វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 425 / 1268
-
បោះឆ្នោតអសកល នាម
បោះឆ្នោតដោយអ្នកមានសិទ្ធិចូលរួមប្រកបដោយលក្ខណៈវិនិច្ឆ័យពិសេស
-
បោះជំរំ កិរិយាសព្ទ
តាំងទីជម្រកដើម្បីស្នាក់អាស្រ័យបណ្ដោះអាសន្ន
-
បោះជំហាន កិរិយាសព្ទ
ឈានជើងដើរទៅមុខ; វិវឌ្ឍទៅមុខ
-
បោះដុំ កិរិយាសព្ទ
( ម . ព . បោះ៣)។
-
បោះដៃ កិរិយាសព្ទ
ផ្តល់សញ្ញារាយការណ៍ឱ្យភាគីម្ខាងទៀតដើម្បីសហការគ្នាធ្វើអ្វីមួយ។
-
បោះដៃផុត នាម
ផ្នែកមួយនៃខ្នងដែលស្ថិតនៅម្ដុំស្លាបប្រចៀវ។
-
បោះតម្រុយ កិរិយាសព្ទ
ដោតតម្រុយ។
-
បោះត្រួយ កិរិយាសព្ទ
លូតចេញស្លឹកខ្ចីៗចេញត្រួយ
-
បោះទង កិរិយាសព្ទ
លូតទងឈោងវារចេញ
-
បោះទុន កិរិយាសព្ទ
ដាក់លុយរកស៊ីដើម្បីបានផលចំណេញមកវិញ
-
បោះទ័ព កិរិយាសព្ទ
លើកទ័ពទៅឈប់ក្នុងទីណាមួយ។
-
បោះបង់ កិរិយាសព្ទ
លះបង់, ចោលបង់មិននឹកនាមិនថែទាំ
-
បោះបោក កិរិយាសព្ទ
( ម . ព . បោកបោះ )។
-
បោះពាក្យ កិរិយាសព្ទ
បញ្ចេញពាក្យសម្ដីទ្រគោះដូចគេបោះអ្វីៗចោល។
-
បោះពុម្ព កិរិយាសព្ទ
ចម្លងឬផ្ដិតអត្ថបទរូបភាពពីឯកសារទៅលើក្រដាសឬលើវត្ថុផ្សេងៗ
-
បោះពុម្ពផ្សាយ កិរិយាសព្ទ
ចេញផ្សាយសៀវភៅទស្សនាវដ្ដីកាសែតជាសាធារណៈ
-
បោះពួយ កិរិយាសព្ទ
ហើរសម្របស្លាបសំយុងក្បាលដូចគេពួយចុះពេញទំហឹងពេញល្បឿន ( ចំពោះតែបក្សី )
-
បោះសន្ទូចរំលងភ្នំ កិរិយាសព្ទ
( ព . ទ . បុ .) រំលងអ្នកធំទៅរកឯអ្នកតូចមុនឬរំលងមុខក្រសួងមិនតាមលំដាប់ពីនេះទៅនោះ។
-
បោះសម្ដី កិរិយាសព្ទ
( ម . ព . បោះពាក្យ )។
-
បោះសោក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យបញ្ជោះថាបញ្ជោះបោះសោក។
-
បោះសំបុត្រ កិរិយាសព្ទ
( ម . ព . បោះពុម្ព )។
-
បោះស្នឹង នាម
ឈ្មោះមន្តអាគមគាថាសម្រាប់ចងព្រលឹងភូតនៃដួងវិញ្ញាណផ្សេងៗដើម្បីធ្វើស្នេហ៍ធ្វើអំពើឬការពារអំពើ
-
បោះឥដ្ឋ កិរិយាសព្ទ
បោះពុម្ពឥដ្ឋស៊ីម៉ងត៍។
-
បៅ កិរិយាសព្ទ
បៀមស្រូបឬបឺតជញ្ជក់
-
បំណកប្រែ នាម
ការបកប្រែ
-
បំណកស្រាយ នាម
ការបកស្រាយ
-
បំណង នាម
សេចក្ដីប៉ង
-
បំណន់ នាម
ពាក្យដែលបន់, ដំណើរឬសេចក្ដីដែលបន់
-
បំណាក់ នាម
ការបាក់; អ្វីៗដែលបាក់, កន្លែងដែលបាក់
-
បំណាក់ជាពីរ នាម
ការបាក់ជាពីរកំណាត់ឬបំណែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។