វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 53 / 1268
-
កំភេម នាម
ឈ្មោះសត្វតូចក្នុងពួកកន្លង់មានរូបទ្រង់វែងជមក្បាលកន្ទុយមានស្លាបបៃតងភ្លឺ, ខាងពោះលឿង, អ្នកផងរាប់អានតែងយកស្លាបក្រងទុកសម្រាប់តែងរបៃ។
-
កំភែល គុណកិរិយាគុណនាម
ដែលសើៗ, ដែលរាក់ពេក, ដែលមិនជ្រៅ
-
កំភ្លាញ នាម
ឈ្មោះត្រីតូចមួយប្រភេទមានស្រកាពួកត្រីកន្ធររាងកំប៉ែតមានពុកមាត់វែង
-
កំភ្លឹង នាម
ឈ្មោះប្រទាលមួយប្រភេទស្លឹកធំវែងក្រាស់រៀវចុងដូចស្លឹកម្នាស់តែឥតបន្លាមើមមានស្រទាប់ៗដូចមើមខ្ទឹមបារាំង។
-
កំរើប កិរិយាសព្ទ
រំជួល, ចម្រើនឡើង
-
កំរោល នាម
អាការងងឹតមុខជ្រប់ឬងងឹតមុខខ្លាំងដល់ដួលដេកដោយហេតុឃើញវត្ថុគួរខ្លាច, គួរស្ញែងមានឃើញឈាមជាដើម
-
កំរោលចូល កិរិយាសព្ទគុណនាម
ស្លុបអារម្មណ៍ទៅក្នុងសភាពងងឹតមួម៉ៅរហូតគ្រប់គ្រងអារម្មណ៍លែងបាន, ខឹងឆេវឆាវហួសប្រមាណទប់អារម្មណ៍លែងបាន។
-
កំលុង នាម
ទី, ពួក, ក្រុម, ក្រវល់
-
កំលោះ គុណនាមនាម
មនុស្សប្រុសដែលពេញការ, ពេញកម្លាំងល្មមមានប្រពន្ធ
-
កំសាក គុណនាម
ដែលខ្លាចញញើតញញើម, ដែលមិនក្លៀវក្លា, មិនអង់អាច
-
កំសាកញី នាម
មនុស្សសត្វដែលមិនក្លៀវក្លាក្នុងកាមគឺមនុស្សសត្វដែលខ្លាចស្រីខ្លាចញី
-
កំសុល កិរិយាសព្ទ
ធ្វើឱ្យផុល, ធ្វើឱ្យធូរ, ចាក់គាស់ឱ្យផុលឡើង។
-
កំសួល នាម
ដុំឈើឬអ្វីៗដែលធ្វើឱ្យមានរាងកំប៉ែត, ទ្រវែង, មូលសម្រាប់ចងនឹងខ្សែសន្ទូច, រនងសន្ទូច, រនងមង, រនងអួនឱ្យអណ្ដែតកុំឱ្យតួសន្ទូចឬជើងមង, បាតអួនធ្លាក់ចុះដល់ដី
-
កំសៀវ នាម
ប្រដាប់មានចំពួយ, មានសណ្ឋានផ្សេងៗសម្រាប់ដាំទឹក ( ពួកឆ្នាំង )។
-
កំសៀវអគ្គិសនី នាម
កំសៀវដាំទឺកប្រើចរន្តអគ្គិសនីដែលផ្ដាច់ចរន្តជាស្វ័យប្រវត្តពេលទឹកពុះ
-
កំហក នាម
ការខក, ដំណើរអាក់ខាន
-
កំហល់ នាម
កំហឹងចិត្ត, អំណាចចិត្ត។
-
កំហាក នាម
ទឹកមាត់, ស្លេស្មឬអ្វីៗដែលដោយនឹងទឹកមាត់ខាកចេញមកនោះ
-
កំហាត នាម
បែបខាត
-
កំហាត់ នាម
ការខាត់, ការដុសរំលីងឱ្យស្អាត ( ច្រើនប្រើខាត់ជាង )។
-
កំហាន នាម
ការខាន, ដំណើរអាក់ខាន
-
កំហាប់ នាម
ផលធៀបបរិមាណនៃអង្គធាតុរលាយទៅនឹងអង្គធាតុរំលាយឬសូលុយស្យុង។
-
កំហិត នាម
បណ្ដាំដែលផ្ដាំផ្ដាច់
-
កំហិល នាម
ភាពខិល
-
កំហឹង នាម
សេចក្ដីខឹង។
-
កំហុល នាម
ក្លិនដែលខារខុលគឺក្លិនស្អុយ
-
កំហុស នាម
សេចក្ដីខុស។
-
កំហូច នាម
ការខូច; របស់ដែលខូច
-
កំហើច នាម
បែបខើច, ភាពខើច
-
កំហែង កិរិយាសព្ទ
បញ្ចេញអាការៈបែបខែងធ្វើឱ្យគេខ្លាចភិតភ័យដោយវាចាឬអាការៈមុខ, ដៃ, ជើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។