វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 687 / 1268
-
រាជលក្ស្មី នាម
លាភនិងសេចក្ដីចម្រើនរបស់ព្រះរាជា។
-
រាជលក្ស្ម័ន នាម
( ម . ព . រាជលក្សណៈ )។
-
រាជលញ្ឆករ នាម
( ម . ព . ជមុទ្រា )។
-
រាជលិខិត នាម
សំបុត្រហ្លួងគឺសំបុត្រដែលហ្លួងសរសេរដោយព្រះអង្គឯង។
-
រាជលីឡ្ហា នាម
ដំណើរយាងយាសនៃព្រះរាជា ( ព . ទេ .) ឬ ( ព . កា .)។
-
រាជលេខា នាម
( ម . ព . រាជលិខិត )។
-
រាជលេខាធិការ នាម
ស្មៀនធំរបស់ហ្លួងឬអធិបតីនៃក្រុមស្មៀនហ្លួង។
-
រាជលេខានុការ នាម
ស្មៀនតូចឬស្មៀនរងដែលនៅក្រោមបង្គាប់រាជលេខាធិការ។
-
រាជវង្ស នាម
វង្សស្ដេច។
-
រាជវង្សានុវង្ស នាម
វង្យស្ដេចនិងវង្សដែលជាប់ក្រសែស្ដេចតែយារឬឃ្លាតក្លាយហើយ។
-
រាជវាហនៈ នាម
( ម . ព . រាជពាហនៈ )។
-
រាជវាហី នាម
( ម . ព . រាជវាហនៈ )។
-
រាជវាំង នាម
( ម . ព . រាជវ័ង )។
-
រាជវេស្ម័ន នាម
ព្រះរាជវាំង។
-
រាជវ័ង នាម
វាំងរបស់ព្រះរាជា។
-
រាជវ័តិ នាម
ចម្រៀកឫស្សីឬឈើខ្វែងអបជារបងព័ទ្ធជុំវិញទីប្រជុំធ្វើបុណ្យធំឬទីតាំងហោមពិធីដើម្បីកុំឱ្យមនុស្សឬសត្វចូលរហេតរហូត ...។
-
រាជសក្ដិ នាម
អំណាចហ្លួង។
-
រាជសខា នាម
( ម . ព . រាជមិត្រ )។
-
រាជសត្រ នាម
ការបូជាយញ្ញដែលព្រះរាជាទ្រង់ត្រាស់បង្គាប់ឱ្យធ្វើ។
-
រាជសទ្ធា នាម
សទ្ធារបស់ព្រះរាជា។
-
រាជសទ្ម័ន នាម
ព្រះរាជវាំង ( រាជវេស្ម័ន )។
-
រាជសព្ទ នាម
សព្ទស្ដេចគឺពាក្យសម្រាប់ស្ដេចឬពាក្យសម្រាប់ប្រើចំពោះស្ដេច, ដូចជា
-
រាជសភា នាម
សាលាជំនុំយុត្តិធម៌ ( សាលាយុត្តិធម៌ )។
-
រាជសម្នាក់ នាម
ទីជិតព្រះរាជា; លំនៅរបស់ព្រះរាជា, ព្រះរាជវាំង។
-
រាជសម្បត្តិ នាម
សម្បត្តិសម្រាប់ព្រះរាជាឬសម្បត្តិសម្រាប់ផែនដី។
-
រាជសម្ពន្ធ នាម
ការចងពន្ធរបស់ព្រះរាជា។
-
រាជសម្ពន្ធមិត្ត នាម
មិត្ររបស់ស្ដេចក្នុងប្រទេសមួយនិងមួយចងភ្ជាប់គ្នា។
-
រាជសម្ពន្ធមិត្រ នាម
( ម . ព . រាជសម្ពន្ធមិត្ត )។
-
រាជសម្ពន្ធមេត្រី នាម
សេចក្ដីរាប់រកយកជាគ្នារបស់ស្ដេចនិងស្ដេចប្រទេសដោយខ្លួន។
-
រាជសម្ព័ន្ធ នាម
ការជាប់ទាក់ទងដោយព្រះរាជា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។