វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 726 / 1268
-
លាយល័ក្ដ នាម
ឈ្មោះឈើធំមួយប្រភេទស្លឹកស្រដៀងនឹងនាងនួនសំបកក្រៅមានក្រមរសំបកខាងក្នុងសាច់ក្រហមបើស្ទោះយកមកត្រាំទឹកចេញក្រហមដូចគេដាក់ល័ក្ដ។
-
លាយល័ខ នាម
( ម . ព . លាយល័ក្ដ )។
-
លាយសាំ គុណកិរិយាគុណនាម
ដែលលាយចម្រុះគ្នាសាំដដែលៗ
-
លាយឡំ គុណកិរិយាគុណនាម
ដែលលាយបន្លំគ្នាឬលាយច្រឡូកច្រឡំគ្នា
-
លាលាក កិរិយាសព្ទ
( ម . ព . លាក )។
-
លាលែង កិរិយាសព្ទ
ចាកចេញដោយឈប់ទទួលភារកិច្ចណាមួយ។
-
លាវ នាម
ជាតិមនុស្សក្នុងដែនមួយក្នុងភាគផែនដីឥណ្ឌូចិន, ហៅតាមគោត្រកូលក្នុងសម័យពីដើមមានច្រើនពួកគឺលាវកាវ, លាវភុងដាំ, លាវភុងខាវ, ងៀវ, ខឺន, ញួន, ភួន, លឺ, ល៉ែម, ល៉ៈវ៉ៈ, ល៉ៈវ៉ាឬលួៈ, ថៃ, ភូថៃ, ថូ, យ៉, យ៉ូយ, កល៉ឺងជាដើម; ហៅដោយរួបរួមថាលាវៗដូចគ្នា
-
លាវក នាម
អ្នកច្រូត, អ្នកច្រូតកាត់។
-
លាវិកា នាម
( ម . ព . លាវក )។
-
លាវ័ណ្យ នាម
រសប្រៃ; លម្អ, សម្អគួរឱ្យស្រឡាញ់; មនុស្សដែលគួរគេស្រឡាញ់
-
លាស គុណនាម
ដែលមានចម្ងាយរយាល, រង្វើល, ស្រយាល; កន្ធែកឃ្លាតពីគ្នា
-
លាសក នាម
អ្នកចាក់ក្បាច់កែក្រាយ, អ្នករាំ, ល្ខោន
-
លាសន នាម
ដំណើរឬលំនាំចាក់ក្បាច់កែក្រាយ, ការរាំ។
-
លាសនវិជ្ជា នាម
ចំណេះរាំ, ចំណេះល្ខោន។
-
លាសនវិទ្យា នាម
( ម . ព . លាសនវិជ្ជា )។
-
លាសនវិធី នាម
ពិធីរាំ។
-
លាសនាការ នាម
អាការនៃដំណើររាំ
-
លាសម្ដី កិរិយាសព្ទ
លើកសម្ដីដើមចោលកុំឱ្យអ្នកម្ខាងប្រកាន់យកជាការតទៅ។
-
លាសិកា នាម
( ម . ព . លាសក )។
-
លាសិក្ខា នាម
ពោលពាក្យប្រាប់ថាឈប់លែងធ្វើជាអ្នកបួស, ចាកសិក្ខា។
-
លាសីលផ្នួស នាម
( ម . ព . លាសិក្ខា )។
-
លាសឹក កិរិយាសព្ទ
ប្រាប់ឱ្យដឹងថានឹងសឹក ( ចាកផ្នូស )។
-
លាស់ គុណនាម
ដែលលូតវែង
-
លាំ គុណនាមគុណកិរិយានាម
ដែលស្ទើរតែនឹងដូចគ្នាឬប៉ុនគ្នា, រលឿគ្នា, ប្រហែលគ្នា, ស្រដៀងគ្នា
-
លាំង នាម
ឈ្មោះឈើធំមួយប្រភេទស្លឹកចាប់ច្រឡំនឹងច្រេសខ្លឹមចាប់ច្រឡំនឹងនាងនួន
-
លាំងជៃ នាម
( ម . ព . លាំងជ័យ )។
-
លាំងជ័យ នាម
ឈ្មោះឈើ, មានពីរប្រភេទគឺមួយប្រភេទស្លឹកតូចៗជាសំណុំៗ, មួយប្រភេទទៀតស្លឹកធំៗរាយៗ, ច្រើនកើតមានដង្កូវដួងស៊ីដើមចេញជ័រជ្រាយគគុល, ដង្កូវដួងនោះហៅថាដួងលាំងជ័យ។
-
លាំងសាត នាម
ឈ្មោះឈើមួយប្រភេទផ្លែជាប់គ្នារដឹកចេញពីស្មែងសំបកផ្លែស្តើងសម្បុរសសាច់ជាក្លែបៗដូចបង្គៅតែជ្រាយបន្តិចជាងបង្គៅមានរសផ្អែមលាយជូរបន្តិចៗ, បរិភោគបាន, គ្រាប់មានរសល្វីង។
-
លាំងៗ គុណកិរិយា
ស្តែងៗ, មែនៗ; ថ្មីៗ, ស្រស់ៗ, ភ្លាមៗ
-
លាំលើស គុណនាម
ប្រសើរលើស, ក្រៃលែងជាង, ល្អជាង ( មានប្រើខ្លះតែក្នុងកាព្យបុរាណ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។