វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 372 / 1268
-
បង្អែន កិរិយាសព្ទ
ធ្វើឱ្យអែន, ឱ្យជច់។
-
បង្អែប កិរិយាសព្ទ
ធ្វើឱ្យអែប, ឱ្យជិតគ្នា។
-
បង្អែម នាម
ចំណីផ្អែម។
-
បង្អោង នាម
ឈើឬឫស្សីមានកាំសម្រាប់ឡើងឈើខ្ពស់
-
បង្អោត កិរិយាសព្ទ
ធ្វើឱ្យអោតគឺធ្វើសំឡេងឱ្យអោតខ្ពស់ឡើង
-
បង្អោន កិរិយាសព្ទ
ធ្វើឱ្យឱន, ឱ្យទន់ចុះ
-
បង្អោរ កិរិយាសព្ទ
ពាក្យក្លាយឃ្លាតពីបង្អុរ។
-
បង្អៅ កិរិយាសព្ទ
ពន្យុះ, ញុះដោយប្រើពាក្យថាអៅ! ឬថាអៅៗ!។បុរាណសរសេរឪ! ឬឪៗ! ( ស . អៅ " យក ")។
-
បច្ចន្តគ្រាម នាម
ស្រុកនៅចុងដែន, ស្រុកនៅជិតព្រំប្រទល់ដែន ( ចុងស្រុក; ( ព . សា .) ស្រុកចុងកាត់មាត់ញក )។
-
បច្ចន្តជនបទ នាម
ជនបទនៅចុងដែន។
-
បច្ចន្តប្រទេស នាម
ប្រទេសជាចុងនៃប្រទេសធំៗ។ក្នុងគម្ពីរវិន័យខាងព្រះពុទ្ធសាសនាមានសេចក្ដីចង្អុលប្រាប់បញ្ជាក់ដោយដាច់ខាតថាប្រទេសទាំងប៉ុន្មានក្រៅអំពីមធ្យមប្រទេសគឺប្រទេសឥណ្ឌាភាគកណ្ដាលចេញហៅថាបច្ចន្តប្រទេសទាំងអស់; ឯមធ្យមប្រទេសនោះហៅថាជម្ពូទ្វីបវិញក៏បាន។
-
បច្ចយលាភ
ការបាននូវបច្ច័យ។
-
បច្ចយសន្និស្សិតសីល នាម
សីលដែលមានព្រោះអាស្រ័យការពិចារណាបច្ច័យ៤។
-
បច្ចវេក្ខណញ្ញាណ នាម
ប្រាជ្ញាដែលពិចារណាឃើញច្បាស់
-
បច្ចវេក្ខណៈ នាម
សេចក្ដីពិចារណាឃើញច្បាស់, ការត្រិះរិះ, ការនឹករំពឹង
-
បច្ចាមិត្ត នាម
អមិត្ត, សត្រូវ
-
បច្ចិមជនតា នាម
អ្នកបន្តវេន, អ្នកជំនាន់ក្រោយ, មនុស្សជាតិ។
-
បច្ចុប្បន្ន នាម
ពេលដែលកំពុងតែមាននៅទីចំពោះមុខគឺពេលឥឡូវនេះ។
-
បច្ចុប្បន្នកម្ម នាម
ការធ្វើឱ្យមានព័ត៌មានឬទិន្នន័យផ្សេងៗមានភាពសមស្របតាមកាលៈទេសៈឬត្រឹមត្រូវតាមពេលវេលាណាមួយ។
-
បច្ចុប្បន្នកាល នាម
កាលជាបច្ចុប្បន្នគឺកាលដែលនៅក្នុងចន្លោះកណ្ដាលអតីតកាលនិងអនាគតកាល ( កាលឥឡូវនេះ )។
-
បច្ចុប្បន្នភាព នាម
រឿងឬព្រឹត្តិការណ៍នាពេលបច្ចុប្បន្នព័ត៌មានទើបទទួលបានថ្មីៗ
-
បច្ចូស នាម
ពេលបំព្រាងគឺវេលាភ្លឺឯកើត ( មុនបុព្វណ្ហសម័យ )
-
បច្ចូសកាល នាម
( ម . ព . បច្ចូស )។
-
បច្ចូសសម័យ នាម
( ម . ព . បច្ចូសកាល )។
-
បច្ចេកទេស គុណនាម
វិជ្ជាបច្ចេកទេស, មុខការបច្ចេកទេស។
-
បច្ចេកន័យ នាម
ន័យផ្សេង, ដោយឡែក, ដោយខ្លួន។
-
បច្ចេកពុទ្ធ នាម
លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួនមួយសម្ដែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត
-
បច្ចេកពោធិ នាម
ការត្រាស់ដឹងចំពោះបានតែខ្លួនមួយគឺការត្រាស់ដឹងឬប្រាជ្ញារបស់ព្រះបច្ចេកពុទ្ធ។
-
បច្ចេកភាគ
ភាគផ្សេង, ចំណែកដោយឡែក។
-
បច្ចេកភូមិ
ទីជាព្រះបច្ចេកពុទ្ធ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។