វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 690 / 1268
-
រាជាយុត្តកសភា នាម
ក្រុមឬទីធ្វើការរបស់ពួកស្មៀនព្រះរាជា។
-
រាជាយុត្តកាធិបតី នាម
អធិបតីរបស់ក្រុមព្រះរាជាយុត្តកៈ ( ចាងហ្វាងក្រុមស្មៀនហ្លួង )។
-
រាជាយុត្តកៈ នាម
ស្មៀនរបស់ព្រះរាជា។
-
រាជាវលី នាម
លំដាប់ឬវង្សស្ដេច។
-
រាជាសនៈ នាម
អាសនៈសម្រាប់ព្រះរាជា, រាជបល្ល័ង្ក។
-
រាជិនី នាម
ស្ដេចស្ត្រី; ព្រះអគ្គមហេសីនៃព្រះរាជា
-
រាជិនីកូល នាម
ត្រកូលរបស់ព្រះរាជិនី, ព្រះញាតិរបស់ព្រះអគ្គមហេសី; ត្រកូលដែលជាប់ពីវង្សព្រះរាជិនីមក។
-
រាជិនីត្រកូល នាម
( ម . ព . រាជិនីកូល )។
-
រាជិសី នាម
ស្ដេចទ្រង់រាជ្យដែលចេញទ្រង់ព្រះផ្នួសជាឥសី។
-
រាជី នាម
គ្រឿងចំណាំដាក់ជាជំនួសនិមិត្តសីមាដែលពុំប្រាកដឬដែលកំបាំងមើលពុំឃើញដើម្បីឱ្យដឹងទីកំណត់ព្រំដែន
-
រាជុបដ្ឋាក នាម
អ្នកគាល់បម្រើព្រះរាជា។
-
រាជុបដ្ឋាយិកា នាម
( ម . ព . រាជុបដ្ឋាក )។
-
រាជូបករណ៍ នាម
គ្រឿងប្រើប្រាស់សម្រាប់ព្រះរាជា, គ្រឿងប្រើប្រាស់ជិតព្រះអង្គ; ( ទង់រាជូបករណ៍ទង់សម្រាប់ព្រះរាជាទ្រង់ប្រើផ្ទាល់ព្រះអង្គ )។
-
រាជូបដ្ឋាក នាម
អ្នកគាល់បម្រើព្រះរាជា ( អ្នកបម្រើព្រះស្ងោយ, មហាតលិក ); បើស្រីជារាជូបដ្ឋាយិកាឬរាជោបដ្ឋាយិកា។
-
រាជូបដ្ឋាន នាម
ការបម្រើឬការចូលគាល់ព្រះរាជា។
-
រាជូបដ្ឋាយិកា នាម
( ម . ព . រាជុបដ្ឋាក )។
-
រាជូបត្ថម្ភ នាម
សេចក្ដីទំនុកបម្រុង, ផ្ចុងផ្ដើម, បណ្ដុះបណ្ដាលរបស់ព្រះរាជា។
-
រាជូបភោគ នាម
គ្រឿងឧបភោគរបស់ព្រះរាជា។
-
រាជេន្ទ្រ នាម
រាជាធិរាជ។
-
រាជោបករណ៍ នាម
( ម . ព . រាជូបករណ៍ )។
-
រាជោបដ្ឋាក នាម
( ម . ព . រាជូបដ្ឋាក )។
-
រាជោបដ្ឋាន នាម
( ម . ព . រាជូបដ្ឋាន )។
-
រាជោបត្ថម្ភ នាម
( ម . ព . រាជូបត្ថម្ភ )។
-
រាជោបភោគ នាម
( ម . ព . រាជូបភោគ )។
-
រាជោវាទ នាម
ដំបូន្មានរបស់ព្រះរាជា។
-
រាជោវាទានុសាសនី នាម
( ម . ព . រាជោវាទានុសាសន៍ )។
-
រាជោវាទានុសាសន៍ នាម
ពាក្យទូន្មាននិងពាក្យប្រៀនប្រដៅរបស់ព្រះរាជា។
-
រាជ្យ គុណនាម
ដែលជាប់ទាក់ទងដោយព្រះរាជា, ដែលជារបស់ព្រះរាជាឬដែលជារបស់សម្រាប់ផែនដី
-
រាជ្យខណ្ឌ នាម
( ម . ព . រាជខណ្ឌ )។
-
រាជ្យទ្រព្យ នាម
ទ្រព្យសម្រាប់រាជ្យ, របស់រាជការ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។