វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 426 / 1268
-
បំណាច់ ឈ.នាម
ថ្វីដៃ, ស្នាដៃ, ផលប្រយោជន៍
-
បំណាច់នឹង ឈ.
ទោះបីនឹង, បើបានជានឹង
-
បំណាត់ នាម
ការបាត់; ដែលបាត់
-
បំណាំ នាម
ដំណើរបណ្ដែតបណ្ដោយមិនស្ដីថាមិនរំឭកដាស់តឿនឬមិនជួយខ្នះខ្នែង, មិនជួយធ្វើចាំតែមើលពុតមើលមារយាទ; សម្រាប់និយាយផ្សំតែនឹងពាក្យមើល
-
បំណិទ នាម
ការបិទ; កន្លែងដែលបិទ
-
បំណិន នាម
ភាពប៉ិនប្រសប់និងសមត្ថភាពដែលទទួលបានតាមរយៈកិច្ចខិតខំប្រឹងប្រែងដោយចេតនាជាប្រព័ន្ធនិងប្រកបដោយចីរភាព។
-
បំណិនជីវិត នាម
បំណិនខាងបញ្ញាបំណិនបុគ្គលបំណិនអន្តរបុគ្គលនិងបំណិនវិជ្ជាជីវៈដែលអនុញ្ញាតឱ្យមានការសម្រេចចិត្តមានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពព្រមទាំងបំណិនខាងការចេះរស់នៅនិងគ្រប់គ្រងខ្លួនឯងដែលធ្វើឱ្យជីវិតល្អប្រសើរនិងមានផលិតភាពដើម្បីធានាបាននូវជោគជ័យក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃ
-
បំណុល នាម
ទ្រព្យដែលជំពាក់ព្រោះបុលគេ, ព្រោះខ្ចីគេ
-
បំណុលបុល្លិកា
បំណុលច្រើនមុខនេះខ្លះនោះខ្លះ ( ព . សា .)។
-
បំណុលសាធារណៈ នាម
បំណុលជាកាតព្វកិច្ចដែលរដ្ឋាភិបាលរបស់ប្រទេសមួយត្រូវទូទាត់សងទៅតាមលក្ខខណ្ឌនិងកាលបរិច្ឆេទជាក់លាក់។បំណុលសាធារណៈកើតឡើងដោយសារឱនភាពថវិការបស់រដ្ឋាភិបាល។
-
បំណើក នាម
ការបើក; រយៈពេលឬខណៈដែលបើក
-
បំណែ ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យបំណុលថាបំណែបំណុលគឺបំណុលច្រើនមុខឬបំណុលរាយរងនេះខ្លះនោះខ្លះ ( ព . សា .)។
-
បំណែក នាម
ភាគ, ប៉ែកនៃអ្វីនីមួយដែលបែកឬរបេះដាច់ឃ្លាតខ្ចាត់ចេញពីគ្នា
-
បំណែកល្ង នាម
ឈ្មោះចាបតូចៗពួកមួយ
-
បំណែងចែក នាម
ការបែងចែក
-
បំណែបំណុល
( ម . ព . បំណែក )។
-
បំណោក នាម
ការបោក; រយៈកាលឬគ្រាដែលបោក
-
បំណះ នាម
កន្លែងឬមុខដែលប៉ះលើគ្នា
-
បំបង់ កិរិយាសព្ទ
ធ្វើឱ្យបង់, នាំឱ្យបង់ ( ឱ្យខាត, ឱ្យអស់ )
-
បំបត់ កិរិយាសព្ទ
ធ្វើឱ្យបត់, ឱ្យត្រឡប់
-
បំបប កិរិយាសព្ទ
ធ្វើឱ្យមានរបប, ឱ្យមានសណ្ដាប់ធ្នាប់, ឱ្យបានបទដោយខ្លបខ្លាច។
-
បំបរ កិរិយាសព្ទ
កំចោកឱ្យខ្ចាត់ចេញឆ្ងាយ។
-
បំបរបង់ កិរិយាសព្ទ
ធ្វើនិរទេស, ប្រោសចោលឱ្យចេញផុតចាកដែន, ធ្វើបព្វាជនីយកម្ម
-
បំបាក់ កិរិយាសព្ទ
ធ្វើឱ្យបាក់
-
បំបាក់បំបប
ធ្វើឱ្យបាក់បប។
-
បំបាក់បំបែក
ធ្វើឱ្យបាក់បែក; ធ្វើឱ្យឈ្លោះទាស់ទែងបាក់បែកចាកគ្នា ( ប្រើជាបំបែកបំបាក់ក៏បាន )។
-
បំបាក់មុខ
( ព . ប្រ .) ធ្វើឱ្យអាប់ឱនហាក់ដូចជាធ្វើមុខឱ្យបាក់។
-
បំបាក់ស្បាត
ធ្វើឱ្យបាក់ស្បាតរាងចាល។
-
បំបាត់ កិរិយាសព្ទ
ធ្វើឱ្យបាត់
-
បំបាត់ភ្នែកជញ្ជីង កិរិយាសព្ទ
បន្លំទម្ងន់ពិត; កេងទម្ងន់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។