វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 686 / 1268
-
រាជមន្ទីរ នាម
ព្រះរាជដំណាក់; ក្រុមព្រះរាជមន្ទីរក្រុមឱភាសមន្ត្រីឬក្រុមរឿនហ្លួង។
-
រាជមហាមាត្យ នាម
អមាត្យធំរបស់ព្រះរាជា, សេនាបតីធំ, នាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីទី១។
-
រាជមហេសី នាម
មហេសីហ្លួង។
-
រាជមាគ៌ា នាម
( ម . ព . រាជបថ )។
-
រាជមាតា នាម
មាតារបស់ព្រះរាជា។តាមច្បាប់រាជសព្ទខ្មែរប្រើចំពោះតែមាតារបស់ក្សត្រិយ៍ទីឧភយោរាជឬទីឧបរាជ, ហៅបាន២យ៉ាងគឺព្រះរាជមាតា, ព្រះវរមាតា ( តាមថ្នាក់វង្សនិងស័ក្ដិ )។
-
រាជមាលកៈ នាម
ព្រះពន្លា។
-
រាជមាល័ក នាម
( ម . ព . រាជមាលកៈ )។
-
រាជមិត្ត នាម
មិត្រឬសម្លាញ់របស់ព្រះរាជា។
-
រាជមិត្រ នាម
( ម . ព . រាជមិត្ត )។
-
រាជមុទ្ទា នាម
ត្រាហ្លួង ( ត្រាផែនដី ); ហៅព្រះវរលញ្ឆករក៏បាន។
-
រាជមុទ្ទិកា នាម
ចិញ្ចៀនហ្លួង ( ព្រះទម្រង់ឬព្រះទម្រង់អង្គុលី )។
-
រាជមុទ្ធាភិសេក នាម
ការអភិសេកឱ្យបានពេញទីជាមុទ្ធាភិសិត្តរាជ។
-
រាជមុទ្រា នាម
ព្រះលញ្ឆករគឺត្រាសម្រាប់ក្សត្រទ្រង់រាជ្យ ( ត្រាផែនដី )។
-
រាជមុទ្រិកា នាម
( ម . ព . រាជមុទ្ទិកា )។
-
រាជមេត្រី នាម
មេត្រីរបស់ព្រះរាជានិងព្រះរាជាផងគ្នា, មេត្រីរបស់រាជការរដ្ឋបាលប្រទេសមួយនិងប្រទសដទៃ
-
រាជយាន នាម
យានហ្លួង; ខ្មែរហៅចំពោះតែព្រះសាលៀង។
-
រាជយុទ្ធ នាម
ការដែលស្ដេចនិងស្ដេចច្បាំងគ្នាតទល់ផ្ទាល់ព្រះអង្គ។
-
រាជយោសិត នាម
ស្ត្រីរបស់ព្រះរាជា ( ព្រះរាជមហេសី )។
-
រាជរក្ខ នាម
( ម . ព . រាជង្គរក្ខ )។
-
រាជរក្ស នាម
( ម . ព . រាជង្គរក្ខ )។
-
រាជរង្គ នាម
ប្រាក់។
-
រាជរដ្ឋាភិបាល នាម
រដ្ឋាភិបាលនៃព្រះរាជា, ការគ្រប់គ្រងរដ្ឋដែលទាក់ទងដោយព្រះមហាក្សត្រិយ៍។
-
រាជរថ នាម
រថហ្លួង, រថព្រះទីន័ង។
-
រាជរថាធិបតី នាម
អធិបតីក្រុមរាជរថ, ចាងហ្វាងរាជរថ។
-
រាជរាក្ស័ស នាម
ស្ដេចដែលកាចដូចជារាក្ស័ស ( ស្ដេចកំណាច )។
-
រាជរាជ នាម
ស្ដេចរបស់ស្ដេចគឺព្រះរាជាដែលមានស្ដេចប្រទេសឯទៀតជាចំណុះ ( អធិរាជ )។
-
រាជរោង នាម
រោងរាំឬរោងល្ខោនក្នុងព្រះរាជវាំង។
-
រាជរ្សី នាម
( ម . ព . រាជឫសី )។
-
រាជលក្ខណៈ នាម
លក្ខណៈស្ដេច, លក្ខណៈរបស់អ្នកមានបុណ្យដែលចង្អុលឱ្យឃើញប្រាកដថាមុខជានឹងបានសោយរាជ្យ។
-
រាជលក្សណៈ នាម
( ម . ព . រាជលក្ខណៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។