វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 375 / 1268
-
បញ្ចសីល នាម
សីល៥។
-
បញ្ចា នាម
ឈ្មោះគ្រឿងរចនាមានថ្នាក់មានជាន់សម្រាប់តម្កល់កោដ្ឋដាក់សព
-
បញ្ចាច់ កិរិយាសព្ទ
ពោលពាក្យថាចាច់! ( ព . ទ្រ .)។
-
បញ្ចាល់ កិរិយាសព្ទ
ធ្វើឱ្យចាល់
-
បញ្ចាំ កិរិយាសព្ទ
ដាក់ទ្រព្យរបស់អ្វីមួយទុកជាភ័ស្ដុតាងហើយយកប្រាក់មិនដល់នឹងថ្លៃទ្រព្យរបស់នោះដោយបម្រុងនឹងលោះយកវិញ
-
បញ្ចាំង កិរិយាសព្ទ
ធ្វើឱ្យចាំង, ធ្វើឱ្យឆ្លុះឃើញស្រមោលដោយពន្លឺ
-
បញ្ចាំចិត្ត កិរិយាសព្ទ
ជូនឬឱ្យទ្រព្យរបស់អ្វីមួយជាភ័ស្ដុតាងឱ្យចាំចិត្តកុំឱ្យងាកបែរ។
-
បញ្ចុក កិរិយាសព្ទនាម
ចុកឱ្យ, ដាក់ភោជនាហារក្នុងមាត់ឱ្យបរិភោគ
-
បញ្ចុះ កិរិយាសព្ទ
ធ្វើឱ្យចុះ។
-
បញ្ចុះកំពង់ កិរិយាសព្ទ
ដាក់ប្រដាប់បន្លុងប្រគេនភិក្ខុសង្ឃជាកិច្ចឧទ្ទិសផលបុណ្យបញ្ជូនទៅបុគ្គលដែលទើបធ្វើមរណកាលថ្មីៗ ( ពាក្យសាមញ្ញ, ពាក្យរាបសាហៅថាប្លុង; ធ្វើតាមប្រពៃណីរបស់ប្រទេស )។
-
បញ្ចុះជ្រំ កិរិយាសព្ទ
ដាក់អ្វីៗច្រើនមុខលាយឡំគ្នា។
-
បញ្ចុះដន្លាប់ កិរិយាសព្ទ
សូត្រសែកមន្តអាគមប្រសិទ្ធីក្រមួនមាត់ក្នុងដន្លាប់ ( តាមទម្លាប់អ្នកដែលជឿ )។
-
បញ្ចុះដំណាប់ កិរិយាសព្ទ
ដាក់បន្លួញក្នុងដំណាប់។
-
បញ្ចុះតម្លៃ កិរិយាសព្ទ
គិតឬដាក់តម្លៃឱ្យថយចុះតិចជាងមុន។
-
បញ្ចុះធាតុ កិរិយាសព្ទ
ដាក់អដ្ឋិធាតុក្នុងចេតិយឬក្នុងផែនដី។
-
បញ្ចុះបញ្ចូល កិរិយាសព្ទ
និយាយណែនាំពន្យល់ឱ្យចុះចូល។
-
បញ្ចុះសព កិរិយាសព្ទ
កប់សព
-
បញ្ចុះសីមា កិរិយាសព្ទ
ចងសីមាដោយមាននិមិត្តកំណត់ព្រំដែនសម្រាប់ភិក្ខុសង្ឃធ្វើសង្ឃកម្មផ្សេងៗតាមវិន័យព្រះពុទ្ធសាសនា។
-
បញ្ចូល កិរិយាសព្ទ
ធ្វើឱ្យចូល
-
បញ្ចើ កិរិយាសព្ទ
បង្អួតដើម្បីឱ្យគេស្ងើចឱ្យគេសរសើរ។
-
បញ្ចើច កិរិយាសព្ទ
និយាយលើកជើងកើចសរសើរថាខ្ពស់, ថាល្អជាដើម។
-
បញ្ចើចបញ្ចើ កិរិយាសព្ទ
ពោលពាក្យលើកសរសើរហួសហេតុហួសទំនង។
-
បញ្ចៀស កិរិយាសព្ទ
ធ្វើឱ្យចៀស, បង្វែងឱ្យចៀស; ពោលពាក្យកៀសនាយកៀសអាយឱ្យចៀសមិនឱ្យចំ។
-
បញ្ចៀសវាសវាង កិរិយាសព្ទ
និយាយបញ្ចៀសវាសបញ្ឆិតពង្វាងមិនឱ្យចំ។
-
បញ្ចេញ កិរិយាសព្ទ
ធ្វើឱ្យចេញ
-
បញ្ចេញបញ្ចូល កិរិយាសព្ទ
និយាយបញ្ចេញខ្លះបញ្ចូលខ្លះគឺនិយាយបំផ្លើសពន្លើសដោយបញ្ចូលបន្ថែមខ្លះ។
-
បញ្ចេញប្រាជ្ញ កិរិយាសព្ទ
បញ្ចេញបែបបទឬការចេះដឹងរបស់អ្នកប្រាជ្ញ។
-
បញ្ចេញយោបល់ កិរិយាសព្ទ
សម្ដែងឬហុចយោបល់របស់ខ្លួន។
-
បញ្ចេញសីហនាទ គុណនាម
( ព . ប្រ .) កម្ទរសូរសព្ទឮខ្លាំងៗឥតញញើត, និយាយក្អេងពេញត្រពងមាត់។
-
បញ្ចេញស្នាដៃ កិរិយាសព្ទ
បង្ហាញអ្វីៗដែលជាស្នាដៃរបស់ខ្លួន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។