុណកិរិយា
ច្រិល, ប្រិល
-
រ៉ី ឈ.
( ព . សា .) ឬ?, អ្ហ៊ៃ? ( រ៉ីច្រើនតែអ្នកច្រៀងតប្រើតាមទំនងពាក្យចួនដូចជាថា
-
រ៉ឹង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យតឹងថា
-
រ៉ឺងៗ ឧទានសព្ទ
សូរឮដោយអង្រួនកណ្ដឹង
-
រ៉ឺម៉ក នាម
រថសណ្ដោងរថដែលប្រើកម្លាំងទាញដោយយានដទៃ
-
រ៉ឺស័រ នាម
ខ្សែលោហធាតុរមួលម្យ៉ាងដែលទោះជាគេរុញសង្កត់ឬទាញយ៉ាងណាវាតែងតែត្រឡប់មករូបរាងដើមឬវិលទៅកន្លែងដើមវិញ
-
រ៉ុញ គុណនាម
ដែលរញ់, ទញ់, កន្តិលកន្តុញ, រេចរឹល
-
រ៉ុញប៉ខុញ គុណនាម
ដែលរេចរឹលរខិញរខុញ
-
រ៉ុតណាម នាម
ក្បាច់រចនាវិចិត្រធ្វើដោយវិធីលាបម្រ័ក្សណ៍ឬជាតហិង្គុលលើសាច់ឈើទុកឱ្យស្ងួតហើយខាត់ឱ្យឡើងសម្បុររលោងរួចលាបទឹកម្រ័ក្សណ៍ថ្លាលើផ្ទៃឈើនោះទៀតទុកឱ្យស្ងួតនៅស្អិតបន្តិចៗល្មមបិទមាសជាប់ ... ហើយគូរក្បាច់ដោយថ្នាំជ័រឈើរួចទឹបមាស ... ហើយស្រោចទឹកឱ្យរលាយថ្នាំលាងជម្រះឱ្យស្អាត, លេចក្បាច់មាសនិងឋានខ្មៅឬក្រហមច្បាស់លាស់ស្រស់បំព្រង ( ច្រើនប្រើឋានខ្មៅជាងក្រហម )
-
រ៉ុយ គុណកិរិយា
អំពីអាការស្ទុះឬដើរនៃមនុស្សម្នាក់ៗប្រញាប់ប្រញាល់យ៉ាងលឿនឆ្កុយ
-
រ៉ុយៗ គុណកិរិយាគុណនាម
ដែលល្អិតៗស្ដើងៗប្រុយៗ
-
រ៉ុល ឧទានសព្ទ
សូរឮដោយវិល, រមៀល, បង្រះខ្សុលៗ
-
រ៉ូង ឧទានសព្ទ
សូរឮដោយវត្ថុរឹងស្រួយរណ្ដំគ្នាដូចយ៉ាងកូនផ្ដិលរណ្ដំនឹងមេផ្តិលជាដើម។
-
រ៉ូងរ៉ាង ឧទានសព្ទ
សូរឮរ៉ូងៗរ៉ាង។
-
រ៉ូប នាម
សម្លៀកមួយប្រភេទរបស់ស្រ្តីមានសម្រុងវែងឬខ្លីមានដៃឬគ្មានដៃតាមការនិយម
-
រ៉ូប៊ីណេ នាម
ក្បាលម៉ាស៊ីនទឹក, ប្រដាប់សម្រាប់បិទបើកចរន្តទឹកឬឧស្ម័នដែលស្ថិតនៅក្នុងធុងអាងឬបណ្ដាញចែកចាយទឹកឬឧស្ម័ន
-
រ៉ើកៗ គុណនាម
ដែលស្ដើងសើកប៉ប្រើក
-
រ៉ើងៗ គុណនាម
ដែលស្ដើង, រខាកប៉ើងរ៉ើង
-
រ៉េ គុណកិរិយា
ដែលមានសន្ទុះយ៉ាងរហ័ស ( ច្រើននិយាយចំពោះសត្វវារតូចៗមានជាសនិងថ្លែនជាដើម )
-
រ៉េង នាម
( ម . ព . រ៉ង់ )។
-
រ៉េតង់ស្យុង នាម
ចាល់, អាការនៃសរីរាង្គដែលមិនអាចមានលទ្ធភាពបញ្ចេញចោលឱ្យអស់នូវសារធាតុផ្ទុក ( រឹងរាវឬឧស្ម័ន ) របស់វា
-
រ៉េទីន នាម
ស្រទាប់ជាលិកានៅខាងក្នុងកែវភ្នែកមានតួនាទីចាប់យកពន្លឺហើយបំប្លែងពន្លឺនោះជាសញ្ញារួចបញ្ជូនទៅខួរក្បាល។
-
រ៉េប នាម
តន្រ្ទីពេញនិយមមួយប្រភេទដែលមានចង្វាក់អមដោយការប្រើពាក្យពោលឬសូត្រញាប់ៗជួនកាលក៏មានចុងចួនជួនក៏គ្មាន។
-
រ៉េរ៉ គុណកិរិយា
ស្ទាក់ស្ទើរដើរត្រេតត្រតមិនហ៊ានធ្វើអ្វីមួយ
-
រ៉េវ គុណកិរិយា
ឆាប់, រហ័ស, ភ្លាម, ភ្លែត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។