វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 683 / 1268
-
រាជទ្វារ នាម
ទ្វារព្រះរាជវាំង។
-
រាជទ្វារបាល នាម
ឆ្មាំទ្វារព្រះរាជវាំង។
-
រាជធន នាម
ព្រះរាជទ្រព្យ។
-
រាជធម៌ នាម
ធម៌សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តឬទ្រង់កាន់, នាទីរបស់ក្សត្រិយ៍ទ្រង់រាជ្យ។
-
រាជធាត្រី នាម
ស្រីអ្នកបំបៅឬបីពរក្សាព្រះរាជទារកឬព្រះរាជទារិកា។
-
រាជធាន នាម
( ម . ព . រាជធានី )។
-
រាជធានិក នាម
( ម . ព . រាជធានី )។
-
រាជធានិកា នាម
( ម . ព . រាជធានី )។
-
រាជធានី នាម
នគរ, ក្រុងដែលព្រះរាជាទ្រង់គង់នៅ។
-
រាជធីតា នាម
ព្រះរាជបុត្រី, ព្រះអង្គម្ចាស់ស្ត្រី។
-
រាជធីតុបតី នាម
កូនប្រសាប្រុសរបស់ព្រះរាជា ( ហៅត្រឹមតែព្រះធីតុបតីក៏បាន )។
-
រាជធុរា នាម
( ម . ព . រាជធុរៈ )។
-
រាជធុរៈ នាម
ការរវល់របស់ព្រះរាជា, ការគ្រប់គ្រងផែនដី។
-
រាជនត្តា នាម
ចៅរបស់ព្រះរាជា ( ទាំងបុរសទាំងស្ត្រី )។
-
រាជនារី នាម
ស្រីព្រះស្នំ, អស់អ្នក។
-
រាជនាវា នាម
នាវាព្រះរាជទ្រព្យ ( ច្រើនប្រើជាព្រះទីន័ងនាវា )។
-
រាជនាវិក នាម
អ្នកកាន់ការក្នុងព្រះរាជនាវា។
-
រាជនាវិកបតី នាម
នាហ្មឺនអ្នកត្រួតត្រាលើពួករាជនាវិក ( ចាងហ្វាងរាជនាវា )។
-
រាជនាវិកាធិបតី នាម
( ម . ព . រាជនាវិកបតី )។
-
រាជនិពន្ធ នាម
សេចក្ដីឬរឿងរ៉ាវដែលព្រះរាជាទ្រង់តែងដោយព្រះអង្គឯង។
-
រាជនិមន្តន៍ នាម
ការនិមន្តបព្វជិតតាមព្រះរាជតម្រាស់។
-
រាជនិវេសន៍ នាម
លំនៅរបស់ព្រះរាជា ( ព្រះរាជមន្ទីរឬព្រះរាជវាំង )។
-
រាជនីតិ នាម
ច្បាប់ឬបែបបទសម្រាប់ព្រះរាជាសម្រាប់ព្រះរាជឱរសដែលនឹងបានជាក្សត្រិយ៍ទ្រង់រាជ្យ, សម្រាប់គ្រប់គ្រងប្រទេស។
-
រាជនីតិវិជ្ជា នាម
ចំណេះខាងរាជនីតិ។
-
រាជនីតិវិទ្យា នាម
( ម . ព . រាជនីតិវិជ្ជា )។
-
រាជនីតិសាស្ត្រ នាម
គម្ពីររាជនីតិ។
-
រាជនីតិសិក្សា នាម
ការហាត់រៀនរាជនីតិ។
-
រាជនេតិ នាម
ឈ្មោះច្បាប់ដំបូន្មានបុរាណមួយជាស្នាព្រះហស្តព្រះបាទស្រីធម្មរាជា ( ព្រះរាជសម្ភារ )។ហៅថាច្បាប់ព្រះរាជសម្ភារដូច្នេះក៏បាន។
-
រាជន័យ នាម
ដំណើររាជការ ( រាជសាស្ត្រ )។
-
រាជបក្សី នាម
ស្ដេចសត្វស្លាបឬបក្សីដែលព្រះរាជាទ្រង់ចិញ្ចឹម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។