បោក្ខរព័ស៌
អត្ថន័យ
-
1
នាម
ភ្លៀងមានអាការដូចជាទឹកធ្លាក់លើស្លឹកឈូក។កាលដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់បានត្រាស់ហើយពុំយូរប៉ុន្មាន, ទ្រង់ស្ដេចត្រឡប់ចូលមកក្រុងកបិលវត្ថុជាជាតិភូមិរបស់ព្រះអង្គ ... ទ្រង់បណ្ដាលឱ្យធ្លាក់ភ្លៀងជាអស្ចារ្យក្នុងទីប្រជុំនៃពួកព្រះញាតិ, បើអ្នកណាចង់ឱ្យទទឹកក៏ទទឹក, អ្នកដែលមិនចង់ឱ្យទទឹកទេភ្លៀងនោះក៏ពុំទទឹកឡើយគឺគ្រាន់តែធ្លាក់មកត្រូវប៉ុន្តែរអិលជ្រុះដូចជាទឹកធ្លាក់លើស្លឹកឈូក, ហៅថាបោក្ខរព័ស៌ឬភ្លៀងបោក្ខរព័រ្ស ( ក្នុងពុទ្ធប្រវត្តិ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)