វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 685 / 1268
-
រាជប្បញ្ញត្តិ នាម
បញ្ញត្តិរបស់ព្រះរាជា ( សេចក្ដីដែលម្ចាស់ផែនដីតាំងទុកឱ្យប្រជាពលរដ្ឋប្រតិបត្តិតាម )។
-
រាជប្បវេណី នាម
ទំនៀមរបស់ស្ដេចតៗមក។
-
រាជប្រកាស នាម
( ម . ព . ប្រកាស )។
-
រាជប្រពៃណី នាម
( ម . ព . រាជប្បវេណី )។
-
រាជប្រវត្តិ នាម
ពង្សាវតារក្សត្រិយ៍, របាក្សត្រិយ៍។
-
រាជពង្សាវតារ នាម
( ម . ព . រាជប្រវត្តិ )។
-
រាជពន្ធុ នាម
ផៅពង្សស្ដេច។
-
រាជពល នាម
កម្លាំងស្ដេច; រេហ៍ពលរបស់ព្រះរាជា។
-
រាជពលានុភាព នាម
អានុភាពនៃរាជពល។
-
រាជពលី នាម
( ម . ព . ពលី )។
-
រាជពាហនៈ នាម
ពាហនៈរបស់ព្រះរាជា។
-
រាជពិធី នាម
( ម . ព . ពិធី )។
-
រាជព្រឹក្ស នាម
ឈើដែលគេសន្មតឱ្យឈ្មោះថាស្ដេច ( ស្ដេចឈើ ) ឬឈើរបស់ស្ដេច; ឈើមានផ្កាល្អរុងរឿង។ខ្មែរហៅឈើមួយប្រភេទស្លឹកធំៗរាងជមស្រួចផ្កាជាចង្កោមវែងៗសម្បុរលឿងខ្ចីផ្លែមូលវែងៗ, ច្រើនដុះនៅដីទួលឬលើក្បាលដំបូក ( អ្នកស្រុកខ្លះហៅរាជឆ្ពឹសអ . ថ . រាច )។
-
រាជព្រឹត្តិ នាម
មារយាទ, សណ្ដាប់ធ្នាប់, ឫកពារបស់ព្រះរាជា។
-
រាជភក្ដី នាម
សេចក្ដីស្មោះត្រង់ចំពោះព្រះរាជា។
-
រាជភគិនី នាម
បងស្រីឬប្អូនស្រីរបស់ព្រះរាជា។
-
រាជភណ្ឌ នាម
ព្រះរាជទ្រព្យ។
-
រាជភណ្ឌាគារ នាម
ឃ្លាំងដាក់ព្រះរាជទ្រព្យ ( ឃ្លាំងហ្លួង )។
-
រាជភាគិនេយ្យ នាម
កូនប្រុសរបស់ព្រះរាជភគិនី ( ក្មួយប្រុសរបស់ព្រះរាជា )។
-
រាជភាគិនេយ្យា នាម
( ម . ព . រាជភាគិនេយ្យ )។
-
រាជភាតា នាម
បងប្រុសឬប្អូនប្រុសរបស់ព្រះរាជាច្រើនហៅព្រះជេដ្ឋា, ព្រះអនុជ។
-
រាជភូត នាម
ស្ដេចទេវតាបិសាចដែលអង់អាច, បិសាចកាច ( ស្ដេចខ្មោច ); ច្រើននិយាយថាបិសាចរាជភូត។
-
រាជភោគ្គ នាម
អ្នកគាល់បម្រើព្រះរាជា ( រាជូបដ្ឋាក, មហាតលិក ); រាជសេវ័ក។
-
រាជភោជន នាម
ភោជនសម្រាប់ព្រះរាជា ( ព្រះស្ងោយឬព្រះក្រយាស្ងោយ )។
-
រាជភ័យ នាម
ភ័យអំពីអាជ្ញាស្ដេច; ភ័យអំពីកំហុសចំពោះព្រះរាជា។
-
រាជភ្រឹត នាម
ទាហានហ្លួង។
-
រាជភ្រឹត្យ នាម
ខ្ញុំរាជការ; អ្នកបម្រើផ្ទាល់ព្រះអង្គ។
-
រាជមន្ត នាម
មន្តសម្រាប់ព្រះរាជា។
-
រាជមន្ត្រ នាម
( ម . ព . រាជមន្ត )។
-
រាជមន្ត្រី នាម
សេនាបតី, រដ្ឋមន្ត្រី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។