វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 55 / 1268
-
ក្ដាម នាម
ឈ្មោះសត្វមានស្នូកជើង១០ភ្នែកលៀន; ក្ដាមមានច្រើនយ៉ាង
-
ក្ដាមកាច់ នាម
អាការៈឈឺចាប់ដែលសរសៃពួរឡើងរឹងធ្វើឱ្យសន្លាក់ប្រអប់ដៃជើងបត់មិនបានក្នុងរយៈពេលខ្លីហើយធ្វើឱ្យមានការឈឺចាប់។
-
ក្ដាមទូក នាម
( ម . ព . កន្ទាទូក )។
-
ក្ដារ កិរិយាសព្ទនាម
ខារទម្លុះ, ទម្លុះដោយដែកកណ្ដារ។
-
ក្ដារខៀន នាម
ប្រដាប់សម្រាប់សរសេរធ្វើដោយឈើរាងបួនជ្រុងទ្រវែងធំច្រើនភ្ជាប់នឹងជញ្ជាំងបន្ទប់រៀនឬមានជើងទម្រ។
-
ក្ដារចុច នាម
ផ្នែកនៃឧបករណ៍ភ្លេងអង្គុលីលេខឬកុំព្យូទ័រជាដើមដែលមានគ្រាប់ចុចជាច្រើនសម្រាប់ឱ្យអ្នកប្រើប្រាស់ចុចបញ្ជា។
-
ក្ដារឆ្នួន នាម
ប្រដាប់សម្រាប់សរសេរធ្វើពីឈើខ្មុកឬធ្វើពីថ្មរាងបួនជ្រុងទ្រវែងមានទំហំតូចល្មមសម្រាប់កាន់សរសេរ។
-
ក្ដារបន្ទះ នាម
គ្រឿងសំណង់ប្រភេទជាក្ដារកែច្នៃដោយបិទបន្ទះក្ដារស្ដើងៗច្រើនស្រទាប់មានទទឹងប្រមាណជាជាងមួយម៉ែត្រនិងបណ្ដោយប្រមាណជា២ម៉ែត្រដែលអាចយកទៅផលិតជាគ្រឿងសង្ហារឹមពិតានផ្ទះជាដើម។សព្វថ្ងៃនេះហៅថាក្ដារកុងផ្លាកេក៏បាន។
-
ក្ដារពុម្ព នាម
គ្រឿងសំណង់ប្រភេទជាបន្ទះក្ដារដែលគេប្រើសម្រាប់ធ្វើពុម្ពចាក់សសរធ្នឹមពិតានជាដើម។
-
ក្ដារអុក នាម
បន្ទះធ្វើអំពីឈើឬវត្ថុផ្សេងទៀតមានរាងការ៉េបែងជា៦៤ក្រឡាស្មើៗគ្នាប្រើសម្រាប់លេងល្បែងអុក
-
ក្ដាំ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យក្ដី
-
ក្ដាំង គុណនាម
ក្រៀមស្វិតរឹងជាប់គ្នា
-
ក្ដាំងងា នាម
ឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបត្របកផ្កាវែង; ក្ដាំងងានេះមានពីរយ៉ាងមួយយ៉ាងធំកើតនៅស្រុកខ្មែរ, មួយយ៉ាងតូចផ្កាលឿងជាងបន្តិចពូជមកពីប្រទេសចិន។
-
ក្ដាំងបាយ នាម
( ម . ព . បាយក្ដាំង )។
-
ក្ដិច កិរិយាសព្ទ
បិចដោយក្រចកដៃ
-
ក្ដិចសង្អារបញ្ជល់
( ព . ទ . បុ .) ញុះឱ្យឈ្លោះគ្នា ( ដូចគេក្ដិចគូទសង្អារក្ដោបដៃផ្លុំហើយដាក់ឱ្យខាំគ្នា )។
-
ក្ដិត គុណនាមនាម
( ព . ទ្រ .) ទ្វារឧច្ចារៈ, ទ្វារលាមក, ទ្វារសម្រាប់បញ្ចេញអាហារចាស់។ពាក្យគួរសម, រាបសាហៅទ្វារធំឬទ្វារធ្ងន់; ពាក្យខ្ពស់, ពាក្យថ្លៃថ្លាហៅវច្ចមគ្គ។
-
ក្ដី ឈ.នាម
( ព . បុ .) វត្តអារាមជាទីនៅនៃភិក្ខុសាមណេរ។
-
ក្ដីក្ដាំ នាម
អធិករណ៍ទួទៅ, អធិករណ៍រាយរង, វិវាទធម្មតា
-
ក្ដីណា ឈ.
ពាក្យប្រាប់សេចក្ដីថាណាក្ដី, អ្វីក្ដី, ម្ដេចក្ដី
-
ក្ដីរំពឹងទុក នាម
ការជឿជាក់ខ្លាំងថាអ្វីមួយនឹងកើតមានឡើង
-
ក្ដីសង្ឃឹម នាម
បំណងប្រាថ្នានឹកគិតទុកជាមុនឆ្ពោះទៅរកការសម្រេចកិច្ចការអ្វីមួយជាវិជ្ជមាន
-
ក្ដឹប នាម
ផ្លែឈើដែលនៅតូចខ្ចី
-
ក្ដឹះ គុណនាម
ឆ្អេះម្ហេះៗ
-
ក្ដុក នាម
សេចក្ដីភ្ញាក់ផ្អើលក្នុងចិត្ត, សេចក្ដីកត់ស្លុតក្នុងចិត្ត
-
ក្ដុកៗ ឧទានសព្ទ
សូរក្ដុកផ្ទួនៗ
-
ក្ដុង ឧទានសព្ទ
សូរខ្លាំងឮតុងដោយធ្លាក់របស់អ្វីតូចធ្ងន់
-
ក្ដុងក្ដាំង ឧទានសព្ទ
សូរខ្លាំងផ្ទួនៗហើយឮសូរម្ដងៗពីរសំឡេង
-
ក្ដុល គុណនាមនាម
ឈ្មោះឈើមួយប្រភេទមានសណ្ឋានប្រហែលនឹងថ្កូវ, តែសាច់ដើមមានពណ៌លឿងដូចខ្នុរ
-
ក្ដូនចេស គុណនាម
ក្ដៀបរៀវមិនពេញសាច់, មិនដាក់គ្រាប់ ( ផ្លែឈើជាដើម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។