ក្ដី
អត្ថន័យ (4)
-
1
នាម
( ព . បុ .) វត្តអារាមជាទីនៅនៃភិក្ខុសាមណេរ។
-
2
នាម
ដំណើរ, ហេតុ, ការណ៍ទាស់ទែងគ្នា, អធិករណ៍ដែលប្ដឹងផ្ដល់គ្នារហូតដល់ទីតុលាការវិនិច្ឆ័យ
ឧទាហរណ៍ កើតក្ដី, តុលាការជម្រះក្ដី, កាន់ក្ដី, ស្មាក្ដី។
-
3
នាម
សេចក្ដីខុសត្រូវរាក់ជ្រៅ
ឧទាហរណ៍ ក្មេងមិនទាន់ដឹងក្ដីគឺក្មេងមិនទាន់ដឹងខុសដឹងត្រូវ។
-
4
ឈ.
ពាក្យប្រាប់សេចក្ដីថាឬ, ក៏ដោយគឺទាំងនេះទាំងនោះឬនេះក៏បាននោះក៏បាន
ឧទាហរណ៍ ខ្ញុំក្ដី, អ្នកក្ដី; ទោះគេមកក្ដីគេពុំមកក្ដី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)