វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 369 / 1268
-
បង្គោលព្រំដែន នាម
បង្គោលដែលបោះកំណត់ទីតាំងបែងចែកដែនដីរវាងប្រទេសនិងប្រទេស
-
បង្គោលភ្លើង នាម
បង្គោលសម្រាប់ទ្រខ្សែភ្លើងឬដាក់អំពូលភ្លើងបំភ្លឺផ្លូវ
-
បង្គោលឡាក់ នាម
( ម . ព . បង្គោលព្រំដែន )។
-
បង្គោះ កិរិយាសព្ទ
គោះយកឱ្យអស់មិនឱ្យសល់។
-
បង្គោះបង្កៀរ
( ម . ព . បង្កៀរ )។
-
បង្គៅ នាម
ឈ្មោះឈើមួយប្រភេទមានផ្លែបរិភាគបាន។
-
បង្គំ កិរិយាសព្ទ
សំពះឬក្រាបសំពះឆ្ពោះទៅរកអ្នកដែលគួរគោរព។
-
បង្គ្រប កិរិយាសព្ទ
គ្របលើទាំងអំណាច, ទាំងបំពាន; រំលោភលើ
-
បង្គ្រប់ កិរិយាសព្ទ
ធ្វើឱ្យគ្រប់, ថែមឱ្យគ្រប់
-
បង្គ្រប់កិច្ច គុណនាមគុណកិរិយា
ដែលធ្វើឬរៀបចំអ្វីមួយដោយគ្រាន់តែឱ្យមានជាលំនាំល្មមៗ, គម្រប់កិច្ច
-
បង្ឃាំង កិរិយាសព្ទ
( ម . ព . បង្ខាំង )។
-
បង្បោយ កិរិយាសព្ទ
គ្រាន់តែចុះមកឱ្យឃើញប៉ុណ្ណោះពុំមែនត្រូវសរសេរដូច្នេះទេព្រោះសរសេរខុសទំនង។
-
បង្រាស កិរិយាសព្ទ
ធ្វើឱ្យប្រាស, ធ្វើឱ្យនិរាសឃ្លាតចេញ; ច្រើនប្រើជាមួយនឹងពាក្យពង្រាត់
-
បង្រុះ កិរិយាសព្ទនាម
ខៃ, ខួង, ស្វាន, ទម្លុះឱ្យមានរន្ធរហូតពីដើមទៅចុងឬពីម្ខាងទៅម្ខាង
-
បង្រួញ កិរិយាសព្ទ
ធ្វើឱ្យរួញឬធ្វើឱ្យខ្លីទៅវិញ
-
បង្រួប កិរិយាសព្ទ
ធ្វើឱ្យរួប។
-
បង្រួបបង្រួម កិរិយាសព្ទ
ធ្វើឱ្យរួបរួម, ឱ្យសះជារួមមូលគ្នាវិញ ( ប្រើជាពង្រួបក៏បាន )។
-
បង្រួម កិរិយាសព្ទ
ធ្វើឱ្យរួម
-
បង្រៀន កិរិយាសព្ទ
ញ៉ាំងអ្នកដទៃឱ្យរៀន, ប្រៀនឱ្យចេះ, ឱ្យចំណេះដោយការបង្ហាត់, បង្ហាញឱ្យចេះ
-
បង្រោស គុណនាមនាម
ដូចគ្នានឹងបម្រោសដែរ ( និយាយឬសរសេរតាមទម្លាប់ប្រើ )។
-
បង្រះ កិរិយាសព្ទ
កម្រើកអវយវៈដោយប្រឹងខ្លាំងដើម្បីនឹងឱ្យរួចពីចំណាប់ឬពីចំណង
-
បង្វិល កិរិយាសព្ទ
ធ្វើឱ្យវិល
-
បង្វឹក កិរិយាសព្ទ
ហ្វឹកហ្វឺនឱ្យថ្នឹក, ធ្វើឱ្យថ្នឹក
-
បង្វៀន កិរិយាសព្ទ
ធ្វើឱ្យវៀន
-
បង្វៀះ កិរិយាសព្ទ
នាំឱ្យវៀះ, ឱ្យគេចចេញ; ប្រើជាបង្វេះក៏មាន ( តាមទម្លាប់ស្រុកខ្លះ )។
-
បង្វេច នាម
សំណុំក្រសោបដែលវេចអ្វីៗ។
-
បង្វេះ កិរិយាសព្ទ
( ម . ព . បង្វៀះ )។
-
បង្វែង កិរិយាសព្ទ
ធ្វើឱ្យវែង, ឱ្យខ្វាត់ខ្វែង
-
បង្វែរ កិរិយាសព្ទ
ធ្វើឱ្យវេរ, ឱ្យបែរ, បំបែរត្រឡប់ឱ្យវិញ; លើកផ្ដេកវេរឱ្យទៅលើតែមួយៗ។
-
បង្សុកូល នាម
គំនរអាចម៍ដី, គំនរធូលីឬអ្វីៗដែលប្រឡាក់, ដែលសៅហ្មងដោយអាចម៍ដី, ដោយធូលី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។