វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 424 / 1268
-
បោកបោះ គុណកិរិយាគុណនាម
ដែលទ្រគោះខ្លាំងៗឬបញ្ជោះគំរោះគំរើលឱ្យអ្នកដទៃហាក់ដូចគេបោកឬបោះអ្វីៗ
-
បោកប្រាស់ កិរិយាសព្ទ
( ម . ព . បោក១)។
-
បោកស្ងួត កិរិយាសព្ទ
សម្អាតសម្លៀកបំពាក់ដោយប្រើសារធាតុអ្វីមួយជំនួសទឹក។
-
បោក្ខរណី នាម
ស្រះមានឈូក ( ស្រះឈូក )។
-
បោក្ខរព័រ្ស នាម
( ម . ព . បោក្ខរព័ស៌ )។
-
បោក្ខរព័ស៌ នាម
ភ្លៀងមានអាការដូចជាទឹកធ្លាក់លើស្លឹកឈូក។កាលដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់បានត្រាស់ហើយពុំយូរប៉ុន្មាន, ទ្រង់ស្ដេចត្រឡប់ចូលមកក្រុងកបិលវត្ថុជាជាតិភូមិរបស់ព្រះអង្គ ... ទ្រង់បណ្ដាលឱ្យធ្លាក់ភ្លៀងជាអស្ចារ្យក្នុងទីប្រជុំនៃពួកព្រះញាតិ, បើអ្នកណាចង់ឱ្យទទឹកក៏ទទឹក, អ្នកដែលមិនចង់ឱ្យទទឹកទេភ្លៀងនោះក៏ពុំទទឹកឡើយគឺគ្រាន់តែធ្លាក់មកត្រូវប៉ុន្តែរអិលជ្រុះដូចជាទឹកធ្លាក់លើស្លឹកឈូក, ហៅថាបោក្ខរព័ស៌ឬភ្លៀងបោក្ខរព័រ្ស ( ក្នុងពុទ្ធប្រវត្តិ )។
-
បោង នាម
( ព . បុ .) បង។ពាក្យនេះមានឃើញតែក្នុងសាស្ត្រាបុរាណ, សព្វថ្ងៃនេះឈប់លែងប្រើហើយ, ប្រើជាបងជាជំនួស។
-
បោច កិរិយាសព្ទ
ធ្វើឱ្យរបោច, ចាប់ភើចទាញចេញឱ្យដាច់
-
បោចរោច កិរិយាសព្ទ
ចាប់ភើចទាញរោចយកចេញ។
-
បោប កិរិយាសព្ទ
ចម្អិនម្ហូបដែលហៅថាបោប។
-
បោយ កិរិយាសព្ទនាម
ហៅដោយលូកដៃបក់ផ្ងុបចុះជាសញ្ញាឱ្យដឹងឥតស្រែកហៅឬទាំងស្រែកហៅផង
-
បោយបក់ កិរិយាសព្ទ
( ម . ព . បបក់១)។
-
បោរ គុណនាម
ដែលពើង, រមួល, វៀច
-
បោរមុខ គុណនាមកិរិយាសព្ទគុណកិរិយា
អាប់មុខ, អាម៉ាស់មុខ, ងាកបែរមុខចេញ, ងាកបញ្ឆៀងមុខចេញដោយមានអៀនអន់ព្រោះគេស្ដីឱ្យ
-
បោរាណា នាម
ចាស់ទុំឬអ្នកប្រាជ្ញទាំងឡាយក្នុងសម័យព្រេងនាយ
-
បោរាណានុបោរាណ នាម
បុរាណមុនៗនិងបុរាណជាលំដាប់បន្ទាប់តៗមក
-
បោរាណុបទេស នាម
( ម . ព . ឧបទេសបុរាណក្នុងឧបទេស )។
-
បោរីភាព នាម
ឥរិយាបថប្រកបដោយការគួរសម
-
បោរីភាសា នាម
ភាសា, សម្ដីនៃអ្នកបុរី, អ្នកក្រុងគឺសម្ដីដែលត្រឹមត្រូវតាមសូរសព្ទអក្សរ
-
បោល កិរិយាសព្ទ
រត់បោះជើងទាំង៤ពេញទំហឹង
-
បោលដាក់ កិរិយាសព្ទ
បោលសំដៅត្រង់ទៅរក។
-
បោស កិរិយាសព្ទ
សម្អាតដោយអំបោសឬផាត់សម្អាតដោយបាតដៃជាដើម។
-
បោសច្រាស កិរិយាសព្ទ
បោសគ្រវាសវាយវាត់ឱ្យដាច់ស្មៅដោយច្រាសវែងធ្វើដោយបន្ទោះឫស្សីមូលៗចងឬចាក់ច្បោសជាបាច់ឬដោយអំបោសវែងធ្វើដោយដើមឫស្សីព្រេចជាដើម។
-
បោសនា នាម
សារធាតុចិញ្ចឹមដែលមាននៅក្នុងចំណីអាហារ; ការផ្តល់នូវចំណីអាហារឬភេសជ្ជៈប្រកបដោយសារធាតុចិញ្ចឹមរាងកាយឱ្យលូតលាស់និងមានសុខភាព
-
បោសលាន គុណនាមគុណកិរិយា
ដែលវិនាសអស់រលីងដូចជាទីលានដែលគេបោសស្អាតធេង
-
បោសសម្អាត កិរិយាសព្ទ
( ព . ប្រ .) ធ្វើឱ្យស្អាតរលីង, ដោះឬយកចេញឱ្យអស់, លែងឱ្យមាន, លុបបំបាត់, កម្ចាត់ចោល
-
បោសិតព្វកិច្ច នាម
កិច្ចដែលត្រូវតែចិញ្ចឹមបីបាច់រក្សា
-
បោះ កិរិយាសព្ទ
ចាប់គ្រវែងឬចោលដោយដៃផ្ងារ
-
បោះឆ្នោត កិរិយាសព្ទ
ជ្រើសរើសយកសន្លឹកឆ្នោតជាតំណាងបេក្ខជនឬគណបក្សណាមួយដែលខ្លួនពេញចិត្តតំណាងរបស់ខ្លួន .
-
បោះឆ្នោតសកល នាម
បោះឆ្នោតដោយអ្នកមានសិទ្ធិចូលរួមជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។