កំណាត់សំពត់
នាម
អត្ថន័យ
-
1
នាម
សំពត់ចាស់ដាច់ដាចសម្រាប់ជូតអ្វីៗជាសំពត់ថយថោក។ឯសំពត់ថ្មីដែលគេកាត់ហើយហៅតាមខ្នាតនោះថាសំពត់១អាវ, សំពត់១ត្បូងឬហៅថាសំពត់១ម៉ែត្រ, សំពត់ប្រវែង២ម៉ែត្រ; បើសំពត់វែងហៅថាសំពត់មួយកី, មួយផាប់; ខ្មែរក្នុងសម័យបុរាណពុំដែលហៅសំពត់ថ្មីដែលគេកាត់ហើយនោះថាកំណាត់ឡើយ, ហៅកំណាត់ចំពោះតែសំពត់ចាស់សម្រាប់ជូតអ្វីៗដែលប្រឡាក់, ដែលសៅហ្មងប៉ុណ្ណោះឯង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)