វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 692 / 1268
-
រាប គុណនាម
ដែលមិនរដិបរដុប, ដែលឥតប៉ោង, ឥតផត, ឥតខ្ពស់ទាប
-
រាបទាប គុណនាម
ដែលមានតែទាបឥតខ្ពស់, ឥតរដិបរដុប; ដែលសុភាពទន់ភ្លន់
-
រាបធេង គុណនាម
រាបសព្វអន្លើ។
-
រាបសា គុណនាម
ដែលមិនប្លែកពីគេ, យ៉ាងអណ្ដាល, សាមញ្ញ
-
រាបស្មើ គុណនាម
ដែលរាបស្មើគ្នាឥតមានប្លែក។
-
រាប់ កិរិយាសព្ទ
គិតចំនួន, ត្រួត, ពិនិត្យឬកំណត់ឱ្យដឹងចំនួន
-
រាប់បាត្រ កិរិយាសព្ទ
ដាក់បាយក្នុងបាត្រដូចគេរាប់គឺដួសបាយនឹងវែកដាក់ក្នុងបាត្រភិក្ខុសង្ឃដែលដាក់រៀបដង្ហែគ្នា, ដោយគ្នេរបាយឱ្យល្មមគ្រប់គ្រាន់តាមចំនួនបាត្រ
-
រាប់មុខ កិរិយាសព្ទ
រាប់យកជាមុខ, ទុកដាក់ថាជាអ្នកមានមុខមានឈ្មោះ។
-
រាប់រក កិរិយាសព្ទ
រាប់អានទៅមករកនេះរកនោះឬរាប់អានពឹងរកគ្នា។
-
រាប់រៀប កិរិយាសព្ទគុណកិរិយា
និយាយបូរបាច់តាមរបៀបហូរហែឬនិយាយតំណាលតាមរបៀបរឿងរ៉ាវ
-
រាប់លុយ កិរិយាសព្ទ
ចងការប្រាក់ប្រចាំថ្ងៃដោយមានការប្រាក់ខ្ពស់
-
រាប់អាន កិរិយាសព្ទ
ចងចិត្តស្រឡាញ់, ពេញចិត្តទៅរក; គោរព, ជឿស្ដាប់
-
រាប់អានយ៉ាងស្បើយ
រាប់អានយ៉ាងស្រាល, យ៉ាងតោះតើយ, យ៉ាងសោះអង្គើយ។
-
រាផ្លូវរាដំណើរ
( ម . ព . រាដំណើរ )។
-
រាពណ៍ នាម
នាមរបស់ព្រះបាទទសក័ណ្ឋឬទសមុខ ( ក្នុងរឿងរាមាយណៈ ) ច្រើនហៅថា
-
រាម នាម
រនាម
-
រាមកិរ្តិ៍ នាម
រឿងរាមាយណៈ; ប្រើដោយផ្សំពាក្យរាម + កិរ្តិ៍ហៅថារឿងរាមកិរ្តិ៍ឬរាមកេរ្តិ៍។
-
រាមកេរ្តិ៍ នាម
( ម . ព . រាមកិរ្តិ៍ )។
-
រាមចន្ទ្រ នាម
ព្រះរាម ( ក្នុងអវតារទី២នៃវិស្ណុ )។
-
រាមញ្ញ នាម
មនុស្សជាតិមន។
-
រាមញ្ញប្រទេស នាម
ប្រទេសមន។
-
រាមណេយ្យ នាម
( ម . ព . រមណីយ )។
-
រាមភូមិ នាម
ដូចគ្នានឹងរមណីយភូមិដែរ។
-
រាមរាជ្យ នាម
រាជ្យព្រះបាទសម្ដេចព្រះរាមឬព្រះរាមាធិបតី; ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា " យូរអង្វែងណាស់ហើយ " គឺនិយាយតាមពាក្យចាស់ៗតំណាលប្រាប់គ្នាថាតាំងពីរាមរាជ្យឯណោះគឺតាំងពីក្នុងរាជ្យព្រះរាមឯណោះ ( ព . សា .)។
-
រាមសូរ នាម
ឈ្មោះយក្សម្នាក់ក្នុងរឿងបុរាណ។
-
រាមាយណ នាម
ឈ្មោះមហាកាព្យថ្លែងរឿងរាមកេរ្តិ៍ដែលកវីម្នាក់ឈ្មោះវាលមីកិតែង
-
រាមាយណិក គុណនាម
ដែលជាប់ទាក់ទងដោយរឿងរាមាយណៈ។
-
រាមាយណៈ នាម
( ម . ព . រាមាយណ )។
-
រាយ កិរិយាសព្ទគុណកិរិយាគុណនាម
ដាក់អ្វីៗពីសពាសមិនមូលគ្នា, ឥតសណ្ដាប់ធ្នាប់
-
រាយការណ៍ កិរិយាសព្ទ
ថ្លែងរៀបរាប់សេចក្ដីតាមដំណើរឬតាមកិច្ចការ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។