វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 48 / 1268
-
កំណត់ហេតុ នាម
សេចក្ដីដែលកត់សម្គាល់ហេតុ។
-
កំណប់ នាម
របស់ដែលកប់ទុក
-
កំណល់ នាម
ប្រដាប់សម្រាប់កល់
-
កំណាច នាមគុណនាម
មនុស្សឬសត្វដែលកាច; កាច
-
កំណាច់ នាម
អ្វីៗដែលគេកាច់
-
កំណាញ់ នាមគុណនាម
ការកាញ់គ្នេរ; ដែលហួងហែងទ្រព្យរបស់ទុកមិនចាយមិនប្រើឬមិនឱ្យសាធារណ៍ទូទៅដល់អ្នកឯទៀត
-
កំណាញ់អន្យតិរ្ថិយ
កំណាញ់ក្រៅតម្រា។
-
កំណាត់ នាម
អ្វីៗដែលគេកាត់ឬដាច់ដាច
-
កំណាត់សំពត់ នាម
សំពត់ចាស់ដាច់ដាចសម្រាប់ជូតអ្វីៗជាសំពត់ថយថោក។ឯសំពត់ថ្មីដែលគេកាត់ហើយហៅតាមខ្នាតនោះថាសំពត់១អាវ, សំពត់១ត្បូងឬហៅថាសំពត់១ម៉ែត្រ, សំពត់ប្រវែង២ម៉ែត្រ; បើសំពត់វែងហៅថាសំពត់មួយកី, មួយផាប់; ខ្មែរក្នុងសម័យបុរាណពុំដែលហៅសំពត់ថ្មីដែលគេកាត់ហើយនោះថាកំណាត់ឡើយ, ហៅកំណាត់ចំពោះតែសំពត់ចាស់សម្រាប់ជូតអ្វីៗដែលប្រឡាក់, ដែលសៅហ្មងប៉ុណ្ណោះឯង។
-
កំណាន់ នាម
របស់ដែលធ្លាប់ប្រកាន់; មុខងារដែលធ្លាប់ប្រកាន់
-
កំណាព្យ នាម
ពាក្យកាព្យ, អត្ថបទពាក្យចួនផ្ទួនរណ្ដំណែងណងប្រកបដោយរូបារម្មណ៍រស់រវើក
-
កំណាយ នាម
ការកាយ, ការជីកកាយដីដើម្បីស្វែងរកវត្ថុបុរាណដែលកប់ក្នុងដី
-
កំណារ នាម
របស់សម្រាប់ការខ្លួន ( ម . ប្រ .)។
-
កំណិន នាម
ការកិន, ដំណើរដែលកិន, អំពើដែលសង្កត់ឱ្យបែក, ឱ្យល្អិត, ឱ្យរាបស្មើ
-
កំណុំ នាម
ចំណុចដែលកាំពន្លឺឬរលកជួបគ្នាក្រោយពេលមានចំណាំងផ្លាតនិងចំណាំងបែរ។
-
កំណួច នាម
ការកួច; ចំណងដែលចងកួច
-
កំណើត នាម
ជាតិ, ដំណើរដែលកើត; កាលវេលាដែលកើត; ទីតំបន់ដែលកើត
-
កំណើតកូន នាម
កំឡុងពេលមានគភ៌ក្នុងផ្ទៃរហូតដល់ទារកកើត
-
កំណើតអហេតុកៈ នាម
កំណើតសត្វដែលមិនប្រកបដោយកុសលហេតុ ( ហៅអហេតុកៈកំណើតក៏បាន )។
-
កំណើន នាម
ការដែលបានកើនឡើងលើសពីចំនួនដើម
-
កំណើនធម្មជាតិ នាម
( ភូមិ .) កំណើនប្រជាជនដោយចំនួនអ្នកកើតលើសចំនួនអ្នកស្លាប់។
-
កំណើនប្រជាជន នាម
( ភូមិ .) ការកើនចំនួនប្រជាជនសរុបដែលជាលទ្ធផលរវាងការកើតការស្លាប់និងបម្លាស់លំនៅក្នុងភូមិសាស្ត្រជាក់លាក់និងក្នុងរយៈពេលកំណត់ណាមួយ។
-
កំណើនសេដ្ឋកិច្ច នាម
កំណើនទំនិញនិងសេវាកម្មដែលផលិតដោយប្រជាជនម្នាក់ក្នុងរយៈពេលកំណត់ណាមួយ
-
កំណើល នាម
ការដែលកើលឬកល់នឹងដីជាដើម; ទីដីឬអ្វីៗដែលនាំឱ្យកើល
-
កំណៀង នាម
ការកៀង, ការប្រមូល
-
កំណៀច នាម
ការកៀច, ការក្រាញ
-
កំណៀរ នាម
ការកៀរ, ការប្រមូលដោយខ្នៀរ
-
កំណៀវ នាម
ការកៀវ, ការព័ទ្ធកេវដោយជើង
-
កំណៀស នាម
ការកៀសដោយខ្នៀស
-
កំណេះ នាម
ការកេះ, ការឆ្កឹះដោយម្រាមដៃឬដោយក្រចក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។