វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 52 / 1268
-
កំពុក គុណនាម
( ព . ទ្រ .) ដែលពុកផុយ
-
កំពុកកំបាក់ គុណនាម
ដែលបាក់បែកប្រើប្រាស់មិនកើត
-
កំពុង គុណនាមគុណកិរិយា
ដែលពេញកំពូកកណ្ដាលឡើងមិនរាបស្មើ
-
កំពុងប្រថុជ្ជន កិរិយាសព្ទ
ដែលកំពុងប្រកុនខ្លាំង។
-
កំពុងពេញពាល នាម
ដែលនៅកំពុងត្រេកត្រអាលនឹងការលេងសប្បាយ។
-
កំពូក គុណនាម
ដែលមានសណ្ឋានជាពំនូក
-
កំពូជ នាម
( ព . ទ្រ .) ពូជ។
-
កំពូល នាម
ចុងបំផុតខាងលើ
-
កំពូលនគរ នាម
ម្ចាស់ផែនដី។
-
កំពូលរាស្ត្រ នាម
( ម . ព . កំពូលនគរ )។
-
កំពូលស្រី នាម
ស្រីដែលឆ្នើមជាងគេ។
-
កំពួរ គុណនាម
( ព . ទ្រ .) ដែលមានស្នាមរវីមរវាមសណ្ឋានប្រហែលនឹងពួរ
-
កំពើង គុណនាម
ដែលពើង
-
កំពៀច គុណនាម
ដែលពៀច, ដែលផតសាច់មិនស្មើគ្នា
-
កំពៀវ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកំពិតថាកំពិតកំពៀវ
-
កំពែង នាម
ជញ្ជាំងរបងដែលធ្វើឡើងសម្រាប់ខណ្ឌព្រំសីមាការពារសុវត្ថិភាព
-
កំពែងខ្សៀ នាម
គែមក្បាលខ្សៀ។
-
កំពោង នាម
ឈ្មោះសត្វតូចមួយប្រភេទក្នុងពួកកញ្ចែច្រើននៅក្នុងដីដែលមានកំពាយលាមក។
-
កំពោងអាចម៍ នាម
កំពោងមួយប្រភេទដែលអាស្រ័យនៅក្នុងលាមកសត្វ។
-
កំព្រយ គុណនាម
ដែលមានឥរិយាបទអាប់ឱនថោកទាបមិនខែងរ៉ែង, ឥតរាសី
-
កំព្រា គុណនាមនាម
មនុស្សសត្វដែលឥតម្ដាយឥតអាពុក
-
កំព្រី ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកំព្រាថាកំព្រីកំព្រាគឺដែលឥតឪពុកឥតម្ដាយឬឥតមេបា
-
កំព្រឹង គុណនាម
ដែលស្គមណាស់ស្បែកដណ្ដប់ឆ្អឹង
-
កំព្រឹស គុណនាម
ដែលរឹងខ្លាំង, រឹងដោយកម្លាំងប្រឹងនឹងពត់នឹងបត់បែនដោយពិបាក
-
កំព្រើល គុណនាមនាម
( ព . ទ្រ .) ដែលព្រើល, ដែលមានសតិមិនល្អ, នាំឱ្យធ្វើអ្វីៗមិនត្រូវនឹងធម្មតា
-
កំភរ គុណនាមនាម
ឈ្មោះត្រីស្រកាមួយប្រភេទរាងវែងកន្ទុយមានឆ្លកក្រហម, ខ្លួនមានខ្មៅ១ដុំសងខាង
-
កំភូត គុណនាមនាម
ដែលចូលចិត្តតែខាងភូតកុហក, ដែលធ្លាប់តែភូតកុហក, ដែលមិនពិត
-
កំភួន នាម
ដុំ, ច្រើននិយាយភ្ជាប់ថាដុំកំភួន
-
កំភួនជើង នាម
ប៉ែកជើងពីត្រឹមសន្លាក់ជង្គង់មកត្រឹមកជើង។
-
កំភួនដៃ នាម
ប៉ែកដៃពីត្រឹមបត់កែងដៃមកត្រឹមកដៃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។