វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 374 / 1268
-
បច្ឆិមទិស នាម
ទិសខាងលិច ( បស្ចិម )។
-
បច្ឆិមបទ នាម
អព្ភាសបទឬផ្នត់មួយបែបដែលគេដាក់នៅខាងចុងនៃពាក្យដើម្បីបង្កើតពាក្យកម្លាយ
-
បច្ឆិមពុទ្ធវចនៈ នាម
ព្រះពុទ្ធវចនៈជាខាងចុងបំផុតគឺព្រះពុទ្ធភាសិតដែលទ្រង់ត្រាស់ផ្ដាំហើយទ្រង់ចូលបរិនិព្វានទៅ។
-
បច្ឆិមភព នាម
ភពខាងក្រោយបំផុត។
-
បច្ឆិមភវិកសត្ត នាម
សត្វដែលកើតក្នុងភពជាទីបំផុតឬដែលមានភពជាទីបំផុតគឺសត្វដែលមានបារមីគ្រប់គ្រាន់នឹងបានសម្រេចអរហន្តផលក្នុងជាតិនេះ។
-
បច្ឆិមភាគ នាម
ភាគខាងចុង។
-
បច្ឆិមភោជន នាម
ភោជនក្រោយបំផុតគឺភោជនដែលបរិភោគតែម្ដងប៉ុណ្ណោះហើយក៏អស់ជីវិតទៅ។
-
បច្ឆិមយាម នាម
យាមខាងចុង។
-
បច្ឆិមវ័យ នាម
វ័យខាងចុង។
-
បច្ឆិមសាសន៍ នាម
សម្ដីចុងក្រោយ, ( ព . ប្រ .) ប្រដៅចុងក្រោយបង្អស់។
-
បច្ឆិមានុទិស នាម
អនុទិសជាចន្លោះទិសបស្ចិមនិងទិសឧត្តរគឺទិសពាយ័ព្យ។
-
បច្ឆិមាហារ នាម
អាហារចុងក្រោយបំផុត។
-
បញ្ច គុណនាម
ប្រាំ (៥)។
-
បញ្ចកាមគុណ នាម
កាមគុណ៥គឺរូប, សំឡេង, ក្លិន, រស, សម្ផស្ស
-
បញ្ចកោណ នាម
ពហុកោណដែលមានជ្រុងប្រាំ។
-
បញ្ចកោណនិយ័ត នាម
បញ្ចកោណដែលមានប្រវែងជ្រុងទាំងប្រាំស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
បញ្ចក្ខន្ធ នាម
ខន្ធ៥គឺរូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ។
-
បញ្ចង់ គុណនាម
ដែលផ្ចង់, ដែលល្អប្រពៃ
-
បញ្ចង្គ គុណនាមនាម
ដែលមានអង្គប្រាំ; អវយវៈប្រាំ
-
បញ្ចង្គប្រតិស្ឋាន
ក៏បានគង់មានអត្ថន័យដូចគ្នានឹងបញ្ចង្គប្រតិស្ឋដែរគឺការតាំងសេចក្ដីគោរពដោយបញ្ចង្គ។
-
បញ្ចទេព នាម
ទេវតា៥ប្រភេទគឺបុព្វទេព, សម្មតិទេព, ឧបបាតិកទេព, វិសុទ្ធិទេព, អន្តោទេព។
-
បញ្ចប់ កិរិយាសព្ទ
ធ្វើឱ្យចប់
-
បញ្ចពណ៌ នាមគុណនាម
ព័ណ៌ប្រាំយ៉ាង; ដែលមានព័ណ៌ប្រាំយ៉ាង
-
បញ្ចពិធ គុណនាម
ដែលមាន៥យ៉ាង, មាន៥ប្រការ, មាន៥មុខឬបែប។
-
បញ្ចពិធកល្យាណី នាម
ស្ត្រីដែលមានលំអ៥យ៉ាងគឺលម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ, លម្អវ័យ។
-
បញ្ចព័ណ៌ នាមគុណនាម
( ម . ព . បញ្ចពណ៌ )។
-
បញ្ចរ កិរិយាសព្ទ
ធ្វើឱ្យចរ, បណ្ដើរឱ្យចរ។
-
បញ្ចរង្គ នាម
ឈ្មោះចានដែលមានព័ណ៌ប្រាំឆ្លាស់ជារូបជាក្បាច់រចនាផ្សេងៗ
-
បញ្ចវោការ
ខន្ធប្រាំ។
-
បញ្ចសាខា នាម
មែក៥; និយាយអំពីជាតិមនុស្សយើងដែលចាប់កំណើតក្នុងផ្ទៃមាតាបានត្រឹម៣៥ថ្ងៃក៏បែកចេញជាពក៥គឺពក១បម្រុងនឹងកើតជាក្បាល, ពក៤ទៀតបម្រុងនឹងកើតជាដៃ២, ជើង២, ហៅថាបែកបញ្ចសាខាឬបញ្ចបិឡកា " ពក៥" ក៏បាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។