វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 49 / 1268
-
កំណែ នាម
សំណៅឬវិញ្ញាសាដែលគេកែតម្រូវ, កន្លែងដែលគេកែហើយ
-
កំណែទម្រង់ នាម
ការផ្លាស់ប្ដូរកែប្រែឱ្យប្រសើរជាងមុន
-
កំណែន គុណនាម
ដែលត្រូវគេកែន
-
កំណោង នាម
ការកោង, ភាពដែលវៀចកោង
-
កំណោត នាម
ការកោត, សេចក្ដីកោត
-
កំណោន នាម
ការកោន, ការជ្រកកោន
-
កំណោរ នាម
មនុស្សដែលមានសក់កោរ; ជាងកោរសក់; ក្បាលដែលកោរ
-
កំណោស នាម
ការដែលកោសដោយខ្នោសឬដោយកាំបិតជាដើម; ស្នាមដែលកោសឆូតដោយអ្វីៗ
-
កំណោះ នាម
ដំណើរដែលកោះឬមនុស្ស, សត្វ, របស់ដែលគេកោះ
-
កំនួច នាម
ពាក្យដែលបានប្រាប់ហើយថាគួរឈប់លែងប្រើព្រោះបានសរសេរជាកំណួចវិញ។
-
កំនៀរ នាម
ពាក្យដែលបានប្រាប់ហើយថាគួរសរសេរជាកំណៀរវិញ។
-
កំបាក់ គុណនាមនាម
( ព . ទ្រ .) អ្វីៗដែលបាក់
-
កំបាប គុណនាមនាម
( ព . ទ្រ .) មនុស្សដែលប្រព្រឹត្តធ្វើតែអំពើលាមកអាក្រក់
-
កំបាំង គុណនាម
ដែលបាំងបាត់មើលមិនឃើញ
-
កំបាំងមុខ គុណនាម
ដែលកំបាំងគេមើលមិនឃើញ
-
កំបុត គុណនាម
ដែលដាច់ចុង
-
កំបុតកំបុយ គុណនាមគុណកិរិយា
ដែលគំរោះគំរើយដែលនិយាយឥតក្បាលឥតកន្ទុយ
-
កំបុតច្រមុះ នាម
ឈ្មោះត្រីស្រកាមួយប្រភេទក្នុងពួកត្រីឆ្កោកតែមាឌតូចជាង, ច្រមុះកំបុតខ្លីហៅត្រីកំបុតច្រមុះ។
-
កំបុតត្បូង នាម
ឈ្មោះខ្យល់មួយប្រភេទដែលបក់កួចឡើងជាមណ្ឌលវិលទៅ
-
កំបូវ គុណនាម
ដែលបិទមាត់ទៅឃើញទុល
-
កំបែក គុណនាមនាម
( ព . ទ្រ .) អ្វីៗដែលបែក
-
កំបែប គុណកិរិយា
ដែលយំ, ធ្វើអាការៈដោយប្រទាញមាត់យំច្រវែប, ពេបច្បែប, ពេបមាត់ឱ្យឬពេបជ្រាយឱ្យដោយរិះគន់ឬដោយចំអកឡកឡឺយឱ្យ។
-
កំបោរ នាម
វត្ថុមានសាច់ផុសផង់មានពណ៌សកើតអំពីថ្ម១យ៉ាងដែលដុតសុសឬអំពីសំបកលៀស, គ្រំជាដើម, ដែលគេដុតឱ្យសុស
-
កំបោរលៀស នាម
កំបោរដែលកើតពីសំបកលៀសដុតសុសផុស។
-
កំប៉ាង គុណនាមនាម
សព្ទមេមត់ហៅប្រាក់រៀល។
-
កំប៉ាត គុណនាម
ដែលស្ដើងហើយរាប
-
កំប៉ិកកំប៉ុក គុណនាម
ដែលតូចៗខ្លីៗមិនប៉ុនគ្នា
-
កំប៉ឺត គុណនាម
ដែលរឹតតឹងក្បឺត
-
កំប៉ុក នាម
ដបតូចខ្លីធ្វើពីដីសាច់ដូចពាងឬខួច
-
កំប៉ុង នាម
បំពង់តូចខ្លីធ្វើដោយសាំង្កសីឬដោយដែកស៊ីវីឡាត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។